KPT+
អ្នកត្បាញក្រមានៅភូមិព្រែកចង្ក្រាន ថយចុះ ពី ៨០០ នាក់ មកសល់ ប្រមាណ ១០០ នាក់
មុខរបរត្បាញក្រមារបស់ប្រជាពលរដ្ឋនៅភូមិព្រែកចង្ក្រាន ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅបន្តមានវត្តមាននៅឡើយ តែចំនួនគ្រួសារដែលនៅប្រកបការងារនេះបានបន្តបាត់បង់បន្តិចម្តងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ពលរដ្ឋអ្នកត្បាញក្រមាមួយចំនួននៅភូមិព្រែកចង្ក្រានបានបញ្ជាក់ទៀតថា មុខរបរត្បាញក្រមានេះហាក់ពុំសូវមានអ្នកចាប់អាម្មរណ៍ធ្វើបន្តនោះទេ ពិសេសក្មេងៗជំនាន់ក្រោយតែម្តង។ ប្រការនេះធ្វើឱ្យតម្បាញដូនតាមួយនេះ កាន់តែថយចុះជាបណ្តើរៗនូវអ្នកបន្តវេន ខណៈធ្លាប់មានប្រជាពលរដ្ឋប្រកបការងារត្បាញក្រមានេះជាង ៨០០ នាក់ តែបច្ចុប្បន្ននៅសល់ប្រហែលតែជាង ១០០ នាក់តែប៉ុណ្ណោះ។

អ្នកស្រី ស្រ៊ាន អ្នកត្បាញក្រមា ក្នុងភូមិព្រែកចង្ក្រាន យល់ថា ការធ្លាក់ចុះនេះ អាចមកពីចំណូលពីមុខរបរមួយនេះមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានគ្រប់គ្រាន់ ទើបធ្វើឱ្យអ្នកត្បាញមួយចំនួនបោះបង់ចោល។ មួយវិញទៀត ក្មេងៗជំនាន់ក្រោយក៏មិនសូវចាប់អារម្មណ៍ធ្វើ ហើយងាកទៅរកការងារ ឬមុខរបរថ្មីជំនួសវិញ។

ស្រ្តីវ័យចំណាស់រូបនេះឱ្យដឹងទៀតថា មូលហេតុដែលអ្នកស្រីនៅបន្តធ្វើការងារនេះ ព្រោះអ្នកស្រីស្រលាញ់ការងារដែលជាមរតដូនតាបន្សល់ទុកឱ្យ ហើយណាមួយអ្នកស្រីអាចមានពេលឆ្លៀតមើលថែផ្ទះ និងចៅៗបាន ទើបអ្នកស្រីមិនបោះបង់ការងារមួយនេះ។ ភាពងាយស្រួលមួយទៀតដែរ គឺក្រមាដែលអ្នកស្រីត្បាញរួចគឺមានឈ្មួញមកទិញដល់ផ្ទះ ដោយមិនចាំបាច់លំបាកត្រូវដើរលក់ដោយខ្លួនឯងនោះទេ។

ពលរដ្ឋប្រកបរបរត្បាញក្រមា បានអះអាងប្រហាក់ប្រហែលគ្នាថា មូលហេតុដែលនាំឱ្យអ្នកត្បាញក្រមាធ្លាក់ចុះ ព្រោះបញ្ហាថ្លៃទិញវត្ថុធាតុដើមត្រូវចំណាយខ្ពស់ជាងមុន ស្របពេលតម្លៃក្រមាលើទីផ្សារបែរជាធ្លាក់ថ្លៃទៅវិញ។ មួយវិញទៀត អាចមកពីតម្រូវការក្រមាលើទីផ្សារមានតិច ធ្វើឱ្យអ្នកត្បាញ ពិសេសកូនចៅជំនាន់ក្រោយបង្វែរទៅរកឱកាសការងារផ្សេងៗ ឬចាប់យកមុខរបររកស៊ីជួញដូរថ្មីៗវិញ។

ភូមិព្រែកចង្ក្រាន ជាភូមិមួយក្នុងចំណោមភូមិទាំង ១០ នៃឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ប្រជាពលរដ្ឋភូមិព្រែកចង្ក្រានបច្ចុប្បន្នប្រកបការងារកសិកម្មដាំដំណាំរួមផ្សំ និងរបរលក់ដូរផ្សេងៗ ហើយគ្រួសារខ្លះក៏នៅបន្តការងារសិប្បកម្មត្បាញក្រមារហូតមកទល់ពេលបច្ចុប្បន្ននេះដែរ៕
អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


