ព័ត៌មានជាតិ
ក្រសួងបរិស្ថានជំរុញការអភិវឌ្ឍជីវភាពសហគមន៍នៅតំបន់ទេទឹកពុះ
លោក អ៊ាងសុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងពីគម្រោងអភិវឌ្ឍជីវភាព សហគមន៍តំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តតំបន់ទេទឹកពុះ ក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ លោកលើកឡើងដូច្នេះ ក្នុងពេលដឹកនាំកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ អគ្គនាយកដ្ឋានគាំពារបរិស្ថាន និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៅទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន អ៊ាង សុផល្លែត បានថ្លែងថា ផែនការសកម្មភាពអភិវឌ្ឍគោលដៅលំហែបៃតងនៅតំបន់ទេទឹកពុះ នឹងរៀបចំឡើង ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបម្រើផលប្រយោជន៍ដល់ប្រជាសហគមន៍ និងសាធារណជន ធានាបាននូវការអភិវឌ្ឍដោយចីរភាព។

លោក បានលើកឡើងពីការងារអាទិភាពមួយចំនួន ដើម្បីពន្លឿនការរៀបចំ រួមមាន៖ ទី១) ការរៀបចំបោះបង្គោលព្រំកំណត់តំបន់ទេទឹកពុះ ដើម្បីធានាថាទេទឹកពុះ ជាសម្បត្តិរដ្ឋ។ ទី២) ការបំពាក់អំពូលសូឡា ជូនប្រជាពលរដ្ឋនៃសហគមន៍ជាង៣០០គ្រួសារ ដែលកំពុងរស់នៅក្នុងសហគមន៍ ដើម្បីសម្រេចបានគោលដៅអព្យាក្រឹតកាបូន។ ទី៣) សិក្សាសក្តានុពលធម្មជាតិ ការរស់នៅ ជំនឿសាសនា និងម្ហូបអាហាររបស់ប្រជាពលរដ្ឋ ដើម្បីរៀបចំផែនការទាក់ទាញទេសចរណ៍ មកកម្សាន្ត។

ទី៤) សិក្សាបង្កើតកន្លែងបណ្តុះបណ្តាលសហគមន៍ លើផ្នែកសេវាកម្មទេសចរណ៍ (ការចំអិនម្ហូប អ្នកនាំភ្ញៀវ និងសេវាដឹកជញ្ជូន)។ ទី៥) សិក្សាស្រាវជ្រាវបង្កើតកន្លែងកម្សាន្តបន្ថែមទៀត(ទឹកពុះ)។ ទី៦) សិក្សារៀបចំផ្ទះស្នាក់សហគមន៍សម្រាប់ភ្ញៀវទេសចរណ៍ មកលំហែកម្សាន្តដោយឥតគិតថ្លៃ និងទី៧) សិក្សារៀបចំកន្លែងលក់ដូរជូនប្រជាសហគមន៍ រៀបចំកន្លែងគ្រប់គ្រងអនាម័យ និងបង្កើនភាពស្អាតនៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានធ្វើការពន្លឿនរៀបចំអភិវឌ្ឍន៍តំបន់ទេទឹកពុះ ក្នុងគោលដៅឱ្យក្លាយជាគោលដៅលំហែបៃតង បម្រើឱ្យប្រយោជន៍សាធារណជន និងជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋកម្ពុជា និងឆ្ពោះទៅជាសហគមន៍អព្យាក្រឹតកាបូន។
គួរឱ្យដឹងថា ទេទឹកពុះ ជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានទឹកពុះក្ដៅពីធម្មជាតិ មានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០ អង្សាសេ និងអាចមានទៅរហូតដល់១០០អង្សាសេ។ តំបន់នេះត្រូវបានចាត់ទុកថាជាកន្លែងកើតមានបាតុភូតធម្មជាតិចម្លែកគ្មានពីរនៅកម្ពុជា ដែលទាក់ទាញទេសចរមកកម្សាន្ត និងជំនឿលើទឹកពុះ ដែលអាចព្យាបាលជំងឺមួយចំនួនផងដែរ។
តំបន់ទេទឹកពុះនេះ ត្រូវបានប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ក្នុងនោះមានជនជាតិដើមភាគតិចសួយ កំពុងរស់នៅច្រើន មានកន្លែងសក្ការៈបូជា និងមានជំនឿថា ជាតំបន់សក្ដិសិទ្ធិ។ បច្ចុប្បន្ននេះស្ថានភាពសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី នៅមានព្រៃឈើ ដែលជាតំបន់ភ្នំអារក្ស ទីតាំងជំនឿរបស់បងប្អូនជនជាតិសួយ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


