KPT+
THE NEW YORKER ទើបនឹងទម្លាយរឿងសម្ងាត់ថ្មីនៃជីវិតឯកជនស្ថាបនិកហ្វេសប៊ុក
នេះគឺជារឿង ៥ ថ្មីទៀតពីជីវិតសេដ្ឋីហ្វេសប៊ុក Mark Zuckerberg ដែលបានរាយការណ៍ដោយ The New Yorker ៖
១. ព្យាយាមលាក់បាំងភាពឯកជនជានិច្ច
Zuckerberg បានចំណាយប្រាក់ចំនួន ៤៤ លានដុល្លារដើម្បីទិញផ្ទះដែលនៅតំបន់ Palo Alto បន្ទាប់ពីមានទំនាស់ជាមួយអ្នកអភិវឌ្ឍន៍ម្នាក់ ដែលគ្រោងនឹងសាងសង់ផ្ទះដ៏ធំមួយ ដោយមានបន្ទប់គេងរបស់ Zuckerberg ធំជាងគេ។
នៅពេលនិយាយពីការចែករំលែកព័ត៌មានផ្ទាល់ខ្លួន ជាមួយសាធារណជនលោក Zuckerberg ហាក់ដូចជាមានការយកចិត្តទុកដាក់ក្នុងការជ្រើសរើសពាក្យ ដែលត្រឹមត្រូវជាងការរក្សាព័ត៌មានលំអិតពីជីវិតរបស់លោក ជាលក្ខណៈឯកជន។
លោកនិយាយថា “ ខ្ញុំមិនមែនជាមនុស្សដែលពូកែឬខ្លាំងជាងគេនោះទេ ហើយខ្ញុំក៏ធ្លាប់និយាយអ្វីដែលមិនត្រឹមត្រូវដែរ ហើយអ្នកនឹងឃើញតម្លៃរបស់វា។ ខ្ញុំមិនចង់បង្ហាញពីការឈឺចាប់ ឬធ្វើអ្វីមួយដែលមិនជះឥទ្ធិពលទៅលើមនុស្សដែលនៅជុំវិញខ្ញុំនោះទេ” ។

២. ជាមនុស្សឈ្លក់វង្វេងជាមួយទីក្រុងរ៉ូមនិងអធិរាជ Augustus Caesar
ពេលកំពុងសិក្សានៅវិទ្យាល័យ Phillips Exeter Academy ។ Zuckerberg បានបង្កើតការចាប់អារម្មណ៍ជាមួយទីក្រុងរ៉ូមនិងអធិរាជ Augustus Caesar។
លោកចូលចិត្តអក្សរឡាតាំងចំពោះភាពស្រដៀងគ្នារបស់វាទៅនឹងការសរសេរកូដ ហើយចាប់អារម្មណ៍លើប្រវត្តិរបស់រ៉ូម៉ាំងចំពោះតួលេខប្រវត្តិសាស្ត្រស្មុគស្មាញ ជាពិសេសខាងសីលធម៌ជាដើម។
Zuck ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងរូបចម្លាក់ Caesar ហើយលោកនិងភរិយាឈ្មោះ Riscilla Chan ថែមទាំងបានដាក់ឈ្មោះកូនស្រីទី ២ របស់ពួកគេឈ្មោះ Augustus ទៀតផង។ ពួកគេក៏បានចំណាយពេលវេលាក្រេបទឹកឃ្មុំរបស់ពួកគេ នៅទីក្រុងរ៉ូមក្នុងឆ្នាំ ២០១២ ។
៣. ខិតខំធ្វើការរហូតដល់ខ្លួនឯងរងរបួស
ប្រពន្ធរបស់លោកបានលើកឡើងពីពាក្យអាល្លឺម៉ង់ថា “sitzfleisch” ដែលសំដៅទៅលើការអង្គុយនិងធ្វើការអស់រយៈពេលជាយូរមកហើយ។ នាងបាននិយាយថា Zuckerberg តែងតែអង្គុយធ្វើការអស់រយៈពេលយូរ ហើយនៅទីបំផុត “គាត់ក៏បានកកសាច់ដុំនិងរងរបួសត្រង់ត្រគាករបស់គាត់” ។
Zuckerberg ក៏ធ្លាប់បានបាក់ដៃកាលពីប៉ុន្មានឆ្នាំមុន ក្នុងបទពិសោធន៍ដំបូងរបស់លោក ក្នុងការជិះកង់លើផ្លូវជាមួយនឹងឈ្នាន់ប្រណាំង នៅពេលដែលលោកភ្លេចដោះស្បែកជើងហើយបានដួលក្រឡាប់។ តាំងពីពេលនោះមក លោកមិនបានជិះកង់ប្រណាំងផ្សេងទៀតទេ។

៤. ព្រួយបារម្ភពីផលប៉ះពាល់នៃបណ្ដាញសង្គម
ភាពត្រជាក់និងគ្មានមេត្តារបស់ Jesse Eisenberg ក្នុងរឿងរបស់ Zuckerberg នៃខ្សែភាពយន្តបណ្ដាញសង្គមកាលពីឆ្នាំ ២០១០ បានធ្វើឲ្យស្ថាបនិកហ្វេសប៊ុករូបនេះមានការព្រួយបារម្ភពីបុគ្គលិករបស់លោក នឹងមានទស្សនៈចំពោះលោកយ៉ាងម៉េច។
Zuckerberg បានប្រាប់ The New Yorker ថា “ចំណាប់អារម្មណ៍ដំបូងមានសារៈសំខាន់ណាស់ សម្រាប់មនុស្សជាច្រើន ដែលជាការណែនាំរបស់ពួកគេចំពោះខ្ញុំ”។ លោកងឿងឆ្ងល់ថា តើបុគ្គលិកហ្វេសប៊ុកនឹងរងផលប៉ះពាល់យ៉ាងដូចម្ដេច ប្រសិនបើពួកគេជឿជាក់ថាការបង្ហាញរបស់ Eisenberg គឺត្រឹមត្រូវ។
៥. ទទួលបានព័ត៌មានរបស់លោកពីអ្នកប្រមូលផ្តុំ
Zuckerberg ភាគច្រើនអានព័ត៌មានពីកម្មវិធីប្រមូលផ្ដុំ ដែលប្រមូលមាតិកាទាក់ទងនិងរៀបចំបញ្ជីតំណ។ លោកបានប្រាប់កាសែតញូវយ៉កថា លោកមិនបានអានកាសែតជាក់លាក់ណាមួយទេ ប៉ុន្តែលោកពិតជាធ្វើតាម Techmeme ដែលប្រមូលផ្ដុំចំណងជើង អំពីឧស្សាហកម្មបច្ចេកវិទ្យា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វប្បធម៌ផឹកកាហ្វេដ៏គួរឱ្យចាប់អារម្មណ៍ នៅជុំវិញពិភពលោកដែលយើងមិនធ្លាប់ដឹង!
ចុចអាន៖អាថ៌កំបាំងយីហោហាងល្បីៗនៅទូទាំងពិភពលោក ដែលសហគ្រិនគួររៀនតាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


