KPT+
៥ រឿង សំខាន់បំផុតក្នុងជីវិត មិនចាំបាច់ប្រាប់គេឲ្យបានដឹងឡើយ
នៅក្នុងជីវិតរបស់មនុស្សយើងសព្វថ្ងៃ មានមិត្ត មនុស្សជាទីស្រលាញ់ និងមនុស្សនៅជុំវិញ ដែលអាចពិភាក្សា និយាយគ្នាបានគ្រប់រឿង។ ប៉ុន្តែមានរឿងខ្លះ យើងមិនចាំបាច់បើកចំហ ឬនិយាយប្រាប់ពួកគេអស់ៗពេកនោះទេ។ មិនមែនមនុស្សគ្រប់គ្នាដែលបានដឹងឮ និងស្ដាប់រឿងរ៉ាវយើង សុទ្ធតែរីករាយនិងគាំទ្រយើងគ្រប់ជំហាននោះទេ។
តួយ៉ាងរឿងដែលមិនគួរប្រាប់គេសោះមានដូចជា ៖
១ រឿងជីវិតឬគោលដៅថ្ងៃអនាគត

រឿងអស់នេះលាក់ៗខ្លះក៏បាន ទោះបីជាមិត្តជិតស្និទ្ធ ឬមនុស្សដែលយើងទុកចិត្តក៏ដោយ។ មនុស្សសម័យនេះពិបាកមើលចិត្តគ្នាធ្លុះណាស់ ខ្លះស្ដាប់ហើយក៏ពេបជ្រាយ ឬមានគោលបំណងមិនល្អមកលើយើងក៏ថាបាន។
២ ទំនាក់ស្នេហាបច្ចុប្បន្ននេះ
ស្នេហាជារឿងរបស់មនុស្សពីរនាក់ ត្រូវមានរឿងជជែកគ្នា មានបញ្ហាដោះស្រាយជាមួយគ្នា។ មិនមែនមានរឿងអីតិចក៏ប្រាប់គេ មានអីតិចក៏បង្ហោះហ្វេសបុកដ្រាម៉ា ពីជីវិតស្នេហាផ្ទាល់ខ្លួននោះទេ។
៣ ប្រាក់ចំណូលសព្វថ្ងៃនេះ
នេះជាបញ្ហាធំ មិនគួរប្រាប់គេទេ ជាពិសេសអ្នកសួរក៏មិនចាំបាច់ត្រូវមកសួរគេ ពីរឿងប្រាក់ខែគេបានប៉ុន្មានដែរ។ ត្រូវចងចាំថា មនុស្សខ្លះក្រោយដឹងឮពីរឿងប្រាក់ខែយើង ហើយក៏មានបំណងអាក្រក់ ឬដើម្បីមកឌឺដងបញ្ឈឺប៉ុណ្ណឹងឯង។ចៀសបានគួរចៀស កុំបង្ហោះពីប្រាក់ខែ ឬកន្លែងការងារសព្វថ្ងៃពេកក៏ល្អដែរ។
៤ ជម្លោះក្នុងគ្រួសារ

នេះរឹតតែមិនចាំបាច់ត្រូវប្រាប់ដល់អ្នកណាឡើយ ដោយសារបញ្ហាគ្រួសារជារឿងគ្រួសារ មិនមែនយើងត្រូវហែកហួរ ឬប្រាប់គេគ្រប់រឿងដែលពាក់ព័ន្ធ នឹងមនុស្សជាទីស្រលាញ់របស់យើងឡើយ។
៥ ទ្រព្យសម្បត្តិដែលយើងកំពុងមាន

មានលុយ មានអ្វីៗគ្រប់យ៉ាង មិនចាំបាច់ទៅអួតគេថា យើងមានប៉ុណ្ណេះ មានរបស់ហូបចុកឆ្ងាញ់ៗ មានវីឡានៅស្រួលឡើយ។ ការរស់នៅសាមញ្ញ មិនបង្ហាញសម្ភារៈនិយមអួតគេ គឺជាក្ដីសុខពិតៗ។ ប្រសិនបើយើងបង្ហោះឬនិយាយពីទ្រព្យសម្បត្តិដែលយើងមានសព្វថ្ងៃនេះ គេអាចនឹងមានបំណងមិនល្អចំពោះយើង។ មនុស្សទាំងអស់ដែលបានស្គាល់ បាននិយាយ មិនមែនពួកគេទាំងអស់សុទ្ធតែមានគំនិតល្អ មានយោបល់ល្អចំពោះយើងគ្រប់រឿងនោះទេ។ បើអាចលាក់ៗខ្លះ ឬធ្វើឲ្យជោគជ័យសិន សឹមបង្ហាញតិចៗ ឬមិនតែម្ដងក៏ល្អដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បំណុលវ័ណ្ឌកមិនស្របច្បាប់ កើតឡើងដោយសារតែប៉ុន្មានយ៉ាងនេះឯង!
ចុចអាន៖ចំណុចគួរពិចារកណា មុនសម្រេចចិត្តខ្ចីលុយពីកន្លែងខុសច្បាប់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


