Connect with us

KPT+

Dua Lipa ​អំពាវ​នាវ​​ឲ្យ​បញ្ឈប់វប្បធម៌ Troll និងមើលងាយ​គ្នាតាម​អនឡាញ

បានផុស

នៅ

តារា​ចម្រៀងអង់គ្លេស Dua Lipa ​បាន​និយាយ​ទៅកាន់​ពិ​ភព​លោក​ថា​ «​ត្រូវ​តែ​ធ្វើ​ល្អ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​»។ នាង​បាន​បន្ថែម​ថា​ «ខ្ញុំ​មិន​ស្គាល់​ពួកគេ​នោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​បាន​ឃើញ​ទង្វើ​មិន​គប្បី​ជា​ច្រើន​នៅ​លើ​បណ្តាញ​សង្គម ​រឿង​ដែល​មនុស្ស​មិន​ហ៊ាន​និយាយ​ទៅកាន់​អ្នកណា​ម្នាក់​ ​ប៉ុន្តែ​ប្រហែល​ជា​គេ​មិនចង់​និយាយ​ចេញ​ទៅ​កាន់​អ្នកណា​»។ ​ជួន​កាល​នៅ​ពេល​ដែល​មនុស្ស​អង្គុយ​នៅ​ពី​ក្រោយ​កុំព្យូទ័រឬទូរសព្ទ​ ​សរសេរ​ពី​អ្វី​ដែល​មាន​ការ​មើល​ងាយ​ដល់​អ្នក​ដទៃ​វា​ប្រៀប​ដូច​ជា​ការ​ឲ្យ​ដៃដល់​ពួក​ជន​អនាមិក​ផ្សេងៗ​។ Dua Lipa ​បាន​និយាយ​ថា​ ​នេះ​ជា​អ្វី​ដែល​នាង​បាន​រក​ឃើញ​ដោយ​ខ្លួនឯង​នៅ​លើ​អន​ឡាញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«​ពេល​ខ្លះ​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទៅ​អាន​ការ​បញ្ចេញ​មតិ​ទាំង​នោះ​ទេ​» ​នាង​បាន​និយាយ​ប្រាប់​សារព័ត៌មាន ​BBC Breakfast ​។ ​នាង​បន្ត​ទៀត​ថា​ «​មាន​ថ្ងៃ​ខ្លះ​ខ្ញុំ​សឹង​តែ​ទ្រាំ​មិនបាន​ ​ខ្ញុំ​ងាយ​រង​អារម្មណ៍​ ​ហើយ​ខ្ញុំ​សឹង​តែ​ទៅ​មនុស្ស​ទាំង​នោះ​ដែល​ខ្ញុំ​មិន​ចង់​ឃើញ»។ ​តារាវ័យ​ក្មេងអាយុ ២៥ ឆ្នាំរូបនេះ​បានបន្ថែមទៀតថា ​ខណៈ​ពេល​ដែល​នាង​កំពុង​តែ​សប្បាយ​ក្នុង​ការ​លេង​ ប្រព័ន្ធ​ Twitter និង Instagram ​នាង​ក៏​ត្រូវ​បង្ខំ​ចិត្ត​ឈប់​លេង​ដោយ​សារ​តែ​មនុស្ស​ដែល​ចូលចិត្ត​លេង​សើច​មើលងាយ​អ្នកដទៃ​តាម​ប្រព័ន្ធ​អ៊ិន​ធរណិត​។ ​នាង​បាន​សារភាព​ថា​ វា​ពិត​ជា​រីករាយ​ក្នុង​ការ​ចែក​រំលែក​រឿងរ៉ាវ​របស់​ខ្លួនលើ​អនឡាញ​ ​ប៉ុន្តែ​ក្នុងពេល​តែ​មួយ​វាក៏ជា​កន្លែង​ដែល​បង្កើត​ឲ្យ​មាន​ការ​ស្អប់​គ្នា​។ ​ដោយ​សារ​តែ​បញ្ហា​ទាំងនេះ​ Dua Lipa ​ដែល​ជាតារា​ចម្រៀងវ័យក្មេងបានផ្តល់ជាសារមួយទៅ​កាន់​អ្នក​លេង​បណ្តាញ​សង្គមនិងមនុស្សទាំងអស់គ្នាថា «​ខ្ញុំចង់​ឲ្យអ្នក​ទាំងអស់​គ្នា​គួរ​តែ​ចែករំលែក​ភាព​វិជ្ជមាន​​និង​ការ​លើក​ទឹកចិត្ត​ ​ដល់​អ្នក​គាំទ្រ​និង​ខ្លួន​របស់​យើង​ ​គឺការ​ធ្វើ​ល្អ​ដាក់​គ្នា​ទៅ​វិញទៅមក​» ។

​ចុងក្រោយ​នាង​បាន​បញ្ចប់​នូវ​សារ​ដ៏​មាន​អត្ថន័យ​មួយ​ «​យើង​មិន​អាច​ផ្លាស់​ប្តូរ​គំនិត​របស់​មនុស្ស​គ្រប់​គ្នា​លើ​រឿង​នេះទេ ​ហើយ​មនុស្ស​ខ្លះ​ប្រើ​វា​សម្រាប់​បញ្ចេញ​អារម្មណ៍​ក្នុង​ស្ថាន​ភាព​ណា​មួយ​របស់​ពួកគេ​ ​វា​ត្រូវ​ការ​ពេល​វេលា​ ​យើង​សង្ឃឹមថា​នឹង​សាកល្បង​ធ្វើវា​ឲ្យ​ក្លាយ​ជា​បទ​ពិសោធន៍​មួយ​សម្រាប់​មនុស្ស​រាល់គ្នា​» ៕​

 ប្រែសម្រួល៖ មួង ពិសី

ចុចអាន៖ កំណើត​នៃ​ការ​បង្វឹក​ភាព​ជោគជ័យ​ដោយ​ឲ្យ​មនុស្ស​ដើរ​លើ​រងើកភ្លើង

ចុចអាន៖ IU ទម្លាយ​ពី​អតីតកាល​ធ្វើ​ឲ្យ​ពិភពលោក​រំជើបរំជួល​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម