ព័ត៌មានជាតិ
កម្ពុជាកំពុងទាញវិនិយោគិននូវែលហ្សេឡង់ឱ្យមកវិនិយោគក្នុងប្រទេស
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងព្យាយាមទាក់ទាញអ្នកវិនិយោគរបស់នូវវែលហ្សេឡង់ឱ្យមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីរុញច្រានទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងនូវែលហ្សេឡង់។

ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានស្នើទៅនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោក Christopher Luxon ឱ្យជួយជំរុញវិនិយោគិននូវែលហ្សេឡង់ ដើម្បីពិនិត្យលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជា។ ការស្នើរបស់នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។

ជាមួយនឹងបំណងជំរុញការវិនិយោគនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងនូវែលហ្សេឡង់ ខណៈដែលសម្ដេចក៏បានគូសបញ្ជាក់អំពីសក្តានុពលនៃការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី។
ជំនួបដែលបានធ្វើឡើងក្រៅកិច្ចប្រជុំកំពូលអាស៊ាន សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសរំលេចទៅកាន់នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់អំពីការអភិវឌ្ឍ និងអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា រួមទាំងការធ្វើពិពិធកម្មទៅលើទីផ្សារនាំចេញ និងប្រភេទផលិតផលនាំចេញ។ ទន្ទឹមនេះ កម្ពុជាក៏មានសក្តានុពលជាច្រើនទៀត ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីនានា។ យោងលើសក្តានុពលទាំងនេះរបស់កម្ពុជា គឺអ្នកនិយោគរបស់នូវែលហ្សេឡង់ បានស្វែងរកឱកាសធ្វើការវិនិយោគក្នុងប្រទេសកម្ពុជាបាន។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានចំណុចខ្លាំងរៀងៗខ្លួនដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក ហើយលោកឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថែមទៀត។
លោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់កម្ពុជាដែលបានគាំទ្រការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងនូវែលហ្សេឡង់៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


