ព័ត៌មានជាតិ
គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស អំពាវ នាវសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើថៃ
តំណាងឱ្យគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្កោលទោសកងកម្លាំងសមត្ថកិច្ចថៃ ដែលបានឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា កាលពីព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ ហើយបានអំពាវនាវដល់សហគមន៍អន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មផ្សេងទៀតលើប្រទេសថៃ។

លោក តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) លើកឡើងថា សកម្មភាពកងកម្លាំងសមត្ថកិច្ចថៃគឺបានបង្ហាញឱ្យសហគមន៍អន្តរជាតិឃើញថា ជាទង្វើស្មោកគ្រោក និងថោកទាបបំផុត។ ក្នុងនាមជានាយកវិទ្យាស្ថានមួយរូប លោកថ្កោលទោសចំពោះសកម្មភាពនេះ ហើយអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មផ្សេងទៀត លើប្រទេសថៃ។
លោក តាន់ កុសល បានថ្លែងថា«ទីមួយគឺចង់ឱ្យអន្តរជាតិមើលឃើញពីទង្វើថោកទាបរបស់ថៃ ទីពីរចង់ឱ្យអន្តរជាតិដាក់ទណ្ឌកម្មឱ្យបានច្រើ ឱ្យគាត់យល់ថា ស្អីជាអន្តរជាតិ ស្អីជាជាតិ ធម្មតាជាតិនិយម មិនមែនស្រលាញ់តែគាត់ទេ គេគ្រប់ប្រទេស គេស្រលាញ់ដូចគ្នា ប៉ុន្តែគេមិនធ្វើថោកទាបទៅលើប្រទេសគេផ្សេងៗទេ»។
ចំណែកឯលោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះរដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំងសមត្ថកិច្ចថៃ ដែលបានធ្វើសកម្មភាពឈូសឆាយដីបំពានដែនអធិបតេយ្យភាពរបស់កម្ពុជា ក៏ដូចជាធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ កាលពីថ្ងៃទី ១០ ខែតុលាកន្លងទៅនេះ។ លោកក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការណាមួយ ជំរុញឱ្យថៃវិលទៅគោរពបទឈប់បាញ់ និងគោរពអធិបតេយ្យភាពកម្ពុជា។
លោក ជិន តារ៉ា អំពាវនាវបែបនេះថា «ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន អូស្រ្ដាលី ជប៉ុន កូរ៉េ និងសមាជិកអាស៊ាន សូមជួយរកយុត្តិធម៌ជូនកម្ពុជា និងជំរុញឱ្យថៃវិលទៅគោរពបទឈប់បាញ់ និងអធិបតេយ្យភាពកម្ពុជាវិញជាបន្ទាន់»។

រីឯលោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ក៏បានថ្កោលទោស និងចាត់ទុកសកម្មភាពកងកម្លាំងសមត្ថកិច្ចថៃ កាលពីថ្ងៃម្សិលមិញ ថាជាអំពើដ៏អមនុស្សធម៌ និងអសីលធម៌ជាទីបំផុត ព្រមទាំងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ លោកបន្ថែមថា «យើងគិតថា ពីមុនប្រជាជនថៃ បញ្ញវន្តថៃ ពោរពេញដោយការអប់រំបានខ្ពស់ តែនៅទីបំផុតយើងទើបតែដឹងថា ប្រជាជនថៃ ប្រជាជនសៀមនេះ គឺប្រៀបបានដូចជាមនុស្សអវិជ្ជា មនុស្សគ្មានការអប់រំ ដែលមិនមានសីលធម៌នៅក្នុងខ្លួន សម្រាប់អ្នករស់នៅជុំវិញខ្លួនរបស់ពួកគាត់»៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


