KPT+
ជំនាញជីវិតទាំង ៦ ដែលគួរបង្រៀនកូនៗវ័យជំទង់ឲ្យទទួលខុសត្រូវលើជីវិតពួកគេ
ក្នុងនាមជាឪពុកម្ដាយ ការទទួលខុសត្រូវចម្បង គឺត្រូវប្រាកដថាកូនៗ បានត្រៀមខ្លួនគ្រប់គ្រាន់សម្រាប់ពិភពលោកពិតរបស់គេ។
តាមពិតមានជំនាញជីវិតជាច្រើន ដែលអាចបង្រៀនកូនៗ ឲ្យក្លាយជាសមាជិក ដែលមានទំនួលខុសត្រូវក្នុងសង្គម។
ខាងក្រោមនេះ ជាគន្លឹះមួយចំនួន ដែលនឹងជួយបង្រៀនកូន ពីរបៀបទទួលខុសត្រូវខ្លះៗ ក្នុងជីវិតពួកគេ ៖
១. បង្រៀនជំនាញបើកបរ
បង្រៀនជំនាញបើកបរដល់កូន ពិតជាចាំបាច់បំផុត ដើម្បីឲ្យពួកគេរៀនស្វែងយល់ពីរបៀបប្រើប្រព័ន្ធ GPS ក៏ដូចជាផែនទី និង វិធីរុករកចរាចរណ៍ដែលមានល្បឿន ទាំងក្នុងទីក្រុងនិងផ្លូវលំ និងជំនាញផ្សេងទៀតដែលកូនមិនបានរៀន។
២. លើកទឹកចិត្តកូនៗឲ្យមានការងារ
លើកទឹកចិត្តពួកគេឲ្យទទួលយកការងារក្រៅពីសាលារៀន ។ ដូច្នេះកូននឹងរៀនអំពីទំនួលខុសត្រូវ នៃការងារដែលឪពុកម្ដាយបានបង់ប្រាក់ និងវិធីដោះស្រាយជាមួយអ្នកដទៃផងដែរ។
៣. បង្រៀនកំណត់គោលដៅ

មនុស្សគ្រប់គ្នាសុទ្ធតែមានគោលដៅ ប៉ុន្តែមិនមែនគ្រប់គោលដៅសុទ្ធតែជាគោលដៅជាក់ស្ដែងទេ។ និយាយជាមួយកូនដែលមានវ័យជំទង់ អ្វីដែលពួកគេចង់សម្រេចបាន ទាំងរយៈពេលវែងនិងខ្លី។ ឲ្យកូនបានដឹងថា អ្វីជាគោលដៅក្នុងជីវិតមនុស្សម្នាក់ៗ។
៤. ជួយពួកគេឲ្យចេះគ្រប់គ្រងអារម្មណ៍
យើងទាំងអស់គ្នាអាចមានបញ្ហាពិបាកដោះស្រាយ ជាមួយអារម្មណ៍ វាអាចជាជម្លោះនៅកន្លែងធ្វើការ បញ្ហាទំនាក់ទំនង ឬស្ថានភាពផ្សេងទៀត។ នេះជាអ្វីដែលក្មេងជំទង់ជាច្រើនមានបញ្ហាដូចគ្នា ព្រោះពួកគេកំពុងដោះស្រាយការងារសាលា សម្ពាធមិត្តភ័ក្ដិ និងការរស់នៅក្នុងផ្ទះ។
បង្រៀនកូនពីរបៀបដោះស្រាយអារម្មណ៍ តាមរបៀបដែលមានសុខភាពល្អ ដូចជាលេងកីឡា តន្ត្រី ឬសិល្បៈ និងសិប្បកម្មជាដើម។
៥. បង្រៀនជំនាញតស៊ូដើម្បីការពារភាពអាសន្ន

នៅពេលដែលកូននៅតែឯង ពួកគេនឹងត្រូវការជំនាញតស៊ូ ដើម្បីជួយពួកគេក្នុងការដោះស្រាយ បញ្ហាបន្ទាន់ណាមួយ។ វាអាចជាលក្ខណៈសាមញ្ញ ដូចជាភ្លើងឆេះនៅក្នុងខ្ទះ ការបំបែកយានយន្ត ឬសូម្បីតែបំពង់លេចធ្លាយ នៅក្នុងផ្ទះបាយ។
៦. បង្រៀនពីស្ថានភាពហិរញ្ញវត្ថុ
ឈប់ផ្ដល់លុយឲ្យកូនជំទង់ រាល់ពេលដែលពួកគេស្នើសុំ។ បើឲ្យគេកាន់តែច្រើន អ្នកបង្រៀនគេតិចបំផុត។ សូមឲ្យពួកគេសន្សំប្រាក់មួយចំណែក នៃប្រាក់ខែរបស់ពួកគេ រៀងរាល់សប្ដាហ៍ ហើយដាក់វាចូលទៅក្នុងគណនីសន្សំ។
នេះមិនត្រឹមតែបង្រៀនកូនពីការទទួលខុសត្រូវ ផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ កូនក៏អាចមានប្រាក់បន្ថែមមួយចំនួន នៅពេលដែលពួកគេត្រូវការវា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុផលដែលបង្គន់សាធារណៈតែងមានទុកប្រឡោះក្រោមទ្វារ ធំៗគឺមកពី….
ចុចអាន៖ស្មុគស្មាញរឿងប្រាក់កាក់បន្ទាប់ពីរៀបការរួចមែនទេ? អនុវត្តវិធីនេះភ្លាម!
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


