អាជីព
ប្រសិនចង់ក្លាយជាអ្នកគ្រប់គ្រងនៅក្នុងអង្គភាពនីមួយៗទាំងក្មេងខ្ចី
រចនាសម្ព័នគ្រប់គ្រងរបស់អង្គភាពនីមួយៗ គឺមានសារៈសំខាន់បំផុត ក្នុងការជំរុញដំណើរការអាជីវកម្មឱ្យរីកចម្រើនទៅមុខឬថយក្រោយ។
រចនាសម្ព័ន្ធនានា ត្រូវមានតួនាទីជាក់លាក់ ដោយមានអ្នកគ្រប់គ្រងជួរមុខ ជួរកណ្តាលនិងកំពូល។ ថ្នាក់ដឹកនាំកំពូល គឺថ្នាក់នាយកប្រតិបត្តិ ឬជាក្រុមប្រឹក្សាភិបាល។ អ្នកដែលកាន់តែផ្លាស់ទីទៅរកផ្នែកកំពូលនៃពីរ៉ាមីតរហ័សបាន អាស្រ័យលើកាលដែលធ្លាប់បានបំពេញតួនាទីគ្រប់គ្រងបានល្អ។
តួនាទីជាអ្នកគ្រប់គ្រងគឺជាសំណុំនៃការងារជាក់លាក់ដែលដើរតួយ៉ាងសំខាន់ក្នុង រឿងបីប្រភេទគឺការសម្រេចចិត្ត ការតាមដាននិងរបៀបវិភាគព័ត៌មាន។
ក្នុងតួនាទីជាអ្នកសំរេចចិត្តអ្នកគ្រប់គ្រងអាចអនុវត្តតាមលក្ខណៈសហគ្រិនដូចជា ដោះស្រាយបំបាត់រាល់ការរំខាន បែងចែកផលកេ្រឌីតនៃការបំពេញការងារណាដែលបានល្អ និងកែលម្អអ្នកខ្វះចន្លោះ ចុងក្រោយគឺការចរចាសម្រាលទំនាស់ ដោះស្រាយបញ្ហា។
មួយទៀតដែរManager មានភារកិច្ចគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវធនធានរបស់ស្ថាប័ន
មិនថាមនុស្សឬសម្ភារៈ។

សមាសធាតុសំខាន់មួយនៃការធ្វើប្រតិបត្តិការផែនការយុទ្ធសាស្ត្ររបស់អង្គភាពគឺបែងចែកធនធាន កំណត់ធនធានដូចជាមនុស្ស ពេលវេលា លុយកាក់និងទ្រព្យសម្បត្តិក្នុងដៃ ហើយមានគោលដៅនិងកាលបរិច្ឆេទ ពេលណាចាប់ផ្តើមនិងពេលណាបញ្ចប់សម្រាប់រាល់សកម្មភាពដែលនាយកដ្ឋាននានាកំពុងធ្វើ ។
អ្នកគ្រប់គ្រងត្រូវតែមានចំណេះខាងលុយដែលអាចចូលរួមក្នុងដំណើរការរៀបចំផែនការប្រតិបតិ្តការនិងរៀបចំផែនការថវិកា។
ត្រូវធ្វើតាមលំដាប់កំណត់នូវធនធានណាដែលសមស្របដើម្បីទទួលបានជោគជ័យក្នុងការសម្រេចផែនការក៏ដូចជាកំណត់នូវអ្វីដែលសំខាន់និងអ្វីដែលមិនបន្ទាន់។
មួយទៀតគឺ ការយល់ដឹងនិងការអនុវត្តវិមាត្រអារម្មណ៍នៃបញ្ញាវៃឆ្លាត (EQ) ក្នុងការពង្រីកសក្តានុពលមនុស្ស។
អ្នកគ្រប់គ្រងដែលមានប្រសិទ្ធិភាព តែងយល់ពីបរិបទនិងវប្បធម៌នៅក្នុងស្ថានភាពភាពជាអ្នកដឹកនាំ។ តើអ្វីដែលជួយអ្នកគ្រប់គ្រងទាំងនេះទទួលបានជោគជ័យ? សែនសាមញ្ញគឺ ពួកគេយល់ពី EQ (សមត្ថភាពនៅក្នុងវិមាត្រនីមួយៗនៃបញ្ញាអារម្មណ៍) ។
ដូច្នេះ ការងាររបស់អ្នកគ្រប់គ្រងគឺត្រូវរកវិធីប្រែក្លាយជំនាញនិងភាពប៉ិនប្រសប់របស់សមាជិកក្រុម ឱ្យទៅជាការបំពេញការងារមួយប្រកបដោយកម្រិតខ្ពស់លទ្ធផលធំនិងរហ័ស។
ចុងក្រោយ Managerត្រូវស្គាល់ពីអាជីវកម្មរបស់ក្រុមហ៊ុនខ្លួនថាស្ថិតក្នុងឧស្សាហកម្មណាមួយ។
អ្នកគ្រប់គ្រងដែលមានសមត្ថភាពជាអ្នកមានជំនាញទូទៅជាជាងអ្នកឯកទេស។ ទោះយ៉ាងណាក៏ដោយអ្នកគ្រប់គ្រងដែលទទួលបានជោគជ័យចាប់ផ្តើមអាជីពរបស់ពួកគេជាមួយបទពិសោធន៍ច្រើននិងចំណេះដឹងតាមដានយ៉ាងរឹងមាំនៃគោលការណ៍គ្រប់គ្រងដ៏អស្ចារ្យ។ អ្នកគ្រប់គ្រងត្រូវតែរៀនបន្ថែមជានិច្ច អំពីលក្ខណៈអាជីវកម្មខ្លួនកំពុងដំណើរការជាមុនសិនតាមរយៈការធ្វើការងារនៅក្នុងជួរមុខជាមួយផ្នែកប្រយុទ្ធ និងស្វែងយល់ពីរបៀបដែលផ្នែកផ្សេងៗនៃអង្គភាពអាចធ្វើការជាមួយគ្នាបាន ។ អ្នកគ្រប់គ្រងល្អតែងមានវិធី រកឃើញអ្វីទៅដែលមានលក្ខណៈជាបណ្តុំអាចនិយាយរួបរួម នៅក្នុងអាជីវកម្មនិងទាញយកផលចំណេញពីមនុស្សដែលមានជំនាញផ្សេងគ្នា។
តើអ្នកជាអ្នកគ្រប់គ្រងល្អហើយឬនៅ?
បើមិនទាន់ កុំភ្លេចអានកម្ពុជាថ្មីរាល់ថ្ងៃ!
ស្រស់
ប្រភព Youlead
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


