ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ផ្សារដេប៉ូទី ១ ឈូសឆាយស្ថាបនាផ្លូវ ៣ ខ្សែ សម្រួលការធ្វើដំណើរប្រជាពលរដ្ឋ
ផ្លូវចំនួន ៣ ខ្សែ ក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី ១ ចាប់ផ្ដើមឈូសឆាយស្ថាបនាឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។


ទីតាំងការដ្ឋានកំពុងដំណើរការស្ថាបនាផ្លូវថ្មីនេះ មានចំនួន ៣ ខ្សែ គឺ ផ្លូវ ២៣៧ កែង ១៦២ , ផ្លូវ ២២៣ កែង ១៥៦ , និងផ្លូវ ២២៩ កែង ១៦២ ស្ថិតក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយក្នុង ១ ផ្លូវ មានប្រវែង ១៣៦ ម៉ែត្រ សរុបទាំង ៣ ផ្លូវ ប្រវែងជាង ៤០០ ម៉ែត្រ។


លោក កក្កដា ជាប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ បានសាទរយ៉ាងខ្លាំង ក្រោយឃើញអាជ្ញាធរខណ្ឌយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសនោះគឺផ្លូវសម្រាប់ធ្វើដំណើរប្រចាំថ្ងៃតែម្ដង។ លោក ថា ពីពេលនេះទៅលែងមានជង្ហុកពិបាកធ្វើដំណើរទៀតហើយ។ ងាយស្រួលក្នុងការធ្វើដំណើរ មិនដូចពីមុនមានជង្ហុកធ្វើឲ្យរំខានដល់ការធ្វើដំណើរ។


លោកស្រី ពៅ សាម៉ោច ចៅសង្កាត់ផ្សារដេប៉ូទី ១ ប្រាប់ឲ្យកម្ពុជាថ្មីដឹងថា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ អាជ្ញាធរសង្កាត់ បានប្រើប្រាស់ថវិកាអភិវឌ្ឍន៍សង្កាត់ឆ្នាំ ២០២៥ ដើម្បីស្ថាបនាផ្លូវខូចៗ ក្នុងមូលដ្ឋានឡើងវិញ ដោយធ្វើការអ៊ុតកៅស៊ូឡើងវិញនៅតាមបណ្ដោយផ្លូវចំនួន ៣ ខ្សែ ក្នុងមូលដ្ឋានសង្កាត់។


លោកស្រី ក៏បានសំណូមពរដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សូមមេត្តាចូលរួមទាំងអស់គ្នា កុំរំលោភលើចំណែកផ្លូវសាធារណៈ និងធ្វើការវេចខ្ចប់សំរាមទុកដាក់ឲ្យបានត្រឹមត្រូវ ជៀសវាងការហូរចូលប្រព័ន្ធលូបង្កជាការជន់លិច។


គួររំលឹកផងដែរថា កន្លងមក កំណាត់ផ្លូវលេខ ២៣៧ ប្រជាពលរដ្ឋបានត្អូញត្អែរពីការរំខានក្នុងការធ្វើដំណើរ ដោយជង្ហុកទាំងនេះ តែងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរមើលមិនឃើញ ជាពិសេសនៅពេលយប់តែម្ដង៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


