KPT+
ក្រុមហ៊ុន Mattel ណែនាំតុក្កតា Barbie ដែលមានជំងឺ Down syndrome ជាលើកដំបូង
កាលពីថ្ងៃអង្គារ ទី ២៥ ខែមេសា ក្រុមហ៊ុនផលិតប្រដាប់ក្មេងលេង Mattel ប្រកាសពីការចេញលក់តុក្កតា Barbies ដែលមានជំងឺ Down syndrome បន្ទាប់ពីសហការជាមួយអង្គការសង្គមជាតិ Down syndrome នៅសហរដ្ឋអាមេរិកបានសម្រេច ។

ក្រុមហ៊ុនផលិតប្រដាប់ក្មេងលេង Mattel និយាយថាតុក្កតាចេញថ្មីមានមុខមូល ភ្នែកដូចគ្រាប់អាល់មុន ត្រចៀកតូច និងច្រមុះកំប៉ិត សូម្បីបាតដៃក៏មានខ្សែបន្ទាត់មួយឆ្នូតទាក់ទងនឹងជំងឺ Down syndrome ដែរ ។ ចំណែកសំលៀកបំពាក់វិញគឺជារ៉ូបប៉ោងស្មារូបមេអំបៅនិងផ្កាពណ៌លឿង និងពណ៌ខៀវដែលជាប្រភេទពណ៌ទាក់ទងនឹងការយល់ដឹងពីជំងឺ Down syndrome ដូចគ្នា ។
ក្រុមហ៊ុន Mattel ពណ៌នាពីគ្រឿងអលង្ការ Barbie ថា “នាងពាក់ខ្សែកពណ៌ផ្កាឈូក បន្តោងសញ្ញាព្រួញបាញ់ទៅខាងលើ ៣ តំណាងឲ្យច្បាប់ចម្លងនៃក្រូម៉ូសូមទី ២១ ជាមួយនិងប្រដាប់ដាក់ជើងពណ៌ផ្កាឈូកមួយគូទៀត” ។

ជាចុងក្រោយ Lisa McKnight អនុប្រធានប្រតិបត្តិ និងជាប្រធានសកលនៃ Mattel មានប្រសាសន៍ថា “គោលដៅរបស់យើងគឺចង់ឱ្យកុមារទាំងអស់មើលឃើញខ្លួនឯងនៅក្នុងតុក្កតា Barbie ដ៏ស្រស់ស្អាត និងលើកទឹកចិត្តក្មេងៗឲ្យលេងជាមួយតុក្កតាដែលខុសពីពួកគេ” ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ សម្រស់តុក្កតាព្រះនាង Disney ជាទម្រង់មុខមនុស្ស ពិតជាស្រស់ស្អាតខ្លាំងណាស់
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


