KPT+
និស្សិតមហាវិទ្យាល័យគួរធ្វើរឿងទាំងនេះ ដើម្បីទទួលបាន Soft Skill ក្រោយទំនេរពីការសិក្សា
សិស្សនិស្សិតមហាវិទ្យាល័យភាគច្រើន មានពេលវេលាចុងសប្ដាហ៍ឬថ្ងៃឈប់សម្រាក ដូច្នេះគួរតែធ្វើរឿងខ្លះៗជាប្រយោជន៍ ដើម្បីយកទៅអនុវត្តឬជំនាញទន់សម្រាប់ថ្ងៃអនាគត។
១. ស្វែងរកប្រាក់ចំណូលតិចតួច

យើងក៏អាចបង្វែរថ្ងៃឈប់សម្រាក មកជាការស្វែងរកប្រាក់ចំណូលតិចតួច ដើម្បីទប់ទល់ការចំណាយនៅរឿងចាំបាច់ណាមួយ។ ការងារក៏នាំយើងចេញពីជីវិតដើម្បីបង្កើតបទពិសោធន៍ថ្មីៗ ឯករាជ្យលើខ្លួនឯង រួមទាំងបង្កើតបណ្ដាញ ដើម្បីជួយជំរុញអនាគតរបស់យើងផងដែរ។
២. ស្ម័គ្រចិត្ត
ប្រសិនបើមិនទាន់សម្រេចចិត្តនៅក្នុងផ្លូវអាជីពណាទេ ការងារផ្នែកស្ម័គ្រចិត្តគឺជាវិធីដ៏ល្អបំផុត ដើម្បីជួយយើងក្នុងការសម្រេចថា តើយើងចង់យកជីវិតទៅកន្លែងណា។ បទពិសោធន៍ជីវិតជាច្រើនត្រូវបានសាងសង់ដោយការស្ម័គ្រចិត្ត។ យើងអាចស្ម័គ្រចិត្តនៅក្នុងតំបន់ដែលចាប់អារម្មណ៍ នេះជាគន្លឹះដែលអាចទទួលបានបទពិសោធន៍ នៅក្នុងវិស័យនៃអនាគតជាច្រើន។
៣. ដើរកម្សាន្ត
មិនថាយើងជ្រើសរើសទៅណាក្នុងជីវិត ការធ្វើដំណើរតែងតែជាគំនិតល្អជានិច្ច។ អត្ថប្រយោជន៍នៃការធ្វើដំណើរ ជួយឲ្យ យើងពង្រីកការគិត យល់ពីវប្បធម៌ដទៃទៀត។
គ្រូល្អបំផុតគឺជាបទពិសោធន៍ជីវិតផ្ទាល់ ចំណែកការធ្វើដំណើរគឺជាវិធីល្អបំផុត ដើម្បីទទួលបានចំណេះដឹងបន្ថែមពីកន្លែងដែលយើងទៅ។ ប៉ុន្តែត្រូវចងចាំថា ធ្វើដំណើរនៅឆ្នាំគំលាតគឺចាំបាច់ក្នុងការចងចាំគន្លឹះសុវត្ថិភាពជានិច្ច។
៤. ការងារអភិវឌ្ឍន៍សហគមន៍
បើយើងនៅទំនេរស្រាប់ គួរងាកទៅជួយសហគមន៍ឬប្រទេសរបស់យើង តាមអង្គការដែលអាចធ្វើបាន ដើម្បីជួយកសាងផ្ទះសម្រាប់គ្រួសារដែលកំពុងខ្វះខាតឬផ្ដល់ជំនួយផ្សេងៗ ។
ទីភ្នាក់ងារសហគមន៍ជាតិស៊ីវិល ឬទីភ្នាក់ងារអភិវឌ្ឍន៍សហគមន៍ គឺជាជំហានដំបូងក្នុងការកសាងជំនាញភាពជាអ្នកដឹកនាំ និងជួយសហគមន៍កសាងបន្ទាប់ពីមានវិបត្តិ។
៥. ហាត់ការងារដែលខ្លួនកំពុងរៀនស្រាប់

វិធីដ៏ល្អក្នុងការចំណាយពេលឈប់សម្រាករបស់យើងឲ្យមានន័យ គឺធ្វើជាអ្នកហាត់ការក្នុងវិស័យដែលគ្រោងនឹងធ្វើ ឬកំពុងតែរៀន។ នេះមិនត្រឹមតែជួយឲ្យអាជីពដែលយើងបានជ្រើសរើសត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយក្នុងការកសាងទំនាក់ទំនង និងបណ្ដាញ ដែលអាចមានសារៈសំខាន់នាពេលអនាគត។
៦. ជាពេលវេលាសម្រាប់ការរុករកខ្លួនឯង
ថ្ងៃឈប់សម្រាកកុំធ្វើរឿងបំពុលសង្គម គួរងាកមកស្វែងរកវិធីថ្មីៗ ស្វែងយល់ពីអ្វីដែលយើងពូកែនិងរឿងដែលត្រូវកែលំអ។ ចំណាយពេលក្នុងឆ្នាំសិក្សានេះដើម្បីរៀនមេរៀនជីវិត រៀនចំណង់ចំណូលចិត្តឬជំនួញដើម្បីបានធ្វើការក្នុងសុបិន។
រៀនជំនាញថ្មីឬទេពកោសល្យថ្មី ជួយយើងឲ្យដឹងថា នោះជាអ្វីដែលយើងមិនដែលដឹងសោះថាខ្លួនឯងមាន។ រៀនភាសាថ្មី ដើម្បីស្វែងយល់និងកែលំអខ្លួនឯង នេះគឺជាជំហានសំខាន់បំផុតក្នុងការរកឃើញចំណុចខ្លាំងនិងចំណុចខ្សោយរបស់យើង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ យ៉ាង ជួយកូនៗឲ្យចេះដោះស្រាយសម្ពាធនៅសាលារៀន
ចុចអាន៖អ្នកវិទ្យាសាស្ត្របកស្រាយអាថ៌កំបាំងក្នុងការរស់នៅមានសុភមង្គលពេលវ័យចំណាស់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


