ព័ត៌មានជាតិ
គណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា ចុះរៀបចំសណ្ដាប់ធ្នាប់ ណែនាំម្ចាស់អាជីវកម្មរំលោភផ្លូវសាធារណៈ ក្បែរបុរីកីឡា
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា បានចុះរៀបចំសណ្ដាប់ធ្នាប់ និងធ្វើកិច្ចសន្យាណែនាំប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មមួយចំនួនដែលរំលោភចិញ្ចើមផ្លូវសាធារណៈ បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរ។

កាលពីរសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ ថ្មីៗ នេះ ដោយមានការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា បានចាត់ឲ្យលោក គ្រួច សុធន់ នាយករងរដ្ឋបាល និងលោកវរសេនីយ៍ទោ ទឹម វុទ្ធី អធិការរងទទួលផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌ ៧ មករា ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះណែនាំ និងធ្វើកិច្ចសន្យា ដល់ម្ចាស់អាជីវកម្មមួយចំនួន ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១៥៦ ក្បែរបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ដែលយកផ្លូវសាធារណៈប្រកបអាជីវកម្ម ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន បង្កផលប៉ះពាល់ដល់សាធារណជន អ្នកធ្វើដំណើរ។

លោក គ្រួច សុធន់ នាយករងរដ្ឋបាល នៃរដ្ឋបាលខណ្ឌ ៧ មករា បញ្ជាក់ថា អាជ្ញាធរខណ្ឌ តែងតែចុះរៀបចំជាប្រចាំតាមបណ្ដាផ្លូវផ្សេងៗ ក្នុងមូលដ្ឋានខណ្ឌ បានណែនាំដល់ម្ចាស់អាជីវកម្មសូមចូលរួមជាមួយអាជ្ញាធរខណ្ឌ ដើម្បីរក្សាបរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរ។

ក្នុងនោះ លោក គ្រួច សុធន់ បានណែនាំ និងធ្វើកិច្ចសន្យា ដល់អ្នកគ្រប់គ្រងសាលារៀនឯកជន និងទីតាំងជួសជុលរថយន្ត ចូលរួមរក្សាសណ្ដាប់ធ្នាប់ កុំយកផ្លូវធ្វើជាចំណតបង្កការកកស្ទះ ត្រូវរក្សាសម្រាប់អ្នកធ្វើដំណើរ។

លោកក៏បានបញ្ជាក់ដែរថា បើក្នុងករណីមិនចូលរួម ឬមិនសហការ អាជ្ញាធរ នឹងចាត់វិធានការរដ្ឋបាលតែម្តង៕
អត្ថបទ ៖ រដ្ឋា


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


