Connect with us

ព័ត៌មានជាតិ

ទឹកជំនន់ស្រកចុះ កសិករនៅឃុំបុសលាវ សម្រេច​ការងារបង្កបង្កើនផលស្រូវប្រាំងប្រមាណ ៤០%

បានផុស

នៅ

ប្រជាកសិកររស់នៅក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ បានសម្រុកធ្វើស្រែប្រាំងឱ្យទាន់រដូវ ទាន់ពេលវេលា ក្រោយពីទទួលបានពូជស្រូវពីរាជរដ្ឋាភិបាល ហើយស្របពេលដែលទឹកជំនន់ស្រកចុះទៅវិញ។

លោក ប៊ុន ហេង ប្រជាពលរដ្ឋរស់នៅភូមិបុសលាវបានឱ្យដឹងថា ប្រជាពលរដ្ឋទើបសម្រុកធ្វើស្រែប្រាំងចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ មក ប៉ុន្តែចុះធ្វើបណ្ដាក់គ្នាៗ មិនទាន់រួចរាល់នៅឡើយទេនៅច្រើនគ្នាទៀត ដោយធ្វើតាមជំហានទឹកស្រក។ អ្នកស្រែខាងលើឬដីស្រែខ្ពស់ធ្វើបានមុនទៅ រីឯអ្នកមានដីស្រែខាងក្រោមទំនប់ ស្រែទាបនៅពុំទាន់បានធ្វើទេ ដោយសារទឹកស្រកយឺត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៥ កសិករបាននាំគ្នាភ្ជួររាស់ និងពង្រោះពូជស្រូវ ធ្វើស្រែប្រាំងឡើងវិញសម្រេចបានប្រមាណជា ៤០% និងបានទាន់ពេលវេលានៅទូទាំងឃុំបុសលាវ។

លោក ណៃ ឃី មេឃុំបុសលាវ បានឱ្យដឹងថា ឃុំបុសលាវ មានផ្ទៃដីធ្វើស្រែប្រាំងសរុបចំនួន ១,៣៣៥ហិកតា និងផ្ទៃដីធ្វើស្រែវស្សាចំនួន ២៨៦ហិកតា ហើយនៅពេលទឹកស្រកចុះទៅវិញ ប្រជាកសិករបាននាំគ្នាចាប់ផ្ដើមបង្ករបង្កើនផលរដូវប្រាំងសម្រេចបានសរុបប្រមាណជាង ៣៦៥ ហិចតា ហើយឥឡូវនឹងកសិករកំពុងសម្រុកបន្តធ្វើបន្ថែមទៀត។

ចំពោះពូជស្រូវដែលកសិករនៅឃុំបុសលាវ និយមធ្វើច្រើនជាងគេនោះ គឺប្រភេទពូជស្រូវ OM៥៤៥១ ពូជស្រូវនាងក្រអូប និងប្រភេទពូជស្រូវ OM៥៩៤៩៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម