Connect with us

ព័ត៌មានជាតិ

រន្ទះបាញ់បុរសម្នាក់ស្លាប់ពេលទៅរកត្រី

បានផុស

នៅ

បុរសម្នាក់រន្ទះបាញ់ស្លាប់ពេលទៅខ្វារត្រីស្លូញនៅវាលត្រពាំងកក់ ខាងត្បូងភូមិម្កាក់ នៅវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី១១ខែមេសា នៅចំណុចវាលត្រពាំង​កក់ខាងត្បូង​ ភូមិ​ម្កាក់​ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បុរសជនរងគ្រោះមានឈ្មោះ ចក់ ចាន់ធី អាយុ ២៥ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នរបាលមូលដ្ឋានបានឱ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានជិៈម៉ូតូទៅខ្វារត្រីស្លូញតែម្នាក់ឯង នៅចំណុចវាលត្រពាំង​កក់ខាងត្បូង​ត្រូវរន្ទះបាញ់ស្លាប់នៅនិងកន្លែងខ្វារត្រីស្លូញ។

ប្រជាពលរដ្ឋម្នាក់ធ្វើស្រែនៅជិតនោះបាននិយាយថាគាត់លឺរន្ទះបាញ់ប្រាវ ដោយមានការភ័យ គាត់បើកត្រាក់ទ័រត្រឡប់ ពីភ្ជួរស្រែមកផ្ទះវិញ ពេលបើកមកដល់ចំណុចខាងលើបានប្រទះឃើញជនរងគ្រោះ ដេកស្លាប់លើខ្នងទំនប់នៅក្បែរម៉ូតូដោយមានដងកង្ខារសម្រាប់ខ្វារត្រីស្លូញធ្វើអំពីប្ញស្សីប្រវែង២ម៉ែត្រ គងលើដើមទ្រូង ហើយបានរាយការណ៍មកសមត្ថ​កិច្ច។

ពេលសមត្ថកិច្ចចុះទៅដល់ពិនិត្យសពឃើញថាជនរងគ្រោះគឺពិតជាស្លាប់ដោយសាររន្ទះបាញ់ពេលរៀបឡើងជិៈម៉ូតូត្រឡប់មកផ្ទះពិតគ្មានពាក់ព័ន្ធអំពើឃាតកម្មនោះទេ។

សពជនរងគ្រោះក្រោយពិនិត្យរួចបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ វ៉ាន់ ណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៣៤ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

Sokha Hotels

ព័ត៌មានពេញនិយម