ព័ត៌មានជាតិ
ផ្ញើមិត្តភ័ក្ដិទិញគោជល់ ១ កំប៉ុង ទិញប៉ះគោជល់មានរង្វាន់ ២០០ លានរៀល មកឲ្យ
សូមអបអរសាទរដល់លោក សួង សុខនិត្យ ជាអ្នកដែលទើបតែឈ្នះរង្វាន់ទឹកប្រាក់ ២០០ លានរៀល ពីកម្មវិធី គោជល់ សុបិនក្លាយជាការពិត ដែលផ្តល់រង្វាន់ធំជាងគេ។
អ្នកដែលទើបតែឈ្នះរង្វាន់ទឹកប្រាក់ ២០០ លានរៀល ពីកម្មវិធី គោជល់ សុបិនក្លាយជាការពិត លោក សួង សុខនិត្យ មានអាយុ ២៩ ឆ្នាំ ដែលធ្វើការនៅរោងចក្រកាបូប និងមានទីលំនៅ ភូមិដំដែក ឃុំព្រៃញតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ លោកមានអារម្មណ៍ភាន់ភាំងស្មារតីដោយរំភើបរីករាយទាំងទឹកភ្នែកបន្ទាប់ពីលោកបានឃើញរង្វាន់ទឹកប្រាក់ ២០០ លានរៀន នៅក្រោមក្រវិលកំប៉ុង គោជល់។ ភ្លាមនោះគាត់បានរត់ទៅរកមិត្តភក្តិដែលធ្វើការជាមួយគ្នា គឺលោក សុវណ្ណ ដែលជាអ្នកបានទិញគោជល់ ដែលមានសំណាងដ៏អស្ចារ្យនេះផ្ញើឲ្យគាត់ ដើម្បីឲ្យជួយពិនិត្យមើលរង្វាន់។ លោក សួង សុខនិត្យ ស្ទើរតែមិនជឿខ្លួនឯងថា គាត់បានឈ្នះរង្វាន់ ដែលមានសំណាងដ៏អស្ចារ្យនេះពី “គោជល់ សុបិនក្លាយជាការពិត” ប៉ុន្តែមិត្តភក្តិរបស់គាត់ បានបញ្ជាក់ប្រាប់គាត់ដោយសេចក្តីរីករាយថា គាត់ពិតជាបានឈ្នះរង្វាន់ពិតមែន។ មិនបង្អង់យូរគាត់ក៏បានសុំមេចេញពីធ្វើការភ្លាមៗដើម្បីផ្តល់ដំណឹងនេះ ដល់ក្រុមគ្រួសាររបស់គាត់។ ពេលទៅដល់ផ្ទះ ប្រពន្ធគាត់ និងបងថ្លៃរបស់គាត់បានស្តីឲ្យគាត់ ព្រោះគាត់អត់ធ្វើការហើយត្រូវគេកាត់ប្រាក់ខែ។ ដោយមិនបានឆ្លើយតបភ្លាមៗទេ គាត់ក៏ប្រញាប់ហៅប្រពន្ធនិងបងថ្លៃចូលផ្ទះ ហើយគាត់ក៏ប្រាប់ដំណឹងដ៏អស្ចារ្យនេះទាំងទឹកភ្នែក។ ពេលនោះប្រពន្ធគាត់ហូរទឹកភ្នែកហើយនិយាយលែងចេញបានត្រឹមយំអោបប្តី ហើយចំណែកបងថ្លៃវិញបានលោតស្រែកហ៊ោដោយអរនិងសប្បាយរីករាយ។




លោក សួង សុខនិត្យ បាននិយាយថា “បច្ចុប្បន្ននេះបន្ទុកគ្រួសារទាំងអស់ ត្រូវធ្លាក់លើខ្ញុំព្រោះប្រពន្ធខ្ញុំពោះធំ ដូច្នេះហើយខ្ញុំគ្មានសល់លុយសល់កាក់អីទេ ព្រោះប្រាក់ខែបើកមកទុកតែសម្រាប់ទិញម្ហូបអាហារ និងបង់ធនាគារតែប៉ុណ្ណោះ។ រង្វាន់ធំបំផុតពី គោជល់ សុបិនក្លាយជាការពិតនេះ ខ្ញុំនឹងអាចសងបំណុលបានទាំងអស់ ហើយអាចបើករបររកស៊ីតូចមួយនៅផ្ទះបានទៀតផង។”


គួររំលឹកផងដែរថា តូបឬហាង ដែលលក់គោជល់មានរង្វាន់ ២០០លានរៀន ក៏ទទួលបានប្រាក់លើកទឹកចិត្ត ១០លានរៀលផងដែរ។ នេះពិតជាសំណាងដ៏អស្ចារ្យសម្រាប់អ្នកដែលនិយមពិសា និងលក់គោជល់។ នៅមានរង្វាន់ជាច្រើនទៀតដែលលោកអ្នកអាចឈ្នះពី ក្រវិលកំប៉ុងគោជល់។ សូមបន្តគាំទ្រ និងពិសាភេសជ្ជៈ គោជល់ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក។
ម្យ៉ាងទៀត សូមកុំភ្លេចពិនិត្យមើលក្រោមក្រវិលកំប៉ុង ដើម្បីឈ្នះរង្វាន់ពី គោជល់លេខសំណាង។ ហើយថ្មីៗនេះក្រុមហ៊ុនគោជល់បានបង្កើតកម្មវិធីលេខសំណាង៨ខ្ទង់ សម្រាប់អតិថិជនផ្សងសំណាង។ លេខសំណាងនៅសប្ដាហ៍ទី១គឺ៖ លេខ៨ខ្ទង់ឈ្នះ ១០០០០ដុល្លារ (០៣៥២១៦០៥) លេខ៤ខ្ទង់ឈ្នះ ១០ដុល្លារ (១៦០៥) ពិសេសសម្រាប់ខែមេសា ឆ្នាំ២០២១ សម្រាប់លេខ២ខ្ទង់ឈ្នះ ១ដុល្លារ (០៥)។ សម្រាប់លេខ២ខ្ទង់សូមប្ដូរឲ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត



