Connect with us

KPT+

រៀនរស់នៅជាមួយនឹងបច្ចុប្បន្នភាព នាំឱ្យស្មារតីនឹងនរ ផ្លូវចិត្ត​រឹងមាំ

បានផុស

នៅ

ការចិញ្ចឹម​គិតអំពីអតីតកាល ក្នុងកំរិតតូចមួយបានហើយ ដោយ​ត្រូវប្រាកដថា ជីវិត​រស់នៅកំពុងផ្តោតអារម្មណ៍លើបច្ចុប្បន្នកាល ដោយហេតុផល រក្សា​សុខភាពចិត្ត និងទម្លាក់ការថប់បារម្ភនានាឱ្យមកនៅទាបបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធ្វើបានដែរទេ? នឹងដើម្បីអ្វី?

ហេតុផល​ដែលគ្រប់គ្នាគួររៀនជំនាញទន់មួយ ហៅថា ការរស់ជាមួយបច្ចុប្បន្ន ក៏ព្រោះតែ ការចំណាយពេលវេលាព្រួយបារម្ភអំពីអនាគតឬសោកស្តាយអំពី​អតីតកាល បានស្រូបយកអសារនូវពេលវេលាដ៏មានតម្លៃក្នុងជីវិត​យើង​។
ធ្វើតាមការណែនាំខាងក្រោមគឺងាយស្រួលក្នុងការ​និយាយជាងការធ្វើ ប៉ុន្តែការតាំងចិត្តដើម្បីទទួលបានសុភមង្គលជាកាតាព្វកិច្ចដែលគ្រប់គ្នា​ត្រូវអនុវត្តដើម្បីសុខមាលភាពផ្លូវចិត្ត​និងជោគជ័យ​នៃជីវិតខ្លួន៖

កសាងរបៀបរស់នៅថ្មីក្នុងបច្ចុប្បន្នភាព រីករាយនឹងអ្វីដែលខ្លួនឯងមាន​ឬធ្វើបាន

យើងមិនព្រងើយកន្តើយឬបដិសេធគំនិត បទពីសោធន៍មិនល្អពីអតីតកាលឬបារម្ភអំពីអនាគតទេ យើងគ្រាន់តែជ្រើសរើសមិនរស់នៅផ្តេកផ្តួលលើវា។

ចំណុចសំខាន់គឺមិនអនុញ្ញាតឱ្យខ្លួនឯង រវើរវាយ​ផ្តេកផ្តួល​ពីសម្រស់ឬជោគជ័យក្នុងការអតីតព្រោះយើងលែងនៅជាមួយវាទៀតហើយ។

ប្រើប្រាស់ការយល់ដឹងបច្ចុប្បន្នដើម្បីបញ្ឈប់ការព្រួយបារម្ភ

Women on Top in Tech- You Jung Eun, Creator of meditation app Mabo –  Empirics Asia (Formerly 'The Asian Entrepreneur')

ការព្រួយបារម្ភកំពុងបំផ្លាញមនុស្សរាប់លាននាក់។ មនុស្សជាច្រើនព្រួយសូម្បីអំពីរឿង​ដែលហួសអស់ទៅហើយ ឬសូម្បីតរឿងមិនទាន់ទាំងបានកើតឡើងផង។ ជីវិត​រស់ក្រោមការគម្រាមនៃគំនិតខ្លួនឯង ជាជីវិត​ដ៏តឹងតែងមួយ។

សូមធ្វើតាមជំហ៊ានទាំង ៦ នេះដើម្បីអោយកាន់តែសម្របបានល្អនឹងបច្ចុប្បន្នកាលនិងបំបាត់នូវការថប់បារម្ភហួសហេតុ៖

បណ្ដុះស្មារតីរឹងមាំំ៖ ទុកចោលកំហុស ឈប់បន្ទោសខ្លួនឯង​ហើយ​ខិតខំកសាងគុណសម្បត្តិឱ្យខ្លួនឯងចាប់ពីពេលនេះ។ សាងល្អ ​គិតល្អ អ្នកទទួលបានសុខភាពផ្លូវចិត្ត​ល្អគឺខ្លួនយើង។

ភ្លក្សរសជាតិជីវិត៖ ចៀសវាងការព្រួយបារម្ភអំពីអនាគតដោយស្រងេះស្រងោចចំពោះ​បច្ចុប្បន្នទៅហើយនោះ។ ញាំអាហារល្អៗ ដើរកម្សាន្តជិតឆ្ងាយ ជជែកលេង រៀនអ្វីដែលថ្មី ដូចជាដុតនំ ឆុងកាហ្វេ កាត់ដេរ ។ល។

ដង្ហើមមួយណាក៏វិជ្ជមាន៖ អនុញ្ញាតឱ្យការគិតមានសន្តិភាពនិងរលូនជាមួយអ្នកដទៃ។

Meditation apps to help you reduce anxiety and stress - Calm Moment

បង្កើនសមត្ថភាព៖ឆ្ពោះទៅរកអ្វីដែលសំខាន់ប្រឈម​នឹងវា ជាជាងបដិសេធឬរត់ចេញទាំងភ័យព្រួយ កុហកខ្លួន។

ចូលរួមសង្គម៖ កាត់បន្ថយភាពល្ងង់ខ្លៅនិងការកត់សម្គាល់ព័ត៌មាន​អ្វីថ្មីៗដើម្បីធ្វើឱ្យចិត្តទាន់សម័យ។

យូហ្គាដើម្បីភ្ជាប់ជាមួយពេលបច្ចុប្បន្ន៖ លំហាត់យូហ្គាគឺជាមធ្យោបាយដ៏ល្អដើម្បីភ្ជាប់ញាណ ទៅនឹងរាងកាយក្នុងបច្ចុប្បន្នភាពដែលជ្រះស្រលះ។ ពេលធ្វើយូហ្គា យើង​អាចបង្កើន​ការផ្តោតអារម្មណ៍ទៅលើដង្ហើមចេញចូល៕

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ កុំ​ធ្វើ​រឿង​បី​យ៉ាង​នេះ​ប្រសិន​ចង់​ក្លាយ​ជា​មនុស្ស​មាន​ជំនាញ​វិជ្ជាជីវៈ​ពិត​ក្នុង​ជីវិត

ចុចអាន៖ ចង់​យក​ឈ្នះលើ​ភាពបរាជ័យបន្តជីវិតទៅមុខដោយ​​វិធីគិត ៥ យ៉ាង​នេះ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម