KPT+
កុលសម្ព័ន្ធចម្លែក! ប្រុសៗត្រូវកាត់ម្រាមដៃជាថ្លៃបណ្ណាការជូនកូនក្រមុំ
កុលសម្ព័ន្ធ Dani នៅតំបន់ Papua Guinea ប្រទេសឥណ្ឌូណេស៊ី ប្រកាន់ខ្ជាប់ទំនៀមទម្លាប់ដ៏ចម្លែកមួយ ដោយតម្រូវឱ្យប្រុសៗកាត់ម្រាមដៃដើម្បីជាថ្លៃបណ្ណាការជូនកូនក្រមុំ មុនពេលពួកគេរៀបការ និងតម្រូវឱ្យភរិយាកាត់ម្រាមដៃជូនស្វាមី ប្រសិនបើគាត់លាចាកលោកមុននាង។

ការកាត់ម្រាមដៃ ឬភាសាដើមហៅថា “Ikipalin” គឺជារឿងធម្មតាដែលប្រជាជនកុលសម្ព័ន្ធ Dani នៅតំបន់ដាច់ស្រយាលនៃ Papua ភាគខាងលិច New Guinea ប្រទេសឥណ្ឌូណេស៊ី តែងតែប្រកាន់ខ្ជាប់រហូតមក។ ទំនៀមទម្លាប់នេះតម្រូវឱ្យកូនកំលោះកាត់ម្រាមដៃស្ដាំជូនកូនក្រមុំ ឬប្រសិនមានសមាជិកគ្រួសារណាម្នាក់ទទួលមរណភាព សាច់ញាតិជិតស្និទ្ធបំផុតត្រូវកាត់ម្រាមដៃពួកគេ ដើម្បីបង្ហាញពីទុក្ខព្រួយ និងការកាន់ទុក្ខ។

ជាប្រពៃណី មុនពេលរៀបការ បុរសត្រូវកាត់ម្រាមដៃស្តាំចេញ ជូនកូនក្រមុំជាថ្លៃបណ្ណាការឱ្យនាង ហើយបើគាត់ចង់លែងលះ គាត់ត្រូវកាត់ម្រាមដៃឆ្វេង២ម្រាមចេញ។ ប៉ុន្តែបើគាត់ស្លាប់ ប្រពន្ធរបស់គាត់ត្រូវកាត់ម្រាមដៃទាំង ១០ ចោលទាំងអស់ ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ចំពោះស្វាមី ហើយមិនអនុញ្ញាតឱ្យរៀបការស្វាមីទី២ដាច់ខាត។

ការកាត់ម្រាមដៃ ឬ “Ikipalin” ត្រូវបានកុលសម្ព័ន្ធ Dani ជឿថា ជាវិធីមួយដើម្បីបន្ទន់ចិត្ត និងបញ្ចៀសព្រលឹងខ្មោចដូនតា ដែលនៅតែវិលវល់ក្នុងភូមិ។ ដូច្នេះដើម្បីបញ្ជូនវិញ្ញាណវិលវល់ឲ្យទៅឆ្ងាយ ពួកគេត្រូវបានកាត់ម្រាមដៃទុកជាការបូជា។ ហើយទំនៀមទម្លាប់នេះ ជាទូទៅត្រូវបានអនុវត្តចំពោះស្ត្រីនៃកុលសម្ព័ន្ធ Dani ច្រើនជាងបុរសៗ៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទំនៀមទម្លាប់សាក់លើចង្កា និងបបូរមាត់ ដើម្បីទាក់ទាញភេទផ្ទុយ
ចុចអាន៖ មកដឹងពី Oiran ស្ត្រីសម្រាប់កម្សាន្តអារម្មណ៍ នៅប្រទេស ជប៉ុន តែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


