កីឡា
ស្ងាត់ៗ Mark Zuckerberg ឈ្នះមេដាយមាសនិងប្រាក់ ក្នុងការប្រកួតកីឡាជឺជិតស៊ូតាមតំបន់
លោក Mark Zuckerberg អ្នកបង្កើត Facebook បានឈ្នះមេដាយមាសនិងប្រាក់ក្នុងការប្រកួតកីឡាជឺជិតស៊ូលើកដំបូងនៅរដ្ឋកាលីហ្វ័រញ៉ាខាងជើង ទីក្រុង Redwood កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ។

ពិតជាគួរឲ្យស្ងើចសរសើរមែនទែនព្រោះលោក Mark វ័យ ៣៨ ឆ្នាំរូបនេះទើបតែហ្វឹកហាត់ក្បាច់គុនក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ប៉ុណ្ណោះ ប៉ុន្តែគាត់អាចផ្ដួលគូប្រកួតបានជោគជ័យរហូតឈ្នះមេដាយមាសនិងប្រាក់ ។
យ៉ាងណា Mark នៅតែជួបឧបសគ្គបន្តិចបន្តួច ទោះបីគាត់ឈ្នះការប្រកួតជាច្រើនហើយក្ដី ។ គេសង្កេតឃើញថាក្នុងការប្រកួតមួយ Mark បានទម្លាក់ទឹកមុខឡើងស្រពោនដោយមិនដឹងមូលហេតុ ក្រោយការសន្ទនាជាមួយដៃគូរួចទើបពួកគេចាប់ដៃគ្នាបញ្ចប់បញ្ហាទៅ ។

ទន្ទឹមនោះដែរ មានអ្នកប្រដាល់ MMA ល្បីៗជាច្រើនចូលរួមអបអរសាទរមហាសេដ្ឋី Mark ដូចជា Israel Adesanya, Brandon Moreno, និង Alex Volkanovski ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ជាមហាសេដ្ឋីមែន តែថៅកែក្រុមហ៊ុន Meta បែរជិះឡានថោកៗ មិនគួរឱ្យជឿ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


