វិធីសាស្ត្រនិយាយ​ជាមួយចាស់ៗចចេសមិន​ចង់​ឲ្យ​គេ​ថែទាំ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

វិធីសាស្ត្រនិយាយ​ជាមួយចាស់ៗចចេសមិន​ចង់​ឲ្យ​គេ​ថែទាំ

Published

on

ជា​ធម្មជាតិ មនុស្ស​​ចាស់អាយុ​កាន់​តែ​ច្រើន កាន់​តែ​មាន​ចរិត​ដូច​កូន​ក្មេង ចាប់​អន់ចិត្ត ​ចចេសរឹងរូស ជា​ដើម។ ទោះយ៉ាង​ណា​ក៏​ដោយ កូន​ចៅកតញ្ញូមិន​អាច​បោះ​បង់​ពួក​គាត់​ ដោយ​សារ​បញ្ហា​តិចតួច​នេះ​ទេ។ តោះ! សាកវិធី​ដោះ​ស្រាយ​នេះមើល៍ ក្រែងអាច​ជួយ​ឲ្យ​ម៉ាក់ប៉ា អ៊ំៗ ដែលចចេស​រឹង​រូស ងាក​មក​ទទួល​ជំនួយ​ពី​យើង។

១- ហេតុផលនាំឲ្យចាស់ៗមិនត្រូវការជំនួយ

ពេល​ម៉ាក់​ប៉ា អ៊ំៗ​យើង ទទួល​ការ​ថែ​ទាំ ប្រហែល​ជា​ធ្វើ​ឲ្យប៉ះ​ពាល់​ខ្លាំង ទាំង​ផ្លូវ​ចិត្ត និងផ្លូវ​កាយ ព្រោះ​ព្រម​ទទួល​យក​ជំនួយ​ថែទាំ មាន​ន័យ​ថា​ ម៉ាក់ប៉ា អ៊ំៗ នឹង​បោះបង់​ចោល​នូវ​ភាព​ម្ចាស់​ការ​របស់​ខ្លួន អាច​នឹង​មាន​អារម្មណ៍​ថា ខ្លួន​គាត់​ក្លាយ​ជា​មនុស្ស​អត់​បាន​ការ ឥត​ប្រយោជន៍ ជា​ហេតុ​ធ្វើ​ម៉ាក់​ប៉ា​ អ៊ំៗ​ខឹង​សម្បារ​នេះ​ឯង។

អារម្មណ៍​បន្ទោស​ខ្លួន​ឯង​សម្រាប់​ចាស់ៗ​ ក៏​ជា​កត្តា​ចម្បង​ដូច​គ្នា ដោយ​សារ​ពេល​នេះ​ម៉ាក់​ប៉ា អ៊ំៗ​ មាន​អារម្មណ៍​បាន​ក្លាយ​ជា​បន្ទុក​ធ្ងន់​មួយ​ក្នុងគ្រួសារ។ ករណី​ខ្លះ ចាស់ៗ​អាច​នឹង​បាត់បង់​ការ​ចងចាំ ជា​ហេតុ​នាំ​ឲ្យម៉ាក់​ប៉ា អ៊ំៗ​យើង​ភាន់ច្រឡំ ហេតុអ្វី​បាន​ពួកគាត់​ត្រូវការ​ជំនួយ​ពី​យើង។

២- វិធីសាស្ត្រលួងលោមចាស់ៗចចេសខ្លាំង

– វាយ​តម្លៃ​ស្ថានភាព​ពួកគាត់ ដើម្បី​ដឹង​ថា ពួក​គាត់​ពិត​ជា​ត្រូវការ​ជំនួយ ជាមួយ​ជម្រើស​ថែទាំ​ល្អ​បំផុត។
– និយាយ​ទៅ​កាន់​ម៉ាក់ប៉ា អ៊ំៗ ពេល​ពួក​គាត់​កំពុង​សម្រាក ព្រោះ​កាន់​តែ​ងាយ​ស្រួល​​សម្រាប់​គាត់​ព្រម​ទទួល​យក​ជំនួយ​ពី​យើង។
– សួរ​យោបល់​ពី​គាត់ តើ​គាត់​ចង់​បាន​ការ​ថែទាំ​ប្រភេទ​ណា ឬ​ក៏ត្រូវ​ការ​សមាជិក​គ្រួសារ​ជា​អ្នក​មើល​ថែ​ផ្ទាល់? មិន​គួរ​និយាយ​អ្វី​ច្រើន​ទេ ព្រោះ​បំពេញ​គ្រប់​តម្រូវ​ការ​មនុស្ស​ចាស់​គឺ​ពិបាក​ណាស់ យើង​គ្រាន់​តែ​ស្ដាប់​ពួក​គាត់ និង​មើល ថា​តើ​អ្វី​ខ្លះ​យើង​អាច​ធ្វើ​បាន។
– ប្រើ​ភាសា​សាមញ្ញៗ ព្រោះ​មនុស្ស​ចាស់​អាច​មាន​បញ្ហា​ពិបាក​យល់។ គួរ​ព្យាយាម​ពន្យល់​គ្រប់យ៉ាង​ឲ្យ​សាមញ្ញ​បំផុត តាម​អាច​ធ្វើ​បាន ដើម្បី​ចៀសវាង​ធ្វើ​ឲ្យ​ម៉ាក់ប៉ា អ៊ំៗ​យើង​យល់​ច្រឡំ។
– ទទួល​ជំនួយ​ពី​សមាជិក​គ្រួសារ​ដទៃ​ទៀត។ បើ​យើង​មិន​អាច​បញ្ចុះ​បញ្ចូល​ពួក​គាត់​បាន សមាជិក​ដទៃទៀត​ក្នុង​គ្រួសារ​ អាច​​លួង​លោម​ពួក​គាត់​។
– កុំ​បោះ​បង់ បើ​គាត់​មិនចង់​និយាយ​រឿង​នេះ​ជាមួយ​យើង​ក៏​ដោយ អាច​ព្យាយាម​លើក​យក​រឿង​នេះ​នៅ​ពេល​ក្រោយ​ទៀត។

៣- យុទ្ធសាស្ត្រយកឈ្នះចិត្តចចេសចាស់ៗ

– ជំរុញ​ទឹក​ចិត្ត​ម៉ាក់​ប៉ា អ៊ំៗ​ឲ្យ​សាកល្បង​អ្វី​គាត់​មិន​ចង់ តែ​ក៏​មិន​ចាំ​បាច់​បង្ខំ​ពួក​គាត់​ឲ្យ​សម្រេច​ចិត្ត​ភ្លាមៗ​ដែរ។ អាច​គ្រាន់​តែស្នើ​ឲ្យ​ពួក​គាត់​សាកល្បង​ផ្តល់​ឱកាស​ឲ្យ​នរណា​ម្នាក់​ថែទាំ​ពួក​គាត់​ គឺ​បាន​ហើយ។

– ត្រូវ​ប្រាប់​ម៉ាក់​ប៉ា អ៊ំៗ​ថា ទទួល​ការ​ថែទាំ​ មិន​មែនធ្វើ​សម្រាប់​ពួក​ខ្លួន​ពួក​គាត់​ទេ គឺ​ដើម្បី​យើង​ជាកូន​ចៅ​ដូច​គ្នា។ ប្រាប់​ម៉ាក់ប៉ា អ៊ំៗ​យើង បើ​ទទួល​ការ​មើល​ថែពី​អ្នកដទៃ អាច​ជួយឲ្យ​ជីវិត​យើង​ងាយ​ស្រួល​ជាង​មុន និង​សប្បាយ​រីករាយ។ ពន្យល់​ពួក​គាត់​ឲ្យ​ដឹង​ថា ​ពេល​ខ្លះសម្រុះ​សម្រួល​គ្នា ជា​រឿង​ចាំបាច់។

– ប្រាប់​ពី​ថ្លៃ​ចំណាយ​សម្រាប់​សេវា​ថែទាំ ព្រោះ​ករណី​ខ្លះ ចាស់ៗ​បដិសេធមិន​ទទួល​យក​ការ​ថែទាំ​ព្រោះ​បារម្ភ​ថា​កាន់​តែ​ធ្វើ​ឲ្យ​យើង​ត្រូវ​ចំណាយ​ប្រាក់​សម្រាប់​ពួក​គាត់​ថែម​មួយ​កម្រិត​ទៀត។ ​បើ​មាន​ការ​ធានា​រ៉ាប់រង ឬ​មូល​និធិ​ដទៃ​ទៀត​ ដើម្បី​ជួយ​រ៉ាប់រង​លើ​ថ្លែ​ចំណាយ ត្រូវ​តែ​ឲ្យ​ម៉ាក់​ប៉ា អ៊ំៗ​បាន​ដឹង។

– ក្នុង​ករណី ការ​មានះ​របស់​ពួក​គាត់ កាន់​តែ​ធ្វើ​ឲ្យ​ធ្លាក់​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់ ចាំ​បាច់​ត្រូវ​ស្វែង​រក​ជំនួយ​ពី​អ្នក​ជំនាញ ព្រោះ​អាច​ជួយ​ឲ្យ​ម៉ាក់​ប៉ា អ៊ំៗ​យើង​ ទទួល​យក​ដំបូន្មាន​មាន និង​យល់​ពីចំណុច​វិជ្ជមាន​ច្រើន​ពន្យល់​របស់​អ្នក​ជំនាញ ទទួល​យក​ការថែ​ទាំងនេះ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

ចុចអាន៖ មើល​ឲ្យ​ហើយ! ពេលចាស់​ទៅ​ ក្នុង​ខ្លួន​យើង​ប្រែប្រួល​ម៉េចខ្លះ?

ចុចអាន៖ អាយុលើស៦០ហើយ គួររៀនប្រើបច្ចេកវិទ្យា Internet ដែរអត់?

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services