Connect with us

KPT+

ការ​និយាយ​ជា​សាធារណៈ​ប្រកប​ដោយ​ប្រសិទ្ធភាព​ចូរ​ប្រើ​វិធី​ទាំង​នេះ

បានផុស

នៅ

ការ​និយាយជា​សាធារណៈ​ជះឥទ្ធិពល​វិជ្ជមាន​លើ​គ្រប់​អាជីព​ក្នុង​សម័យកាល​នេះ។ នរណា​ក៏​ត្រូវ​តែ​ចេះ​និយាយ​ដែរ​ លើកលែង​តែមនុស្សដែល​ពុំ​អាច​និយាយ​បាន។

ទោះយ៉ាងណា ការនិយាយដែលមានភាពប៉ិនប្រសប់ និងអាចត្រូវបានគេ​ទទួល​ស្គាល់​ត្រងត្រាប់​ស្ដាប់ មិនមែន​ជា​រឿងងាយស្រួលឡើយ ។

KPT Plus មានដំណោះស្រាយ​​ ៥ យ៉ាងដើម្បីជួយឲ្យអ្នកក្លាយជា​មនុស្ស​និយាយ​សាធារណៈ​កាន់​តែ​ប្រសើរ​ជាងមុន៖

១. ចងចាំចំណុចៗសំខាន់នៃសារ មិនមែនសូត្រចាំមាត់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការនិយាយដែលបានល្អទៅបានមិនមែនជាការទន្ទេញឲ្យចាំមាត់នៃឃ្លាឃ្លោងពីមួយពាក្យទៅមួយពាក្យនោះទេ។ ជំនួស​ឲ្យ​ការទន្ទេញពាក្យពេជន៍ សូមផ្តោតលើ​គំនិតសំខាន់នៃអ្វីដែលអ្នកត្រូវនិយាយ។ តើអ្វីជាប្រធានបទ និងជាគន្លឹះគោល​ដែល​ចង់​បង្ហាញ​អ្នក​កំពុង​ស្ដាប់? បើសិនអ្នកបានចងចាំពីរឿងទាំងនេះហើយ អ្នកអាចចាប់ផ្ដើម​និយាយ​តាម​របៀប​ខ្លួន​ឯង​ ស្ទីល​ខ្លួន​ឯង​ ដោយ​មាន​​​ទំនុក​ចិត្ត​។​ ការ​ធ្វើ​បែប​នេះ​ នឹង​​នាំ​​ឲ្យ​​អ្នក​ស្ដាប់​​អាច​ជឿ​​ជាក់​ ហើយ​ផ្ដល់​តម្លៃ​ដល់​​អ្នក​​។

. ជជែក​ជាមួយ​អ្នក​ស្ដាប់​មុន​ពេល​ធ្វើ​បទបង្ហាញ

ការជជែកជាមួយអ្នកចូលរួមមុនពេលចាប់ផ្ដើមនិយាយ ផ្តល់​ឲ្យ​ការ​ធ្វើ​បទបង្ហាញ​មាន​ប្រយោជន៍​ជា​ច្រើន។ វា​ផ្តល់នូវភាពកក់ក្តៅដល់អ្នកស្ដាប់ និង​ជួយ​ឲ្យ​អ្នក​អាច​ស្ទង់​ពី​អារម្មណ៍​របស់ពួកគេ ដើម្បីចៀសវាងនូវអ្វីដែលអ្នកចូលរួមមិនចូលចិត្ត ព្រមទាំងជួយរវាង​អ្នក​និង​ពួកគេ​មាន​អារម្មណ៍​ស្និទ្ធស្នាល​នឹង​គ្នា។

៣. សង្កេតអ្នកស្ដាប់ និងផ្លាស់ប្ដូរសម្លេង

អំឡុង​ពេល​នៃ​ការ​និយាយ​ សូមព្យាយាមសង្កេតអ្នកស្ដាប់ផង ​ជា​ជាង​ខ្លួន​ឯង​។​ ត្រូវ​ស្គាល់​ពី​កម្រិត​នៃ​ការ​ចេះ​ដឹង​របស់​ពួក​គេ​ ដូច​នេះ​​​អ្នក​នឹង​​មាន​ភាព​​ងាយ​ស្រួល​ក្នុង​ការ​​ជ្រើស​រើស​​ពាក្យ​​ និង​ ភាសា​នៃ​ការ​និយាយ​ ដើម្បី​ឲ្យ​ស៊ី​គ្នា​​​​។​ មួយវិញទៀត កុំនិយាយស្មើរហូត ត្រូវចេះផ្លាស់ប្ដូរសម្លេងមានខ្ពស់មានទាបដើម្បីឲ្យអ្នកចូលរួមចូលចិត្តស្ដាប់។ ក្រៅពីនោះ វាគ្មិនគួរចេះនិយាយលេងសើចខ្លះ ឬបញ្ចូលរូបភាពឬវីដេអូខ្លី​សប្បាយៗ​ចូល​ក្នុង​ស្លាយ​ដើម្បី​បង្ក​បរិយាកាស​រីករាយ​ក្នុង​ការ​ជជែក។

.​ កុំ​ដាក់​សម្ពាធ​លើ​ខ្លួនឯង

សូម្បីតែវាគ្មិនដែលធ្លាប់ឡើងនិយាយជាច្រើនដង ក៏​នៅ​តែ​អាច​មាន​អារម្មណ៍​សម្ពាធ​មុន​ពេល​ធ្វើ​បទ​បង្ហាញ​ដែរ។ វិធីដែលមានប្រសិទ្ធភាព ដើម្បី​ដកសម្ពាធចេញត្រូវផ្លាស់ប្តូរការគិតពីការខ្លាចនិយាយមិនបានល្អ ខ្លាច​រៀបចំ​ខ្លួន​មិន​ត្រូវ​ចិត្ត​អ្នក​អង្គុយ​ស្ដាប់ ខ្លាច​តែនិយាយខុសគេសើច ។ល។ ផ្ទុយទៅវិញ​ត្រូវផ្ដោតលើអ្នកចូលរួម ដោយ​តាំង​ខ្លួនជាអ្នកផ្ដល់គំនិតល្អៗដល់ពួកគេនៅថ្ងៃនេះ គិតថា ល្អយកចុះ អាក្រក់​កុំ​យក​តាម​ខ្ញុំ​មានភាពជឿជាក់ជាងមុន។

៥. សង្ខេបខ្លឹមសារ

​​​មុន​នឹង​​បញ្ចប់​ការ​និយាយ​ជា​សាធារណៈ​ ​ អ្វី​ដែល​ល្អ​គឺ​​​គួរ​តែ​សង្ខេប​នូវ​អត្ថន័យ ដោយ​ជា​រួម​មួយនឹងសម្រង់​ពាក្យ​ល្អ​ៗ​​ ​ដើម្បី​ផ្ដល់​​ឲ្យ​អ្នក​ស្ដាប់​​អាច​ចង​ចាំ​​ពីខ្លឹមសារប្រធានបទរបស់អ្នក​៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Entrepreneur

ចុចអាន៖ហេតុផល ៣ យ៉ាង​នេះ​ហើយ​ដែល​គ្រប់គ្នា​គួរ​តែ​ចាប់ផ្ដើម​ពុះពារ​បង្កើត​ក្ដី​ស្រមៃ

ចុចអាន៖កំហុស​ក្នុង​អាជីវកម្ម​ក្មេងខ្ចី​​ ជះ​ឥទ្ធិពល​ដល់​សហគ្រិនភាព​ដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម