KPT+
រកឃើញដាវអាយុកាលជិត ២ ០០០ ឆ្នាំ នៅប្រទេស អ៊ីស្រាអែល
ក្រុមអ្នកស្រាវជ្រាវជនជាតិអ៊ីស្រាអែលរកឃើញកន្លែងលាក់ដាវរ៉ូម៉ាំងចំនួន ៤ អាយុកាល ១ ៩០០ ឆ្នាំ នៅក្នុងរូងភ្នំដែលមើលពីលើសមុទ្រមរណៈ ។

បុរាណវិទូលោកបណ្ឌិត Asaf Gayer នៃសាកលវិទ្យាល័យ Ariel ព្រមទាំងភូគព្ភវិទូ Boaz Langford នៃសាកលវិទ្យាល័យ Hebrew និងអ្នកថតរូប Shai Halevi ថ្មីៗនេះ បានទៅរូងភ្នំ ក្នុងគោលបំណងថតរូបពហុទស្សន៍ ដើម្បីបំបែកផ្នែកនៃសិលាចារឹកដែលមើលមិនឃើញដោយភ្នែកទទេ ។

ខណៈពេលដែលនៅផ្នែកខាងលើនៃរូងភ្នំ លោកវេជ្ជបណ្ឌិត Gayer បានប្រទះឃើញលំពែង ដែលត្រូវបានរក្សាទុកយ៉ាងល្អនៅក្នុងប្រហោងតូចចង្អៀតមួយ និងស្រោមដាវឈើក្បែរនោះដែរ ។ អ្នកបុរាណវិទូជឿជាក់ថា ដាវត្រូវបានលាក់ដោយពួកឧទ្ទាម Judean បន្ទាប់ពីកងទ័ពរ៉ូម៉ាំងចាប់ពួកគេ ។

ដាវទាំងបីដែលនៅមានក្នុងស្រោមឈើ ត្រូវបានកំណត់អត្តសញ្ញាណជា ដាវរ៉ូម៉ាំង រីឯអាវុធខ្លីទី ៤ ត្រូវបានកំណត់ថាជាកាំបិតចាក់មានប្រហោងនៅគូទ ។

នាយកអាជ្ញាធរវត្ថុបុរាណរបស់អ៊ីស្រាអែលបានឲ្យដឹងថា អាកាសធាតុវាលខ្សាច់ស្ងួតនៅជុំវិញសមុទ្រមរណៈបានជួយរក្សាទ្រង់ទ្រាយវត្ថុបុរាណទាំងនោះ ៕
ប្រែសម្រួល៖ វារី
ប្រភព៖ BBC
ចុចអាន៖ រកឃើញវត្ថុកម្រធ្វើពីកែវ ក្នុងខ្មោចកប៉ាល់ក្រោមសមុទ្រមេឌីទែរ៉ាណេ (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


