KPT+
ចាប់កូនខ្លែង ជាល្បែងប្រជាប្រិយខ្មែរមួយ សម្រាប់កម្សាន្តសប្បាយផង និងបង្កប់ន័យអប់រំផង
ល្បែងចាប់កូនខ្លែង គឺជាការប្រឌិតចេញពីជីវិតសត្វក្នុងធម្មជាតិ ដ្បិតធម្មជាតិកូនមាន់ រមែងតែងត្រូវសត្វខ្លែងឆាបឆក់ យកទៅជាអាហារ។ នេះបើតាមសៀវភៅបញ្ជីសារពើភណ្ឌ មរតកវប្បធម៌អរូបីកម្ពុជា ដែលចងក្រងដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ល្បែងប្រជាប្រិយនេះ គេច្រើនលេងក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ឬពេលទំនេរពីរដូវធ្វើស្រែចំការ។ លើសពីនេះ គេមិននិយមលេង តែក្នុងរដូវចូលឆ្នាំប៉ុនណោះទេ ឱ្យតែមានការជួបជុំ បើរកនឹកល្បែងប្រជាប្រិយខ្មែរមកកម្សាន្ត គេច្រើនតែរើសយក ល្បែងមួយប្រភេទនេះ មកកម្សាន្តសប្យាយ។
ឯការលេងល្បែងចាប់កូនខ្លែង គឺគេចាត់មនុស្សម្នាក់ដែលមានមាឌធំ ឱ្យធ្វើជាមេហ្វូង ហៅថា «មេមាន់» ហើយអ្នកផ្សេងទៀតធ្វើជាកូនមាន់ និងជ្រើសរើសមនុស្សម្នាក់ទៀត ធ្វើជាខ្លែង ចាំចាប់កូនមាន់។ ចំពោះអត្ថន័យនៃការលេងចាប់កូនខ្លែងវិញ គឺប្រៀបដូចជាបង្រៀនមនុស្សឲ្យប្រុងប្រយ័ត្នក្នុងការការពារខ្លួន និងក្រុមគ្រួសារ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


