KPT+
ហេតុផលដែលសហគ្រិនគ្រប់រូបមិនគួរមើលរំលងជំនាញអនឡាញ
ជាការពិតគ្រប់អាជីវកម្មមិនអាចពឹងផ្អែកលើតែជំនាញលក់និងទីផ្សារប៉ុណ្ណោះទេ ដោយសារការធ្វើជំនួញ មានការប្រែប្រួលឥតឈប់ឈររៀងរាល់ថ្ងៃ។ ជាពិសេសក្នុងសម័យឌីជីថល ដើម្បីគ្រប់គ្រងអាជីវកម្មមួយឲ្យកាន់តែល្អ សហគ្រិនគ្រប់រូបមិនគួរមើលរំលងជំនាញផ្នែកព័ត៌មានវិទ្យា ឬ ជំនាញ IT ឡើយ។
ទាំងនេះជាហេតុផលដែលបង្ហាញថាសហគ្រិនគួរចេះជំនាញ IT៖
គ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុន៖ សព្វថ្ងៃនេះ បច្ចេកវិទ្យា ចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការរបស់អាជីវកម្ម។ ចំពោះសហគ្រិនវៃឆ្លាតនឹងដឹងច្បាស់ពីសារៈសំខាន់ក្នុងការទាញយកប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។ ជំនាញផ្នែកព័ត៌មានវិទ្យា អាចជួយកាត់បន្ថយការចំណាយប្រាក់ ចំណេញពេលវេលា ជួយឲ្យគ្រប់គ្រងក្រុមហ៊ុនបានល្អ និងមិនចាំបាច់ពឹងអ្នកមានជំនាញ IT ពីខាងក្រៅច្រើននាំឲ្យខាតប្រាក់ខែ។

បង្កើតគេហទំព័រដោយខ្លួនឯង៖ គេហទំព័រ (Website) គឺជាឧបករណ៍ធ្វើទីផ្សារនាំមុខមួយក្នុងអាជីវកម្មសម័យឌីជីថល។ បើកាលណាសហគ្រិនចេះជំនាញ IT នោះពួកគេអាចបង្កើតវេបសាយមួយដោយខ្លួនឯង ដើម្បីផ្សព្វផ្សាយព័ត៌មានថ្មីៗអំពីផលិតផល ជួយជំរុញការលក់ និងបង្កើនទំនាក់ទំនងជាមួយអតិថិជនផងដែរ។ ប៉ុន្តែបើម្ចាស់អាជីវកម្ម ទិញវេបសាយពីអ្នកដទៃ ពួកគេនឹងត្រូវចំណាយប្រាក់លើថ្លៃសេវាកម្ម Hosting និង Domain ប្រចាំខែ ឬ ប្រចាំឆ្នាំដើម្បីការពារសុវត្ថិភាពវេបសាយរបស់ខ្លួន។ ដូច្នេះ ការដែលសហគ្រិនចេះជំនាញនេះ មិនត្រឹមតែអាចបង្កើតវេបសាយមួយដោយខ្លួនឯងប៉ុណ្ណោះទេ វាក៏ជួយឲ្យចៀសវាងការចំណាយប្រាក់ច្រើនថែមទៀតលើការទិញពីគេ។

ចេះប្រើប្រាស់បណ្ដាញសង្គមច្បាស់លាស់៖ ការចេះប្រើប្រាស់បណ្ដាញសង្គមបានច្រើនជាប្រយោជន៍ដើម្បីទាក់ទាញអតិថិជនតាមរយៈ Facebook, Twitter និង Instagram ជាដើម។ មូលហេតុដោយសារ សហគ្រិនដែលចេះជំនាញព័ត៌មានវិទ្យាច្បាស់ អាចស្វែងយល់ពីរបៀបក្នុងការបង្ហោះផ្សាយផលិតផល ពេលណាដែលត្រូវបង្ហោះ និងប្រើប្រាស់សញ្ញា #Hastag បែបណាជាដើម។ តាមរយៈមធ្យោបាយនេះ វានឹងជួយក្នុងការផ្សព្វផ្សាយ Brand ដល់ក្រុមហ៊ុនបានយ៉ាងប្រសិទ្ធភាពទៀតផង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖បុគ្គលិក៥ប្រភេទ ដែលក្រុមហ៊ុននីមួយៗដណ្ដើមគ្នាយក
ចុចអាន៖សហគ្រិនឆ្នើមទាំង ១០ ដែលបង្កើតសមិទ្ធផលជារបស់ខ្លួនបង្ហាញពិភពលោក

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?