KPT+
“ ធ្លាក់ទឹកចិត្ត ” មិនមែនជាជំងឺកម្រ ទើបគ្រប់គ្នាគួរយល់ដឹង
១) អ្វីទៅជាជំងឺធ្លាក់ទឹកចិត្ត (Depression)?
ក្នុងជីវិតប្រចាំថ្ងៃ មនុស្សយើងអាចមានអារម្មណ៍រីករាយ និងសោកសៅជាធម្មតា។ ការមានអារម្មណ៍សោកសៅមួយរយៈខ្លី ហើយបាត់ទៅវិញក្នុងរវាងពីរបីម៉ោងទៅពីរបីថ្ងៃ មិនមែនជាជំងឺធ្លាក់ទឹកចិត្តនោះទេ។ ក៏ប៉ុន្តែ ពេលខ្លះអារម្មណ៍សោកសៅអាចមានកម្រិតខ្លាំង និងយូរលើសពី២សប្ដាហ៍ ហើយធ្វើឲ្យរំខានដល់ការងារ និងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃទៀតផង។ ស្ថានភាពបែបនេះ គេហៅថាជំងឺធ្លាក់ទឹកចិត្ត។

២) តើជំងឺធ្លាក់ទឹកចិត្តជាជំងឺកម្រ ឬយ៉ាងណា?
ជាមធ្យម មនុស្សម្នាក់ក្នុងចំណោមមនុស្ស៦នាក់ មានជំងឺធ្លាក់ទឹកចិត្តនៅពេលណាមួយ នៃជីវិតរបស់គេ (ជិត ២០%)។ តាមស្ថិតិរបស់អង្គការសុខភាពពិភពលោក ក្នុងមួយឆ្នាំៗ មានមនុស្សយ៉ាងតិចណាស់៣៥០លាននាក់ ដែលបានកើតជំងឺនេះ។ ដោយឡែក សម្រាប់នៅប្រទេសកម្ពុជាយើងវិញ ការស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០១២ នៅកម្ពុជា បានរកឃើញជំងឺធ្លាក់ទឹកចិត្តក្នុងអត្រា ១៩,៧% សម្រាប់ស្ត្រី និង ១០,២% សម្រាប់បុរស។ ដូច្នេះយើងអាចនិយាយបានថា ជំងឺធ្លាក់ទឹកចិត្តជាជំងឺដែលគេឧស្សាហ៍ជួបប្រទះ ថ្វីបើអ្នកជំងឺមួយចំនួនមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវក៏ដោយ។

៣) តើជំងឺធ្លាក់ទឹកចិត្តមានរោគសញ្ញាអ្វីខ្លះ?
អ្នកជំងឺធ្លាក់ទឹកចិត្តច្រើនមានរោគសញ្ញាសំខាន់ៗរួមមាន ៖
– មានអារម្មណ៍សោកសៅ
– លែងចង់ធ្វើអ្វី
– អស់កម្លាំងជាប់ជាប្រចាំ
ក្រៅពីនេះ អ្នកជំងឺធ្លាក់ទឹកចិត្តក៏អាចមានអាការៈមួយចំនួនទៀតដូចជា ៖
– លែងមានជំនឿជាក់លើខ្លួនឯង
– មានអារម្មណ៍បន្ទោសខ្លួនឯង ស្អប់ខ្លួនឯង គិតថាជីវិតគ្មានន័យ ឬគិតដល់ការសម្លាប់ខ្លួន
– រសេះរសោះ ឬអាចទៅជានិយាយស្ដី ឬធ្វើសកម្មភាពយឺតៗ
– ពិបាកផ្ចង់អារម្មណ៍
– ភ្លេចភ្លាំងច្រើន
– ពិបាកគេងលក់
– គេងឆាប់ភ្ញាក់ ឬអាចទៅជាចេះតែចង់គេង
– មិនឃ្លានអាហារ ឬអាចទៅជាញ៉ាំច្រើនខុសពីធម្មតាក៏មាន
៤) ផលវិបាក នៃជំងឺធ្លាក់ទឹកចិត្ត

អ្នកជំងឺធ្លាក់ទឹកចិត្តជាច្រើនមិនបានទទួលការព្យាបាលត្រឹមត្រូវ ហើយពួកគាត់ត្រូវទ្រាំរស់នៅយ៉ាងវេទនាជាមួយជំងឺដែលអ្នកដទៃមើលឃើញ។ សមត្ថភាពការងារ ការសិក្សា ក៏ដូចជាការប្រាស្រ័យទាក់ទងរបស់ពួកគាត់ បានធ្លាក់ចុះយ៉ាងខ្លាំង ដែលជាទូទៅនាំឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។
ផលវិបាកធ្ងន់ធ្ងរបំផុត នៃជំងឺធ្លាក់ទឹកចិត្ត គឺការអស់សង្ឃឹម ដែលអាចឈានដល់ការសម្លាប់ខ្លួន។ គេបានរកឃើញថា មូលហេតុធំជាងគេ នៃការសម្លាប់ខ្លួន គឺការកើតមានជំងឺធ្លាក់ទឹកចិត្ត ហើយមិនបានទទួលការព្យាបាលត្រឹមត្រូវ។
៥) ការព្យាបាលជំងឺធ្លាក់ទឹកចិត្ត

មានការព្យាបាលប្រកបដោយប្រសិទ្ធភាពសម្រាប់ជំងឺធ្លាក់ទឹកចិត្ត។ ការធ្លាក់ទឹកចិត្តជារឿយៗផ្សារភ្ជាប់នឹងហេតុការណ៍តានតឹងចិត្ត និងមានការផ្លាស់ប្ដូរសារជាតិគីមីក្នុងសារពាង្គកាយ។ ដូច្នេះហើយ ការព្យាបាលភាគច្រើនត្រូវរួមផ្សំការព្យាបាលបែបវេជ្ជសាស្ត្រ និងបែបចិត្តសាស្ត្រ។ ការព្យាបាលបែបវេជ្ជសាស្ត្រសំដៅលើការប្រើថ្នាំប្រឆាំងការធ្លាក់ទឹកចិត្ត រីឯការព្យាបាលបែបចិត្តសាស្ត្រ មានដូចជា ៖
– ការរៀនពីវិធីសម្រាកកាយចិត្ត
– ការព្យាបាលផ្លាស់ប្ដូរការគិត និងអាកប្បកិរិយា
– ការរៀនពីរបៀបដោះស្រាយជាមួយភាពតានតឹងចិត្តជាដើម
៦) សារផ្ដាំផ្ញើ

សូមចងចាំថា ការមានជំងឺធ្លាក់ទឹកចិត្ត មិនមែនមានន័យថាអ្នកទន់ខ្សោយ ឬខ្ជិលច្រអូសនោះទេ។ វាជាជំងឺដែលគេឧស្សាហ៍ជួបប្រទះ ដូចគ្នានឹងជំងឺលើសឈាម ទឹកនោមផ្អែម ឬរលាកសន្លាក់ដែរ។ថ្វីបើវាអាចជាឃាតកលាក់មុខ ដែលអាចឆក់យកជីវិតយើងបានក្ដី តែជំងឺធ្លាក់ទឹកចិត្ត អាចព្យាបាលបានប្រកបដោយប្រសិទ្ធភាព។
ប្រសិនបើលោក លោកស្រី សង្ស័យថា លោក លោកស្រី ឬមនុស្សដែលលោក លោកស្រីស្គាល់ មានជំងឺធ្លាក់ទឹកចិត្ត សូមអញ្ជើញមកទទួលការពិគ្រោះ និងព្យាបាលដោយក្រុមវេជ្ជបណ្ឌិតឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត៕
អត្ថបទ៖ រស្មី
ចុចអាន៖ ជំងឺផ្លូវចិត្ត ៣ ប្រភេទដែលយើងច្រើនតែយល់ច្រឡំថាជាចរិតពីកំណើត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


