KPT+
រឿងរ៉ាវ ៥ យ៉ាង ពីគំនូរជីវចលជប៉ុន “ឈីងចាំង”
គំនូរជីវចលឈីងចាំងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អ្នកគាំទ្រមកពីជុំវិញពិភពលោក ។ ប៉ុន្តែទស្សនិកជនភាគច្រើនរវល់តែសើចសប្បាយនឹងសាច់រឿងមិនសូវដឹងពីរឿងរ៉ាវ ៥យ៉ាង ខាងក្រោមនេះទេ ៖
១. អ្នកបង្កើតឈីងចាំង

ឈីងចាំងមានឈ្មោះមកពីភាសាជប៉ុន Shin-Chan ផលិតឡើងដោយលោក Yoshito Usui ជនជាតិជប៉ុន ហើយបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងទស្សនាវដ្តីប្រចាំសប្តាហ៍របស់ប្រទេសជប៉ុនគឺ Weekly Manga Action បោះពុម្ពដោយ Futabasha ។
២. ថ្ងៃកំណើតឈីងចាំង
ឆ្នាំ ១៩៩០ គឺជាឆ្នាំដែលឈីងចាំងធ្វើការបង្ហាញខ្លួនលើកដំបូងនៅក្នុងពិភពសៀវភៅត្លុក និងរះម្ដងទៀតនារដូវក្តៅឆ្នាំ ២០១០ ដោយប្ដូរដាក់ឈ្មោះថា Crayon Shin-Chan ថ្មី ។
៣. ថ្ងៃបញ្ចប់របស់ឈីងចាំង
ពឹងពាក់លើលោក Yoshito Usui ទើបឈីងចាំងអាចមានវត្តមានមកដល់សព្វថ្ងៃនេះ ។ ជាអកុសល លោក Yoshito ក៏ធ្លាក់ពីលើភ្នំ Arafune ហើយបាត់បង់ជីវិតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០០៩ ។ យ៉ាងណាក្ដី តុក្កតាឈីងចាំងនៅតែមានជីវិតបន្តទៅមុខដើម្បីអ្នកគាំទ្រ ។
៤. រឿងរ៉ាវនៅពីក្រោយតុក្កតាឈីងចាំង

យោងទៅតាមពាក្យចចាមអារ៉ាមបានឲ្យដឹងថា ឈីងចាំងមានឈ្មោះពិត Shinnosuke Nohara អាយុ ៥ឆ្នាំ ដែលបាត់បង់ជីវិតដោយសារឡានបុកពេលទៅជួយសង្គ្រោះប្អូនស្រី ។ ក្រៅពីនេះ លោក Yoshito ធ្លាប់បង្ហើបថា ជាតុក្កតាតំណាងឲ្យខ្លួនលោកផ្ទាល់កាលពីកុមារភាព លោកធ្លាប់ជាក្មេងរពិស និងក្បាលរឹងតែម្ដង ។
៥. ប្រាក់ចំណូល
បើគិតពីប្រាក់ចំណូលសរុបវិញគឺរាប់សិបលានដុល្លារឯណោះ ប៉ុន្តែតួរលេខពិតប្រាកដក្នុងបញ្ជី The Number គេបង្ហាញតែ ៥វគ្គ ប៉ុណ្ណោះរួមមាន ៖
_ Kureyon Shinchan: Shūrai! Uchūjin Shiriri (២០១៧) រកបាន ១៥,២២៧,៦១២ដុល្លារ
_ Crayon Shin-chan: My Moving Story (២០១៦) រកបាន ១,២២២,៨២០ដុល្លារ
_ Crayon Shin-chan Arashi wo Yobu Ougon no Spy Daisakusen (២០១១) រកបាន ១២,៨០១,៣៤៥ដុល្លារ
_ Crayon Shin-chan 16 (២០០៩) រកបាន ១០,៥៣៦,៩៨៧ដុល្លារ
_ Kureyon Shinchan: Arashi o Yobu: Utau Ketsudake Bakudan! (២០០៦) រកបាន ១១,៧៧៧,១៧១ដុល្លារ ។

សូមបញ្ជាក់ដែរថា រឿងរ៉ាវពីក្រោយគំនូរជីវចលឈីងចាំងខាងលើនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការថាជាការពិតនៅឡើយទេ គ្រាន់តែជាពាក្យចចាមអារ៉ាមដែលចែករំលែកពីសំណាក់អ្នកគាំទ្រប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ រឿងតុក្កតាឆ្កែ Courage មានប្រភពមកពីរឿងពិតគួរឲ្យខ្លាចនៅញូវម៉ិចស៉ិចកូ
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


