ព័ត៌មានជាតិ
ប្រកួតកម្មវិធីបញ្ញវន្តឌីជីថលថ្នាក់វិទ្យាល័យ ជយលាភីមានឱកាសទៅទស្សនកិច្ចនៅក្រៅប្រទេស
ការប្រកួតកម្មវិធីបញ្ញវន្តឌីជីថល សម្រាប់សិស្សថ្នាក់វិទ្យាល័យចាប់ពីថ្នាក់ទី១០-១២ គឺត្រូវបានរៀបចំឡើង ទៅតាមរាជធានី-ខេត្ត ទាំង៦ ក្នុងប្រទេសកម្ពុជា។

ជាការពិតណាស់ បញ្ញវន្តឌីជីថលជាកម្មវិធីអប់រំកម្សាន្ត នឹងផ្ដល់ឱកាសដល់សិស្សវិទ្យាល័យទូទាំងប្រទេស ចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពរៀងៗខ្លួន។
ជាក់ស្តែង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងទៀតថា ចំពោះ រាជធានី-ខេត្ត ទាំង៦ ដែលនឹងត្រូវបើករៀបចំការប្រកួតនៅតាមទីតាំងនីមួយៗ ដូចជា រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកំពង់ចាមជាដើម។

សម្រាប់ការប្រកួតនេះ សិស្សនឹងទទួលបានជយលាភីទៅតាមលំដាប់ថ្នាក់នីមួយៗ។ ដោយជយលាភីលេខ១ ទទួលបានទឹកប្រាក់ ១៥លានរៀល, ជយលាភីលេខ២ ទទួលបានទឹកប្រាក់ ១០លានរៀល, និងជយលាភីលេខ៣ ទទួលបានទឹកប្រាក់ ៥លានរៀល ព្រមទាំងទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងឱកាសទៅទស្សនកិច្ចសិក្សាជាមួយក្រុមហ៊ុនបច្ចេកវិទ្យានៅក្រៅប្រទេស។ ដោយឡែក ចំពោះអ្នកដែលបានជាប់ត្រឹមជយលាភីលេខ៤ ដល់លេខ ២០ នឹងទទួលបានកុំព្យូទ័រយួរដៃ ១គ្រឿង និងប្រាក់ឧបត្ថម្ភបន្ថែម។
ដូច្នេះ សម្រាប់សិស្សដែលស្រលាញ់ខាងជំនាញបច្ចេកវិទ្យាឌីជីថល នេះជាឱកាសដ៏អស្ចារ្យមួយនៅក្នុងការបញ្ចេញសមត្ថភាព ដោយសិស្សអាចដាក់ពាក្យតាមរយៈលីង https://forms.gle/37Hd5nrSAQU4bFCp6 ឱ្យបានមុនថ្ងៃទី១៩ ខែមិថុនា ខាងមុខនេះ។

គួរជម្រាបថា បញ្ញវន្តឌីជីថលបង្កើតឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ដែលផ្ដល់ឱកាសដល់សិស្សានុសិស្សកំពុងសិក្សាថ្នាក់វិទ្យាល័យទូទាំងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងចំណេះដឹង បង្ហាញពីភាពច្នៃប្រឌិត និងសមត្ថភាពដោះស្រាយបញ្ហា ទៅលើប្រធានបទអំពីបច្ចេកវិទ្យាឌីជីថល៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


