KPT+
កៀកវ័យ៦០ឆ្នាំ ម៉ាដាម Pang ទម្លាយប្រាប់ ៥ យ៉ាង នាំឲ្យសាច់ចាំស្បែកស្អាត
ម៉ាដាម Pang ដែលជាអ្នកស្នងមរតកពីគ្រួសារអ្នកមានបំផុតមួយរបស់ប្រទេសថៃ មានទ្រព្យសម្បត្តិសុទ្ធ ៨៩០ លានដុល្លារអាមេរិកបានចែករំលែកថា ទោះបីជារវល់យ៉ាងណាក៏ដោយ ក៏នាងតែងតែផ្តល់អាទិភាពដល់ការគេងឲ្យបានគ្រប់គ្រាន់ដើម្បីរក្សារូបរាងកាន់តែស្រស់ស្អាតនិងភ្លឺរលោង។
ក្នុងវ័យ ៥៨ ឆ្នាំ លោកជំទាវ Pang តែងតែត្រូវបានកោតសរសើរចំពោះរូបរាងក្មេងជាងវ័យ សក់ត្រង់រលោង និងស្បែករលោងភ្លឺថ្លាមិនមានស្នាមជ្រួញ ខណៈដែលគាត់សន្មតថា ភាពស្រស់ស្អាតមិនចេះចប់របស់ខ្លួនទៅនឹងទម្លាប់សំខាន់ៗចំនួន៥តែប៉ុណ្ណោះ។
១ រក្សាទម្លាប់ថែរក្សាស្បែកសាមញ្ញ
នៅក្នុងបទសម្ភាសន៍ឆ្នាំ ២០១៩ ជាមួយកាសែតថៃ Sanook ម៉ាដាម Pang បានបង្ហើបថា គាត់ធ្វើតាមរបបថែរក្សាស្បែកប្រចាំថ្ងៃយ៉ាងសាមញ្ញ ដើម្បីរក្សាសម្រស់ក្មេងជាងវ័យ និងរស់រវើក។ ទម្លាប់របស់គាត់រួមមានការលាងសម្អាត លាបសេរ៉ូម ជាតិសំណើម និងក្រែមប្រឆាំងភាពចាស់។
ម៉ាដាមក៏បាននិយាយថា «អ្នកមិនចាំបាច់ជ្រើសរើសផលិតផលថែរក្សាស្បែកថ្លៃៗទេ គ្រាន់តែជ្រើសរើសផលិតផលដែលសក្តិសមនឹងប្រភេទស្បែករបស់អ្នក។ ខ្ញុំចូលចិត្តផលិតផលដែលមានសារធាតុផ្សំស្រាល ផ្តល់សំណើម និងក្លិនក្រអូបស្រាលៗ»។
២ ផឹកទឹកឲ្យបានច្រើន
ដើម្បីរក្សាស្បែកឲ្យមានសំណើម និងភ្លឺថ្លា ម៉ាដាមបានដាក់គោលដៅផឹកទឹកឲ្យបានយ៉ាងហោចណាស់ ២០កែវជារៀងរាល់ថ្ងៃ ដែលគាត់ជឿថា មានសារៈសំខាន់សម្រាប់ការថែរក្សាស្បែកឲ្យភ្លឺថ្លា។
៣ ការទទួលទានអាហារដែលមានសុខភាពល្អ
ម៉ាដាម Pang សង្កត់ធ្ងន់លើសារៈសំខាន់នៃភាពស្រស់ស្អាតខាងក្នុង ហើយជឿជាក់ថារបបអាហាររបស់នាងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើរូបរាង។ ជំនួសឲ្យការធ្វើតាមរបបអាហាររឹតត្បិត នាងរក្សាទម្លាប់ញ៉ាំអាហារដែលមានសុខភាពល្អ។ នាងញ៉ាំអាហារតូចៗពី ៤ ទៅ ៥ ជារៀងរាល់ថ្ងៃ ដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភ ខណៈពេលដែលធ្វើឲ្យមានតុល្យភាពនៃកាលវិភាគដែលត្រូវការ។ នាងក៏ផ្តល់អាទិភាពដល់ផ្លែឈើ កំណត់ការទទួលទានសាច់ និងចៀសវាងគ្រឿងស្រវឹង។
ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃធ្លាប់បានប្រាប់ Praew ថា «ខ្ញុំញ៉ាំស្អាត និងជ្រើសរើសអាហារដែលមានសុខភាពល្អ។ ចៀសវាងជាតិស្ករ និងអាហារមានជាតិខ្លាញ់ច្រើនពេក ហើយអ្នកនឹងសម្គាល់ឃើញថា ស្បែកមានសុខភាពល្អជាងមុន ជាមួយនឹងស្នាមជ្រួញតិចជាងមុន»។
៤ ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
ដើម្បីរក្សារាងឲ្យបានរាងស្អាត ជំទាវ Pang ធ្វើលំហាត់ប្រាណ ៥ ថ្ងៃក្នុងមួយសប្តាហ៍។ ទម្លាប់របស់នាងរួមមានការដើរយ៉ាងរហ័សរយៈពេល ៤០ នាទីនៅលើម៉ាស៊ីនហាត់ប្រាណ, លំហាត់ប្រាណ cardio ដើម្បីដុតកាឡូរី, និងយូហ្គាដើម្បីបង្កើនភាពបត់បែន និងធ្វើជាម្ចាស់នៃបច្ចេកទេសដកដង្ហើមឲ្យត្រឹមត្រូវ។
៥ កំណត់អាទិភាពនៃការគេង
មិនតែប៉ុណ្ណោះ ម៉ាដាមក៏ធានាថាខ្លួនគាត់គេងបានប្រាំមួយម៉ោងជារៀងរាល់យប់ ដើម្បីឲ្យរាងកាយមានពេលវេលាគ្រប់គ្រាន់ដើម្បីសម្រាក និងងើបឡើងវិញ។ គាត់បានចែករំលែកបន្ដែមទៀតថា៖ «នៅពេលស្ត្រេស ការគេងគឺជាវិធីព្យាបាលដ៏ល្អបំផុត។ សូម្បីតែការសម្រាកប្រាំមួយម៉ោងក៏ធ្វើឲ្យខ្ញុំមានអារម្មណ៍ធូរស្រាល និងមិនសូវតានតឹងដែរ»។
បន្ថែមពីលើការអាប់ដេតអំពីក្រុមបាល់ទាត់ជម្រើសជាតិថៃ ម៉ាដាមតែងតែប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីចែករំលែកអំពីភាពស្រស់ស្អាត និងការណែនាំអំពីស្ទីលសម្រាប់នារី ដោយលើកទឹកចិត្តឲ្យពួកគេរក្សារូបរាងស្អាត និងប្រកបដោយវិជ្ជាជីវៈ។
ក្នុងនោះស្រ្តីវ័យ៥៨ឆ្នាំបានសរសេរនៅក្នុងសារបង្ហោះមួយថា «កុំទុកឲ្យមាត់ក្រៀម រកក្រែមលាបមាត់ដែលត្រូវ ហាត់គូរចិញ្ចើមឲ្យសមនឹងមុខ ហើយបន្ថែមការផាត់មុខឲ្យស្រស់ស្អាត និងមានពណ៌ផ្កាឈូក។ ថែរក្សាសក់ដោយជ្រើសរើសម៉ូដសក់ដែលសក្តិសមនឹងមុខរបស់អ្នក។ ស្វែងយល់ពីស្ទីលផ្ទាល់ខ្លួនហើយរៀនពីរបៀបលាយ និងបញ្ចូលសម្លៀកបំពាក់ឲ្យសមនឹងរាងរៅ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ម៉ាដាម Pang ជាប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ រស់នៅក្រោមគំនរទ្រព្យដ៏មហាសាល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


