ព័ត៌មានជាតិ
គិតត្រឹមព្រឹកម៉ោង ១០ ម្សិលមិញនេះ អាជីវករផ្សារអូរឫស្សីឆ្លងកូវីដកើនដល់ ៣៤៥ នាក់
អនុគណៈកម្មការស្រាវជ្រាវកូវីដ ១៩ បានបង្ហាញទិន្នន័យចំនួនអ្នកឆ្លងកូវីដពាក់ព័ន្ធអាជីករផ្សារអូរឫស្សីគិតត្រឹមព្រឹកម៉ោង ១០ ម្សិលមិញនេះ អ្នកឆ្លងសរុបកើនឡើងដល់ ៣៤៥ នាក់។

ស្ថានភាពការរាលដាលកូវីដ ១៩ នៅរាជធានីកាន់តែធ្ងន់ធ្ងរ ក្រោយផ្ទុះឆ្លងតគ្នានៅរោងចក្រឌីនហាន់ និងនៅលើអាជីករផ្សារអូរឫស្សី មានអ្នកឆ្លងជិត ១ ពាន់នាក់។
រដ្ឋបាលក្រុងភ្នំពេញបានប្រកាសបិទខ្ទប់ (Lockdown) ផ្នែកខ្លះនៃខណ្ឌចំនួន ៣ គឺខណ្ឌមានជ័យ សែនសុខ និងខណ្ឌពោធិ៍សែនជ័យ ដើម្បីកុំឲ្យស្ថានភាពការរាលដាលកាន់តែអាក្រក់។
តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជាបានព្រមានពីគ្រោះមហន្តរាយ ដែលនឹងកើតឡើង ប្រសិនបើពលរដ្ឋទាំងអស់ មិនរួមគ្នាចូលរួមសកម្មភាពដោយការទទួលខុសត្រូវ។
លោក ស្រី លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងឈរនៅមាត់ជ្រោះនៃសោកនាដកម្ម បើសិនប្រជាពលរដ្ឋមិនអនុវត្តទង្វើដោយទទួលខុសត្រូវ។ បើសិនមិនអាចបញ្ឈប់ការឆ្លងរាលដាលយ៉ាងអាក្រក់បំផុតនោះទេ ប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជាស្ថិតក្នុងហានិភ័ខ្ពស់ដែលត្រូវមានបន្ទុកធ្ងន់ធ្ងរ ដែលអាចនឹងមានផលវិបាកមហន្តរាយដ៏ធំ។
លោកស្រីថ្លែងក្រើនរំលឹកថា ប្រទេសកម្ពុជាស្ថិតនៅលើផ្លូវបំបែក គ្រប់គ្នាត្រូវតែរួមគ្នាតែមួយឆ្ពោះទៅរកគោលដៅរួមមួយ បើសិនជាមិនអាចគ្រប់គ្រងបានទេ ផលវិបាកទាំងនេះនឹងក្លាយជាមហន្តរាយ។
លោកស្រីបានណែនាំថា ការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធិភាព នៃវិធានការសុខភាពសាធារណៈទាំងអស់រួមបញ្ចូលគ្នា មានសារៈសំខាន់ខ្លាំងក្នុងការទប់ស្កាត់ការឆ្លងរាលនៃវិរុស ហើយពលរដ្ឋម្នាក់ៗ ត្រូវចូលរួមចំណែករបស់ខ្លួនក្នុងការអនុវត្ត៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ