Connect with us

KPT+

៥ យ៉ាង ​ជួយ​កូន​ៗ​ឲ្យ​ចេះ​ដោះស្រាយសម្ពាធនៅ​សាលារៀន​

បានផុស

នៅ

សម្ពាធរបស់កូនៗ​ ជា​បញ្ហាធំ​មួយ ដែល​ឪពុកម្ដាយសម័យឌីជីថលគួរ​​ប្រុងប្រយ័ត្ន ព្រោះកុមារ​តូច​ៗ​ងាយ​រង​ហានិភ័យ​ខ្ពស់​។ ភាពព្រងើយ​យូរៗទៅ អាចខូចបង់ដល់អនាគតពួកគេ​បានទាំងស្រុង។

នេះ​ជា​គម្រូ ៥ យ៉ាង​ជួយ​កូន​ៗ​ឲ្យ​ចេះ​ដោះស្រាយ​បញ្ហា​នៅ​សាលារៀន​ ពេល​ពួកគេ​​ចូលរៀន​ ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. គ្រប់គ្រង​ការ​ថប់​បារម្ភ​ផ្ទាល់ខ្លួន​ជា​មុន​សិន

ឪពុកម្ដាយ​ដែល​មាន​អារម្មណ៍​ធុញថប់ ​រមែងមានទំនោរ​ធ្វើ​ឲ្យ​កូនៗមាន​អារម្មណ៍​ថប់បារម្ភ​ទៅ​ជាមួយដែរ។ ក្នុង​នាម​ជា​ឪពុកម្ដាយ​ អ្នកគួររៀន​គ្រប់គ្រងខ្លួនឯង​ជាមុន​សិន​ ទើប​អាច​ធ្វើ​ជា​គម្រូសម្រាប់​កូន​ៗ​បាន។

២. ព្យាយាមយល់អារម្មណ៍កូន

ឪពុកម្ដាយមួយចំនួនយល់​តែ​អារម្មណ៍​​ខ្លួនឯង​ ជាជាងគិតដល់កូន ថាពួកគេគិតអី? ចង់បានអី ឬត្រូវការអី? សូម​ស្វែង​យល់​ជាមួយ​កូន​ថា​ តើ​ពួកគេ​មាន​អារម្មណ៍​យ៉ាងណា​ដែរ? ចៀសវាង​ការ​សន្និដ្ឋាន​ថា ​ពួកគេ​គ្មានការ​ថប់បារម្ភ​ឬ​ព្រួយបារម្ភ​តិចតួច។

អាច​ព្យាយាម​និយាយ​ជាមួយកូនថា “មនុស្ស​ជា​ច្រើន​អាច​តែងមាន​​ថប់​បារម្ភ​ រំភើប ​ភ័យ​ជាដើម ​អំពី​ឆ្នាំ​សិក្សា​របស់ខ្លួន។ តើ​កូន​មាន​អារម្មណ៍​យ៉ាងណា? ”

​ចៀសវាង​អ្វី​ដែល​បង្ហាញ​ថា​ ពួកគេ​មិន​គួរ​មាន​អារម្មណ៍​បែប​នោះ ​ឬ​អារម្មណ៍​របស់​ពួកគេ​មិន​សំខាន់​។ល។

៣. កុំបណ្ដោយឱ្យគេឯកា

រឿង​សំខាន់​មួយ ដែល​ប៉ាម៉ាក់ត្រូវធ្វើដាច់ខាត គឺកុំបណ្ដោយឱ្យកូនទទួលអារម្មណ៍ឯកា ទាំងដែលពួកគេមិនកំព្រាផង។
គាំទ្រពួកគេ ហើយនៅក្បែរបំពេញសេចក្ដីត្រូវការ​ ព្រមទាំងលើកទឹកចិត្ត និយាយល្អៗ និងចំណាយពេលពេលឱ្យពួូកគេឱ្យបានច្រើនតាមដែលអាចធ្វើបាន។ ​មនុស្ស​ជា​ច្រើន​មិន​ថា​ក្មេងឬចាស់ ​សុទ្ធតែមាន​អារម្មណ៍​ឯកោ​នៅពេលណាមួយដែលមនុស្សក្បែរខ្លួនមិនខ្វល់ខ្វាយ។

៤. បង្កើត​ផែនការ​ជួយ​គាំទ្រ​កូន

មិន​ថា​កូន​របស់​យើង​ធ្លាប់​មាន​កង្វល់​ពី​មុន​ឬអត់ទេ តែ​ជា​ការ​សំខាន់​ណាស់​ដែល​ត្រូវ​រៀប​ផែនការ​ជួយពួកគេបន្ថែម។

សកម្មភាពមួយចំនួនដូចជា ​ធ្វើ​សមាធិ ធ្វើ​កំណត់ហេតុ​ ឬ​និយាយ​នៅ​ពេល​ព្រឹក​និង​ក្រោយ​ពេល​ចេញ​ពី​សាលារៀន​ជាមួយពួកគេ ដើម្បី​ឱ្យវាក្លាយជាទម្លាប់​ប្រចាំថ្ងៃរបស់កូនៗ។ ទម្លាប់ទាំងនេះក៏ជាចំណែកមួយជួយឱ្យកូនរបស់អ្នក ចេះប្រើវានៅសាលាផងដែរ។

៥. បង្ហាញការអត់ធ្មត់​

ប៉ាម៉ាក់​គ្រប់គ្នា​តែងមាន​ការ​ថប់បារម្ភ​ ហើយជួនកាលឆាប់​ខឹង​​ អារម្មណ៍​ឯកោ ​ក៏ដូចជាធុញ​ទ្រាន់​នឹង​​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន និងសូម្បីតែកូនៗ។

ទោះយ៉ាងណា ធ្វើជាប៉ាម៉ាក់គេត្រូវ​រំលឹក​ខ្លួនឯង​ថា ​អ្នកជាគម្រូ និងជាបង្គោលសម្រាប់គ្រួសារ ក៏ជាអ្នកទទួលខុសត្រូវជីវិតពួកគេផងដែរ។ ដូច្នេះសូមបង្ហាញ​ខ្លួនឯង​នូវ​ក្ដីមេត្តា​ករុណា ​និង​ការ​អត់ធ្មត់​ ដើម្បី​ជាគម្រូល្អ​ដល់​កូន​អ្នក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ yourtango

ចុចអាន៖ អ្នក​វិទ្យាសាស្ត្រ​បកស្រាយ​អាថ៌កំបាំង​ក្នុង​ការ​រស់នៅ​មាន​សុភមង្គល​ពេលវ័យចំណាស់

ចុចអាន៖ ចិញ្ចឹមកូនតឹងរ៉ឹងពេក អាចជាមូលហេតុនាំឲ្យកូនចេះប្រើហិង្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម