KPT+
៥យ៉ាងធំៗ ដែលប្តីឬប្រពន្ធល្អ មិននិយាយដាក់គ្នាដាច់ខាត
យើងទាំងអស់គ្នារមែងតែភ្លាត់និយាយអ្វីមួយទៅកាន់ដៃគូឬគូជីវិត ដែលធ្វើឱ្យយើងសោកស្តាយប៉ុន្តែឃ្លាខ្លះ មិនត្រឹមតែសោកស្តាយ វាថែមមានជាតិពុលអាចបង្កអន្តរាយដល់ទំនាក់ទំនងតែម្តង គឺធ្លាប់ស្រលាញ់ច្រើន មកនៅសល់ត្រឹមសូន្យបាន ។
១ កុំរំលើកទ្រព្យណាជារបស់ខ្លួន

មនុស្សជាប្តីប្រពន្ធ បើរំលើកទ្រព្យគឺចប់ហើយនៅបែកគ្នាល្អជាង។ មនុស្សស្រីឬប្រុសជាច្រើនទ្រលាន់ពាក្យនេះណាស់ គេស៊ូចុះចេញខ្លួនទទេបាន ចិត្តស្រលាញ់បុ៉នណាក៏រលាយដូចអំបិលបាន។
២ មិនដែលជឿជាក់គ្នា

«អាចម៍គោ! កុហកសុទ្ធ! គ្មានគួរឱ្យជឿសោះ!» ពាក្យទាំងនេះជាសញ្ញាថា យើងនៅជាមួយគ្នាលែងបានទៀតហើយ។ គេមិនដែលប្រើពាក្យបែបនេះមកលើមនុស្សដែលដេកក្បែរទ្រូងទេ។ ប្រសិនមិនជឿជាក់គ្នា នៅជាមួយគ្នាធ្វើអី?
អ្នកជំនាញទំនាក់ទំនងនិងគ្រូបង្វឹក Julie Spira ស្ថាបនិក Cyber-Dating និយាយថាជាធម្មតាមនុស្សដែលយើងស្រលាញ់បំផុតជាអ្នកធ្វើឱ្យយើងខូចចិត្តបំផុតដែរ ហើយបើមិនជឿចិត្តគ្នា រស់ជាមួយគ្នាមានតែឈ្លោះទាស់ទែងតែប៉ុណ្ណោះ។
៣ មាក់ងាយថាការងារគេអន់ណាស់

ការមើលងាយអាជីពគ្នា ការប្រមាថប្រាក់ខែ តួនាទីនៅពេលអ្នកកំពុងមានទំនាក់ទំនង នឹងបាត់ការគោរពភ្លាមៗយដោយគ្មានលក្ខខណ្ឌ។ អ្នកកំពុងប្រមាថមើលងាយមនុស្សដែលកំពុងត្រូវការអ្នកមកជាដៃគូលើកទឹកចិត្ត ការបន្ទាប និយាយដើមឬបន្ទោសដៃគូជាស្នាមប្រេះជ្រៅហើយពិបាកក្នុងការជួសជុលវិញជារៀងរហូត។
៤ កុំសាកល្បងចិត្តស្នេហារបស់ពួកគេ

ដៃគូរបស់យើងមិនចង់មានអារម្មណ៍ថា មានសម្ពាធក្នុងការធ្វើអ្វីមួយដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ដែលគាត់មិនចង់ធ្វើនោះទេ។ មនុស្សស្រីឬបុរសសុាំជាច្រើន និយមសាកល្បងទឹកចិត្តដៃគូជីវិតរហូតធ្វើឱ្យ ម្នាក់ទៀតធុញថប់ លែងមានអារម្មណ៍ស្នេហាតែម្តង។
៥ ធៀបជាមួយបងប្អូន
ការឈ្លោះ ច្រណែន ជាមួយមិត្តភក្តិឬគ្រួសារប្តីនិងប្រពន្ធ មុននឹងក្រោយអ្នកនឹងលែងលះគ្នា បើមិនពេលនេះពេលណាមួយដែលទឹកក្តៅដល់ពុះ អ្នកទំាងពីរនឹងមានអារម្មណ៍ថាគ្មានជំពាក់អ្វីគ្នាទេ ព្រោះសូម្បីបងប្អូនក៏មិនត្រូវគ្នាដែរ ពេលនោះហើយ ចំណងស្នេហានេះស្រោចស្រង់លែងបាន៕
ប្រែសម្រួល៖ ហាណា
ចុចអាន៖ វិធីសម្រុះសម្រួលជីវិតគូស្រករដែលកន្លងមកធ្លាប់មានថ្នាំងថ្នាក់
ចុចអាន៖ មនុស្សស្រីរឹងមាំពិតប្រាកដ មានចរិតលក្ខណៈទាំង ៣ នេះ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


