Connect with us

ព័ត៌មានជាតិ

លោកហេង សួរ ៖ ក្នុង​នាម​គណបក្សប្រជាជន​ចុះ​មូលដ្ឋាន​ខណ្ឌពោធិ៍សែនជ័យ​ សូម​ចូលរួម​រំលែក​ទុក្ខ​លំបាក​គ្រួសារ​វីរកងទ័ព​ជួរមុខ ដែល​លះបង់ និង​ពលី​ជីវិត​

បានផុស

នៅ

ភ្នំពេញ ៖ ក្នុង​នាម​ជាថ្នាក់ដឹកនាំក្រុមការងារ​គណបក្ស​ចុះមូលដ្ឋានពោធិ៍សែនជ័យ បានថ្លែងអំណរគុណ និង​ចូលរួម​រំលែកនូវទុក្ខលំបាក ដល់គ្រួសារវីរកងទ័ពជួរមុខ ជាពិសេស ក្រុម​គ្រួសារមានសមាជិកបានលះបង់ និង​ពលី​ជីវិត​នៅក្នុងសង្រ្គាមឈ្លានពានទឹកដី ដែលនេះគឺជាការលះបង់ដ៏ធំធេង និង​គុណ​បំណាច់​មិនអាចកាត់ថ្លៃបាន​ចំពោះប្រជាជាតិ​កម្ពុជា​ទាំងមូលដែលយើងគ្រប់គ្នាត្រូវតែគោរពដឹងគុណ និងផ្តល់តម្លៃជាវីរបុរសរបស់ជាតិ ប្រកបដោយកិត្តិយសជាអមតៈ សម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​នៅ​មន្ទីរគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីសំណេះសំណាល ជាមួយគ្រួសារកងទ័ពទាំង ១១៣គ្រួសារ ដោយមានការអញ្ជើញ​ចូលរួមពីប្រធានគណៈកម្មាធិការគណបក្សខណ្ឌ, លោក លោកស្រី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការគណបក្សខណ្ឌ, លោក​ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ទាំង៧ ខណ្ឌពោធិ៍សែនជ័យ ក្នុង​នោះ​មានសមាសភាពសរុបប្រមាណ ១៤០នាក់។ បន្ថែមពីនោះ​លោក​ក៏​បាន​នាំ​យក​អំណោយ​ជាគ្រឿងឧបភោគបរិភោគ និង​ថវិកា​មួយ​ចំនួន​ឧបត្ថម្ភ​ដល់​សមាជិក​គ្រួសារ​កង​ទ័ពផងដែរ។

ទន្ទឹមនេះ លោក បានផ្ដល់អនុសាសន៍ណែនាំ​ដល់ប្រធានក្រុមការងារគណបក្ស​ចុះមូលដ្ឋានសង្កាត់ទាំង៧ ខណ្ឌពោធិ៍សែនជ័យ សូមបន្តយកចិត្តទុកដាក់ និងបន្តសំណេះសំណាលសួរសុខទុក្ខដល់គ្រួសារកងទ័ពតាមបណ្ដាសង្កាត់ទាំង៧ ខណ្ឌពោធិ៍សែនជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម