KPT+
រឿងតុក្កតាឆ្កែ Courage មានប្រភពមកពីរឿងពិតគួរឲ្យខ្លាចនៅញូវម៉ិចស៉ិចកូ
រឿងតុក្កតានេះគេនិយាយអំពីប្ដីប្រពន្ធមួយគូរស់នៅជាមួយឆ្កែមួយក្បាលនៅក្នុងផ្ទះដាច់ស្រយាលពីទីប្រជុំជន ហើយតែងតែមានការយាយីពីពួកអមនុស្សនៅខាងក្រៅផ្ទះមិនដែរខាន ។ យើងសង្កេតឃើញថាឆ្កែ Courage ដែលជាតួឯកមានអាកប្បកិរិយាភ័យខ្លាចមិនឈប់ញ័រទទ្រើត និងស្រលាញ់ម្ចាស់ជាងអ្វីៗទាំងអស់ ។

ផ្ទះខាងលើស្ថិតនៅរដ្ឋញូវម៉ិចស៉ិចកូ តំបន់ “Truth Or Consequences” ជាផ្ទះដែលសម្បូររឿងអាស្រូវដូចជា ឃាតកម្ម និងការចាប់ជម្រិតជាច្រើនករណី ។ ក្រោយមកប្ដីប្រពន្ធដែលជាម្ចាស់ឆ្កែនោះឧស្សាហ៍រាយការណ៍ប្រាប់ប៉ូលីសពីព្រឹត្តិការណ៍ប្លែកៗ និងអះអាងថាជា Skin-Walker មិនយូរប៉ុន្មានពួកគាត់ទាំងពីរក៏បាត់ខ្លួនយ៉ាងចម្លែក បន្សល់ទុកតែឆ្កែមួយក្បាលគត់គឺ “Courage” ។ យោងទៅតាមអ្នកស្រាវជ្រាវពីញូវម៉ិចស៉ិចកូបានឲ្យដឹងថា Skin-Walker មានពិតប្រាកដមែន មិនមែនប្រឌិតឡើងដើម្បីបន្លាចកូនក្មេងនោះទេ ពួកនោះគឺជាធ្មប់មានសមត្ថភាពប្រែក្រឡាទៅជាសត្វផ្សេងៗប៉ុន្តែមានលក្ខណៈកត់សម្គាល់គួរឲ្យខ្លាចដូចជា មានក្លិនស្អុយខុសធម្មតា សត្វលើសជើង សត្វមានគ្រាប់ភ្នែកខ្មៅ ឬពាហនៈដើរជើងពីរជាដើម ។ Skin-Walker អាចបង្កគ្រោះថ្នាក់ដល់មនុស្សធម្មតា ប៉ុន្តែវាមិនធ្វើសកម្មភាពភ្លាមៗនោះទេ វាត្រូវការលបមើលគោលដៅរបស់វាមួយរយៈសិនទើបចាត់ការតែម្ដង ។

សូមបន្ថែមទៀតថា ជនជាតិដើមញូវម៉ិចស៉ិចកូ និងជនជាតិ Navajo ដែលជាជនជាតិរស់នៅតំបន់ Skin-Walker តែងតែព្យាយាមលាក់បាំង ធ្វើមិនស្គាល់ពីភាវៈនេះដោយសម្ដែងធ្វើជាមិនស្គាល់និងមិនយល់ពីអ្វីដែលអ្នកសួរនាំរឿង Skin-Walker ប៉ុន្តែបើអ្នកចាប់ផ្ដើមជិតស្និទ្ធិជាមួយពួកគេហើយ អ្នកនឹងដឹងឮពីSkin-Walker ជាច្រើន សឹងតែគ្រប់គ្នាសុទ្ធតែធ្លាប់ឃើញវាទាំងអស់់ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន៖ សម្រស់តុក្កតាព្រះនាង Disney ជាទម្រង់មុខមនុស្ស ពិតជាស្រស់ស្អាតខ្លាំងណាស់
ចុចអាន៖ អ្នកបញ្ចូលសម្លេងតុក្កតា Disney ជាតារាល្បីៗទាំង ១០ រូបនេះសោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


