KPT+
ស្នេហាបែបចាស់ទុំខុសពីស្នេហាបែបក្មេងៗយ៉ាងម៉េចខ្លះ?
ស្នេហាអាចកើតមានឡើងបានជានិច្ចមិនថាវ័យណាក៏ដោយ។ អ្នកខ្លះក៏មានស្នេហាតាំងពីក្មេង ឯអ្នកខ្លះទៀតអាយុច្រើនហើយក៏នៅតែរកគូមិនទាន់ឃើញ។ ការមានស្នេហានៅវ័យក្មេងមិនមែនជារឿងខុសទេ ក្នុងករណីដែលស្នេហានោះស្ថិតក្នុងផ្នត់គំនិតចាស់ទុំ។
តើស្រឡាញ់គ្នាបែបចាស់ទុំមានអ្វីជាសម្គាល់ទៅ?
មិនបំពានពេលវេលាឯកជនគ្នា

ទោះបីជាស្រឡាញ់គ្នាក៏ដោយ ក៏មិនតម្រូវឲ្យដឹងគ្រប់យ៉ាងរបស់ដៃគូនោះទេ។ មនុស្សម្នាក់ៗមានពេលផ្ទាល់ខ្លួនរបស់គេ បើទោះជាស្និតស្នាលគ្នាយ៉ាងណា ក៏មានរឿងខ្លះ គេមិនចាំបាច់ប្រាប់គ្រប់រឿងដល់គូស្នេហ៍នោះទេ។ ការមិនលូកដៃចូលជីវិតឯកជនមិនមែនមានន័យថា យើងមិនខ្វល់នោះទេ ប៉ុន្តែជាការផ្តល់សិទ្ធិឲ្យភាគីម្ខាងទៀតធ្វើនូវរឿងដែលគេចង់ធ្វើ។ ពេលវេលារបស់មនុស្សម្នាក់ៗមិនមែនសម្រាប់តែស្នេហាទេ គេត្រូវមានពេលសម្រាប់គ្រួសារ មិត្តភក្តិ និងអ្នកផ្សេងទៀតផងដែរ។ រីឯស្នេហាក្មេងៗ ចូលចិត្តជ្រៀតជ្រែករឿងគ្រប់យ៉ាងរបស់គូស្នេហ៍ ទាំងលេខសម្ងាត់ Facebook ទាំងការដើរហើរ និងការរាប់អានមិត្តភក្ដិជាដើម។
គិតគូពីអនាគតជាមួយគ្នា

គូសង្សារដែលស្រឡាញ់គ្នាបែបចាស់ទុំមិនមែនគិតតែក្តីសុខក្នុងបច្ចុប្បន្ននោះទេ ប៉ុន្តែអ្នកទាំងពីរគិតទៅថ្ងៃអនាគតវែងឆ្ងាយទៀត។ ការស្រឡាញ់គ្នាបែបនេះ ជាស្នេហាដែលស្ថិតស្ថេរនិងរឹងមាំមួយ។ បើស្រឡាញ់គ្នាបែបក្មេងៗគ្រាន់តែចង់រៀបការជាមួយគ្នា ប៉ុន្តែមិនមានផែនការក្នុងជីវិតច្បាស់លាស់នោះឡើយ។
ស្តាប់ហេតុផលគ្នាទៅវិញទៅមក

ស្នេហាបែបចាស់ទុំជាស្នេហាដែលភាគីទាំងពីរចេះស្តាប់ហេតុផលគ្នាទៅវិញទៅមក។ នៅពេលមានរឿងអ្វីចេះស្តាប់ការបកស្រាយរបស់ភាគីម្ខាងទៀត ដោយមិនសន្និដ្ឋានផ្អែកទៅតាមការយល់ផ្ទាល់ខ្លួន ឬជឿភាគីទីបីទេ។ ចំពោះស្នេហាបែបក្មេងៗវិញនៅពេលមានរឿងអ្វីបន្តិចតែងតែយល់ច្រឡំលើគ្នា ហើយមិនស្តាប់ការបកស្រាយ ទើបមិនមានភាពរឹងមាំក្នុងទំនាក់ទំនង។ ឯស្នេហាបែបចាស់ទុំមិនយកកំហឹងឬអារម្មណ៍ឆេវឆាវមកដោះស្រាយបញ្ហានោះឡើយ ផ្ទុយទៅវិញជាការរំងាប់អារម្មណ៍រៀងៗខ្លួន ពួកគេប្រើបេះដូង និងខួរក្បាលមកដាក់នៅកណ្ដាល។
មិនងាយបោះបង់គ្នា

ការស្រឡាញ់គ្នាបែបក្មេងៗ នៅពេលមានរឿងបន្តិចបន្តួចមិនព្រមតទល់គ្នាដោះស្រាយទេ ហើយងាយនឹងបោះបង់ចោលណាស់។ ប៉ុន្តែសម្រាប់គូស្នេហ៍ដែលស្រឡាញ់គ្នាបែបច្បាស់លាស់ បើទោះបីជាមានរឿងអ្វីក៏ដោយ ក៏មិនទៅណាចោលគ្នា ហើយប្រឈមមុខដោះស្រាយបញ្ហាជាមួយគ្នាមិនគេចវេសឡើយ។
ហ៊ានណែនាំឲ្យសាច់ញាតិទាំងសងខាងស្គាល់

បើស្រឡាញ់គ្នាធម្មតាៗ ឬលេងៗ គ្មានអ្នកណាគេសុខចិត្តយកគូស្នេហ៍ទៅឲ្យឪពុកម្ដាយស្គាល់នោះទេ។ ប៉ុន្តែបើដៃគូហ៊ាននាំឲ្យទៅជួបឪពុកម្ដាយគេ ហើយក៏ហ៊ានទៅជួបឪពុកម្ដាយម្ខាងទៀត នោះមានន័យថាគេច្បាស់លាស់ និងគិតគូពីអនាគតជាមួយគ្នាហើយ។ ដោយឡែកស្នេហាក្មេងៗ មិនខ្វល់រឿងនេះទេ ព្រោះមិនច្បាស់លាស់ជាមួយគ្នា ហើយក៏មិនគិតពីអនាគតវែងឆ្ងាយអីដែរ។ អ្វីដែលសំខាន់គឺក្ដីសប្បាយនៅពេលបច្ចុប្បន្នប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ liveaboutdotcom
ចុចអាន៖ ស្នេហាងាយបង្កើតលំបាករក្សា!នេះនែ៎គន្លឹះ ៨ យ៉ាងដើម្បីនៅជាមួយគ្នាបានយូរអង្វែង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


