KPT+
មិត្ត ៣ ប្រភេទដែលគួរឱបក្រសោបឱ្យបានក្នុងជីវិតរស់នៅ
ពាក្យថា មិត្តល្អ មិនមែនចេះរកបានមកធ្វើភឿនម្រាក់ឡើយ។ ក្នុងជីវិតនេះ យើងនឹងជួបមិត្តច្រើននាក់ តែនោះអាចគ្រាន់តែជាតួលេខប៉ុណ្ណោះ។ ហេតុនេះ បើបានប្រទះនឹងមិត្តដែលមានចរិតលក្ខណៈ ៣ ប្រភេទដូចខាងក្រោម គួរតែរក្សាពួកគេឲ្យបានជាប់។
១. មិត្តចូលចិត្តធ្វើឲ្យយើងសើច

មិត្តប្រភេទនេះ ពិតជាកម្ររកបានណាស់ ទោះបីមានរឿងអ្វី ក៏ពួកគេរមែងធ្វើឲ្យយើងសើចចេញបាន ពេលនៅជាមួយ។ ពួកគេអាចធ្វើឲ្យថ្ងៃមិនល្អរបស់មិត្តប្រែក្លាយជាថ្ងៃដ៏សប្បាយរីករាយ ដោយសារតែពួកគេអាចធ្វើឲ្យយើងបំភ្លេចនូវទុក្ខកង្វល់ទាំងឡាយដែលកំពុងតានតឹង។
២. មិត្តមានគំនិតវិជ្ជមាន

ពិភពលោកបច្ចុប្បន្ន សំបូរមនុស្សគិតតែផលប្រយោជន៍ខ្លួនឯង ដោយពេលខ្លះអាចធ្វើឲ្យយើង មើលពិភពលោកនេះក្នុងផ្លូវអវិជ្ជមានតាមនោះក៏ថាបាន។ ប៉ុន្តែបើមានមនុស្សរាប់អានម្នាក់ដែលមើលពិភពលោកក្នុងផ្លូវវិជ្ជមាន គួរតែថែរក្សាចំណងមិត្តភាពជាមួយពួកគេឲ្យបានល្អ ព្រោះថាមិត្តប្រភេទនេះ អាចធ្វើឲ្យយើងមានអារម្មណ៍ល្អ ធ្វើរឿងត្រឹមត្រូវ និងទាញយើងមកមើលពិភពលោកក្នុងផ្លូវល្អ។
៣. មិត្តចេះជួយយកអាសារ

មិត្តភក្តិបែបនេះ តែងតែចេះយល់សុខទុក្ខ និងយកចិត្តទុកដាក់នឹងធ្វើអ្វីដើម្បីជួយយើង សូម្បីតែរឿងបន្តិចបន្តួចក៏ដោយ។ ពួកគេឧស្សាហ៍ផ្ញើសារ អ៊ីម៉ែល ឬ ហៅទូរសព្ទ មកនិយាយជាមួយ ដើម្បីរក្សាចំណងមិត្តភាព ទោះបីជារៀនសាលាខុសគ្នា ឫធ្វើការកន្លែងផ្សេងគ្នាក៏ដោយ។ គ្រប់ពេលយើងជួបការលំបាក ពួកគេរមែងស្វះស្វែងជួយតាមលទ្ធភាពមិនទុកយើងចោលឡើយ។
ប្រែសម្រួល៖ សន្យា
ប្រភព៖ EF
ចុចអាន៖ មនុស្ស ៤ នាក់ដែលគ្រប់គ្នាចង់មានជាចាំបាច់ ត្រូវមានក្នុងជីវិតខ្លួន
ចុចអាន៖ នៅក្មេងមានមិត្តល្អច្រើន ជួយកាត់បន្ថយជំងឺភ្លេចភ្លាំងពេលដល់វ័យចំណាស់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


