KPT+
សម្រង់សម្តី ដែលបង្កើនថាមពលវិជ្ជមាន! អានហើយមានកម្លាំងចិត្ត!
ជាការពិតដ៏សាមញ្ញដែលគ្នាយើងធ្លាប់បានលឮមកជារឿយៗ គឺគ្មានជោគជ័យណាដែលទទួលបានដោយគ្មានការបរាជ័យសិននោះទេ។
Kpt Plus នឹងចែករំលែកសម្រង់អត្ថន័យបង្កើតថាមពល ទាំង ១៥ សង្ឃឹមថាអានហើយជួយជំរុញផ្លូវចិត្តចំពោះអ្នកដែលបរាជ័យរាប់ភ្លេច។
១. “បរាជ័យមិនមានគ្រោះថ្នាក់ទេ ប៉ុន្តែនាំទៅរកជោគជ័យថ្ងៃណាមួយ ”។ John Wooden

២. “អ្វីគ្រប់យ៉ាងដែលយើងចង់បាន គឺនៅជ្រុងម្ខាងទៀតក្រោយការភ័យខ្លាច ” ។ Jack Canfield

៣. “ ភាពជោគជ័យត្រូវសម្រេចបានទៅលើនរណាដែលដឹងថា បរាជ័យគឺជៀសមិនរួច” ។ Coco Chanel
៤. “មានតែអ្នកដែលហ៊ានបរាជ័យទេ ដែលអាចទទួលបានលទ្ធផលច្រើន” ។ Robert F. Kennedy

៥. “បើមិនបានត្រៀមខ្លួនមានកំហុសទេ យើងនឹងមិនដែលធ្វើបានអ្វីថ្មីប្លែកឡើយ” ។ Ken Robinson

៦. “ការលះបង់ មិនមែនបរាជ័យពិតទេ គឺការវិនិយោគទៅរកជោគជ័យ” ។ Gena Showalter

៧. “ បរាជ័យគួរតែជាគ្រូរបស់យើង មិនមែនជាសត្រូវវាយយើងផ្តួលទេ។ ជាផ្លូវវាងបណ្ដោះអាសន្ន មិនមែនជាទីបញ្ចប់ឡើយ ជាអ្វីដែលយើងអាចជៀសវាងបាន ប្រសិនជ្រើសថាមិនធ្វើអ្វីទាំងអស់ ហើយដេកចាំសំណាង” ។ Denis Waitley

៨. “នៅពេលដែលយើងប្រថុយនឹងគ្រោះថ្នាក់ យើងដឹងថា មានពេលខ្លះជោគជ័យ ហើយមានពេលខ្លះយើងបរាជ័យ។ ហើយទាំងពីរនេះ គឺសំខាន់និងមានតម្លៃដូចគ្នា” ។ Ellen DeGeneres
៩. “ បរាជ័យដែលផ្ដល់ឲ្យយើងនូវទស្សនវិស័យត្រឹមត្រូវ លើភាពជោគជ័យនិងចេះដាក់ខ្លួន” ។ Ellen DeGeneres

១០. “ ខ្ញុំមិនបានបរាជ័យទេ។ ខ្ញុំកន្លងមកដែលអាក់ខាន នោះមកពីខ្ញុំរវល់រកឃើញវិធី ១០ ០០០ ដែលមិនដំណើរការ” ។ Thomas A. Edison
:max_bytes(150000):strip_icc()/GettyImages-538349053-58f845a25f9b581d59cf5213.jpg)
១១. “ ជោគជ័យមិនមែនជាការបញ្ចប់ទេ ការបរាជ័យក៏មិនគ្រោះថ្នាក់ដែរ វាជាភាពក្លាហានដើម្បីបន្តជីវិតទៅមុខ” ។ Winston Churchill

១២. “ មានរឿងតែមួយគត់ដែលធ្វើឲ្យក្ដីសុបិនមិនអាចសម្រេចបាន គឺការភ័យខ្លាចនៃការបរាជ័យ ” ។ Paulo Coelho

១៣. “ ជោគជ័យគឺជំពប់លើបរាជ័យមួយទៅបរាជ័យមួយទៀត ដោយមិនបាត់បង់ក្តីសង្ឃឹម និងការតស៊ូ” ។ Winston Churchill
:format(jpeg)/cdn.vox-cdn.com/uploads/chorus_image/image/53246039/Sir_Winston_Churchill___19086236948.0.jpg)
១៤. “ កំហុសតែមួយគត់នៃជីវិត គឺយើងមិនបានរៀនពីកំហុស” ។ Henry Ford

១៥. “ ការបរាជ័យគឺជាស្នាមម្រាមដៃ នៅលើផ្លូវឆ្ពោះទៅរកសមិទ្ធផល” ៕ C.S. Lewis
/GettyImages-50505192-c31b5af6bce8438aa2b4792d6087219d.jpg)
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ Forbes
ចុចអាន៖ សម្រង់បំផុសគំនិតរបស់បុគ្គលល្បីល្បាញចំនួន ៩ លើការច្នៃប្រឌិត
ចុចអាន៖ សម្រង់ទស្សននៃបុគ្គលល្បីៗលើពិភពលោកទាំង៩ដែលមិនគួររំលងអាន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


