KPT+
គ្រាន់តែបានLIKE និងSHARE តិច ធ្លាក់ទឹកចិត្តដែរ? រឿងពិតដែលគួរកែខៃ!
ហេតុអ្វីតម្រូវការឲ្យគេចូលចិត្ត មានឥទ្ធិពលម្ល៉េះមកលើមនុស្សសម័យកាលនេះ? ព្រោះថា យើងគ្រប់គ្នាចង់បង្អួត ចង់លក់ផលិតផល ឬចង់បានការពេញនិយម ?
ក្នុងបញ្ជីមិត្តភ័ក្ដិរបស់យើងនៅលើហ្វេសប៊ុក យើងចង់រាប់អានគេឬចង់យកគេមកទិញផលិតផល? ឬចង់បាន Like និង share មកឡួយឆាយ? ឡូយត្រង់ណា?
ប្រសិនយើងសិចស៊ីហើយទទួលបានគេចូលមើលច្រើន យើងសប្បាយចិត្តឬយើងពិតជាប្រើប្រាស់បណ្ដាញសង្គមដើម្បីស្វែងរកការរាប់អានគាំទ្រពិតប្រាកដមួយ?
អត្ថបទនេះចង់ឲ្យអ្នកអានយល់ពីតម្លៃនៃ Share និង like ។
១ វាជាគ្រឿងបញ្ឆោតហើយយើងកំពុងចាប់អន្ទាក់
នេះជាអ្វីដែលយើងទាំងអស់បានត្រូវទាក់ទាញឲ្យផ្ដោតលើអ្វីដែលអ្នកដទៃគិតអំពីយើង។ យើងមិនគួរខ្វល់ឡើយថា តើអ្នកដទៃយកចិត្តទុកដាក់ឬមិនយកចិត្តទុកដាក់ចំពោះអ្វីដែលយើងចែករំលែកនោះទេ។ យើងមិនគួរចង់បានមនុស្សមក៥ពាន់នាក់ដែលមិនមែនជាមិត្តពិត ឬយកមនុស្សអែបអបមក Like ព្រោះយើងមានលុយមានអំណាចនោះដែរ។
ផ្ទុយទៅវិញយើងគួរតែរៀនគិតពីអ្វីដែលល្អនិងកាន់តែល្អឡើងអំពីខ្លួនយើង។ យើងគួរតែរៀនចូលចិត្តខ្លួនឯង កុំបំពោកសម្ភារៈហើយវិលទៅសំងំកើតទុកស្ងាត់ដូចពាក្យចាស់ចាស់ថា ល្អមើល មិនល្អឆី។ រៀនស្រឡាញ់ខ្លួនឯងគឺចាប់ផ្តើមពីភាពស្មោះត្រង់ ស្រលាញ់ខ្លួនឯងដែលមានតម្លៃ មិនមែនស្រលាញ់ខ្លួនឯងដោយសារមានគេLikeច្រើនទេ។
២ ការពារខ្លួនឯង
ហេតុអ្វីបានជាយើងអនុញ្ញាតឲ្យអ្នកដទៃ មកមានអំណាចធ្វើឲ្យយើងមានអារម្មណ៍អវិជ្ជមានចំពោះខ្លួនឯង ? យើងត្រូវតែទាមទារអំណាចនេះមកវិញ ដើម្បីមានអារម្មណ៍ល្អចំពោះខ្លួនយើងផ្ទាល់មិនថាយើងសាមញ្ញប៉ុណ្ណា បើយើងគិតថាយើងសប្បាយចិត្តគឺសប្បាយចិត្តហើយ គំនិតអ្នកដទៃ ទាត់វាចោលទៅ។
ការចូលចិត្ត ឬសរសើររបស់អ្នកណាម្នាក់ គ្រាន់តែធ្វើឲ្យយើងមានអារម្មណ៍ស្កប់ស្កល់ ជាបណ្ដោះអាសន្ន សម្រាប់មួយភ្លែត ហើយពីរបីម៉ោងឬ ប្រហែលជាពីរបីថ្ងៃ ការបង្ហោះនោះទៅបាត់យើងចង់រកអីមកបងហោះទៀតហើយហើយ!ហេតុអី? ដើម្បីអ្វី? ចុងក្រោយកាន់តែលេងកាត់តែបាក់ទឹកចិត្ត។

៣ ឱបក្រសោបយកបុគ្គលិកលក្ខណៈរបស់យើង
យើងរស់បានតែម្ដងទេ ចូររស់ជាយើង។ ពាក់អាវដែលយើងមាន និងបញ្ចេញសក់ដែលជាសក់យើងពិតៗ។ រស់នៅជាខ្លួនឯង ធ្វើការសម្រេចចិត្តរកមិត្តណាដែលព្រមទទួលយកយើង ដែលការពិតនិងក្នុងហ្វេសប៊ុកដដែល។ តាំងខ្លួនជាអ្នក ជានរណាម្នាក់ដោយពិតប្រាកដ ដោយមិនត្រូវបានគ្របដណ្ដប់ដោយការភ័យខ្លាចត្រូវគេរិះគន់ឬបដិសេធយើងមិនងាយធ្លាក់ទឹកចិត្តទេ។ មិនថាមានមនុស្សប៉ុន្មាននាក់ចូលចិត្តឬមិនទទួលយកយើងសូមទទួលយកខ្លួនយើងសិន កុំកុហកខ្លួនឯង៕
ប្រែសម្រួល៖ស្រស់
ចុចអាន៖ក្លិនទឹកអប់អាចប្រាប់ពីនិស្ស័យពិតនៃមនុស្សម្នាក់ៗបាន
ចុចអាន៖តើប្រទេសណាមួយដែលមានពលរដ្ឋឆ្លាតជាងគេបង្អស់ក្នុងលោក? អាមេរិក?ចិន?អត់ទេ…
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


