KPT+
ចំណុចសំខាន់ៗ៤មុនពេលចង់រកស៊ីផ្នែកគ្រឿងសម្អាងបានកាក់កប
គ្រប់ការរកស៊ី សុទ្ធតែត្រូវការតិចនិកល្អនិងច្បាស់លាស់ ទើបអាចលូតទៅមុខប្រកបដោយភាពជោគជ័យ។ ដូចគ្នានេះ ការរកស៊ីលក់គ្រឿងសម្អាង ក៏ចាំចាច់មានវិធីសាស្ត្រល្អក្នុងការលក់ ទើបអាចឈរជើងក្លាយជាអាជីវកម្មស្ដង់ដារមានការទទួលស្គាល់ពីអតិថិជន។
ខាងក្រោមជារឿងចាំបាច់សំខាន់ៗទាំង ៤ ដែលត្រូវយល់ដឹង មុនបើកលក់ផលិតគ្រឿងសម្អាង៖
១. ស្គាល់ច្បាស់ពីផលិតផលដែលត្រូវលក់
មុនសម្រេចចិត្តជ្រើសយកផលិតផលគ្រឿងសម្អាងសម្រាប់ជួញដូរ ត្រូវប្រាកដចិត្តថា ផលិតផលនោះជាតម្រូវការរបស់អតិថិជន មានគុណភាពទទួលស្គាល់ច្រើន បូករួមនឹងតម្លៃសមរម្យផងដែរ។ ក្នុងនាមជាម្ចាស់អាជីវកម្មមួយរូប អ្នកមិនអាចចេះតែលក់ផលិតឲ្យតែបានលុយដោយមិនស្គាល់ទំនិញខ្លួន ហើយបំផ្លាញសុខភាពអ្នកប្រើប្រាស់នោះទេ។

២. ចុះបញ្ជីផលិតផលជាមួយក្រសួងពាក់ពន្ធ័
បើចង់បង្កើតអាជីវកម្មខ្លួនឲ្យក្លាយទៅជាអាជីវកម្មស្តង់ដារ អ្នកគួរតែសិក្សាពីនិតិវិធីក្នុងការចុះបញ្ជីផលិតផលជាមួយក្រសួងដែលពាក់ពន្ធ័ដើម្បីធ្វើការចរាចរណ៍គ្រឿងសម្អាងលើទីផ្សារដោយមានលិខិតបញ្ជាក់ការទទួលស្គាល់ពីគុណភាព និងពីផ្លូវច្បាប់ផ្សេងៗរួមមាន ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម ពន្ធដារ នឹងស្ថាប័នពាក់ពន្ធ័ផ្សេងៗទៀត។ ការធ្វើបែបនេះមិនត្រឹមតែទទួលបាននូវច្បាប់ទទួលស្គាល់នោះទេ ថែមទាំងអាចធ្វើឲ្យអតិថិជនកាន់តែមានទំនុកចិត្តក្នុងការប្រើប្រាស់ទៀតផង។

៣. មានក្រុមការងារដែលចេះជំនាញច្បាស់លាស់

ចង់បង្កើតជាអាជីវកម្មស្តង់ដារមួយ ចាំបាច់ត្រូវមានបុគ្គលិកជំនាញដើម្បីសម្រួលការងារ។ អ្នកត្រូវជ្រើសរើសក្រុមការងារតាមផ្នែកដូចជា ផ្នែកហិរញ្ញវត្ថុ ផ្នែកលក់ ផ្នែកទីផ្សារហើយនឹងផ្នែកដឹកជញ្ជូនជាដើម។ បើអាចអនុវត្តចំណុចនេះបានល្អ វានឹងធ្វើឲ្យការងារលក់ទាំងមូលមានភាពងាយស្រួល ច្បាស់លាស់ និងកាន់តែរីកលូតលាស់ទៅមុខ។
៤. ចេញមុខក្នុងទីផ្សារឲ្យបានច្រើន

ការចូលរួមក្នុងការប្រកួតប្រជែងបង្ហាញមុខក្នុងទីផ្សារឲ្យបានច្រើនដូចជា ចូលរួមព្រឹត្តិការណ៍តាំងពិព័រគ្រឿងសម្អាង ឬផ្សព្វផ្សាយតាមបណ្ដាញសង្គមជាដើម ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាអាចជួយបង្កើនទំនុកចិត្តទៅកាន់អ្នកប្រើប្រាស់បានយ៉ាងមានប្រសិទ្ធភាព ហើយថែមទាំងមានឱកាសក្នុងការបញ្ចេញផលិតផលទៅកាន់ទីផ្សារធំទូលាយ ព្រមទាំងជួយឲ្យគ្រឿងសម្អាងមានភាពល្បីល្បាញ និងការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ designhill
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


