ព័ត៌មានជាតិ
អាជ្ញាធរខេត្តកណ្ដាលឱ្យបញ្ឈប់ការលក់ដូររំលោភចិញ្ចើមផ្លូវ ចាប់ពីស្ពានព្រែកហូរ ផ្លូវជាតិលេខ២
អាជ្ញាធរខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៤ ខែតុលានេះ ដឹកនាំដោយអភិបាលរងខេត្ត លោក ណុប ដារ៉ា បានចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវជាតិលេខ២ ចាប់ពីចំណុចស្ពានព្រែកហូរ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ដោយអាជ្ញាធរឱ្យបញ្ឈប់ការលក់ដូររំលោភចិញ្ចើមផ្លូវ។

ដើម្បីសោភ័ណ្ឌភាព និងសុវត្ថិភាពក្នុងការធ្វើចរាចរណ៍ទៅមក លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានប្រាប់អាជីវកដែលបានលក់ដូរលើចិញ្ចើមផ្លូវ នៅតំបន់ផ្សារព្រែកហូរ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយបញ្ឈប់ការលក់ដូរគ្មានសណ្ដាប់ធ្នាប់របៀបរៀបរយបែបនេះបន្តទៀត ដែលបង្កជាការកកស្ទះចរាចរណ៍។

បើតាមអភិបាលរងខេត្តរូបនេះ ការរៀបចំសោភ័ណ្ឌភាព និងសណ្ដាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយតាមកំណត់ផ្លូវជាតិលេខ២ ជាការចូលរួមធានាក្នុងសកម្មភាពទីក្រុងស្អាត ប្រកបដោយបរិស្ថាន និងអនាម័យបានល្អប្រសើរ។ ម្យ៉ាងទៀតនោះ គឺដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋទូទៅ កុំឱ្យមានការកកស្ទះបន្តទៀត និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិតទៀតផងដែរ។

បន្ទាប់ពីទទួលបានការណែនាំពីអាជ្ញាធរ អាជីវករដែលបានដាក់តាំងលក់សម្ភារៈឥវ៉ាន់លើចិញ្ចើមផ្លូវសាធារណៈទាំងអស់ បានសហការជាមួយអាជ្ញាធរ ដោយបានស្ម័គ្រចិត្តបញ្ឈប់ការលក់រំលោភលើចិញ្ចើមផ្លូវសាធារណៈតទៅទៀត៕
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


