អាជីព
មិត្តរួមការងារ ៣ ប្រភេទអ្នកណាៗក៏ចង់ធ្វើការជាមួយ
ជាធម្មតាគ្រប់កន្លែងការងារសុទ្ធតែមានមិត្តរួមការងារដែលល្អនិងមិនល្អពុំខានឡើយ។ មានមិត្តល្អអាចចាត់ទុកថាសំណាងក៏ថាបាន ព្រោះយើងក៏មិនចាំបាច់មានសម្ពាធបន្ថែមពីលើការងារទៀត។
ប្រសិនបើយើងមានមិត្តរួមការងារដែលមានលក្ខណៈសម្បត្តិ ៣ យ៉ាងដូចខាងក្រោមនេះ យើងមិនគួរមើលរំលងពួកគេទេ៖
១. មិត្តគាំទ្រ

មិត្តរួមការងារដែលចេះគាំទ្រយើង ពិតជាមិត្តម្នាក់ដែលមិនអាចខ្វះបាននោះទេ នៅកន្លែងការងារនានា។ ហេតុផលនោះដោយសារ មនុស្សគ្រប់គ្នារមែងត្រូវការការគាំទ្រជាជាងការបង្អាក់លើសកម្មភាពអ្វីមួយ។ មិត្តប្រភេទនេះតែងជម្រុញទឹកចិត្តនៅពេលមិត្តមានបញ្ហា និងជួយទុក្ខធុរៈមិនដែលខាន។ ពួកគេជាក្រុមមនុស្សដែលមិនសូវប្រកាន់ខ្លួន ព្រមទាំងចេះជួយគ្នាមិនខ្លាចនឿយខ្លួនឯង។
២. មិត្តនៅខាងយើង
មិនខ្វល់ថាយើងធ្វើខុស ឬធ្វើត្រូវឡើយ នៅចំពោះមុខអ្នកដទៃពួកគេនឹងឈរនៅខាងយើងជាមុនសិន។ ក្រោយពីអ្នកដទៃចេញទៅបាត់ មិត្តប្រភេទនេះនឹងចាប់ផ្តើមប្រាប់ពីកំហុសរបស់យើង ដោយមិនខ្លាចរអា និងមិនមែនក្នុងន័យជាន់ពន្លិច ប៉ុន្តែកែលម្អដើម្បីឲ្យយើងកាន់តែប្រសើរ។
៣. មិត្តយល់ចិត្ត

មិត្តរួមការងារចេះយល់ចិត្តយើង ជាមិត្តដែលមិនងាយជួបប្រទះឡើយ។ ពួកគេតែងតែយល់ថា យើងជួបការលំបាកអ្វី ស្មុគស្មាញអ្វី និងត្រូវការអ្វី។ មិត្តប្រភេទនេះ រមែងបង្កភាពសប្បាយរីករាយដល់ក្រុម និងចូលរួមជួយដោះសា្រយវិបត្តិមិត្ត ក៏ដូចជាមិនបន្ថែមបន្ទុកផ្លូវអារម្មណ៍ដល់យើងឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ liveaboutdotcom
ចុចអាន៖ចិត្តសាស្ត្រលើកទឹកចិត្តបុគ្គលិកតាមភោជនីយដ្ឋាន យកបេះដូងទៅធ្វើការ
ចុចអាន៖បុគ្គលិកលក្ខណៈដែលនឹងក្លាយជាមេដឹកនាំបាន ទាំងវ័យក្មេងខ្ចី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


