ព័ត៌មានជាតិ
ជនជាតិវៀតណាម៣៤នាក់ទៀតពាក់ព័ន្ធបទល្មើសអនឡាញ ត្រូវបានបណ្តេញចេញពីកម្ពុជា
សមត្ថកិច្ចកម្ពុជា កាលពីថ្ងៃទី២ ខែវិច្ឆិកា ម្សិលមិញ បានបន្តបណ្ដេញនូវជនជាតិវៀតណាមចំនួន៣៤នាក់ទៀតចេញពីប្រទេស។ ការអនុវត្តនីតិវិធីបណ្ដេញចេញនេះក្រោយរកឃើញថា អ្នកទាំងនោះបានលួចឆ្លងដែនចូលកម្ពុជាប្រព្រឹត្តអំពើឆបោកតាមអនឡញ។

បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ជនជាតិវៀតណាមខាងលើ ត្រូវបានបណ្តេញចេញពីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ដែលក្នុងចំណោមនោះ មានស្រីចំនួន៣នាក់។
ជនជាតិវៀតណាមដែលបានលួចឆ្លងដែនមកស្នាក់នៅ និងធ្វើការខុសច្បាប់ ក្នុងសកម្មភាពប្រព្រឹត្តបទល្មើស Online Scams នៅកម្ពុជានេះ គឺនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

គួរឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចបានចុះស្រាវជ្រាវ និងបើកប្រតិបត្តិការបង្ក្រាបតាមគោលដៅដែលពាក់ព័ន្ធក្នុងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន៤៨លើក ដោយឃាត់បានមនុស្សចំនួន២ ៩១០នាក់ ក្នុងនោះកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ១៦៨នាក់ និងអនុវត្តនីតិវិធីបណ្ដេញចេញពីកម្ពុជាចំនួន២ ៧២២នាក់។
បើគិតត្រឹមរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ថ្មីៗនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិប្រមាណជាង ១៥០នាក់ចេញពីកម្ពុជា ដែលអ្នកទាំងនោះ ត្រូវបានរកឃើញថា លួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអនឡាញ នៅក្នុងប្រទេសកម្ពុជា៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


