ព័ត៌មានជាតិ
ក្រសួងសុខាភិបាល រៀបចំកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារ កាត់បន្ថយអត្រាមរណមាតា និងទារក
មន្រ្តីក្រសួងសុខាភិបាល និងសមាជិកមកពី គណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ(MPDSR) បានរៀបចំកិច្ចពិសេសមួយ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ សំដៅកាត់បន្ថយអត្រាមរណមាតា និងទារក ព្រមទាំងជំរុញកំណើត។ កិច្ចប្រជុំនេះ ធ្វើឡើងកាលពីចុងខែ តុលា ឆ្នាំ ២០២៥ ក្នុងគោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តការងារ ពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើតនិងការឆ្លើយតប ស្វែងយល់ពីមូលហេតុដែលនាំឱ្យមានការយឺតយ៉ាវទាំង៣ លើកកម្ពស់គុណភាពពាក់ព័ន្ធការយឺតយ៉ាវទាំង៣ និងរៀបចំផែនការលើកកម្ពស់គុណភាពសេវាសម្ពពកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកស្រី អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ MPDSR ជាតិ បានបញ្ជាក់ពីភាពជោគជ័យការងារ MPDSR រួមមាន គណនេយ្យភាព ការទុកចិត្ត ឬការមិនស្តីបន្ទោសគ្នា និងកិច្ចសហការណ៍រវាងបុគ្គលិកសុខាភិបាលទាំងអស់ដែលពាក់ព័ន្ធរួមមានថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យ ផ្នែកសម្ភព ផ្នែកប្រពោធនកម្មទារក ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកថ្នាំសណ្តំ និងផ្នែកកែលម្អរគុណភាពរបស់មន្ទីរពេទ្យ។
យ៉ាងណាមិញ លោកស្រីបានបន្តក្រើនរំលឹកដល់សមាជិក MPDSR ជាតិទាំងអស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវភារកិច្ចមួយចំនួន ដូចជាត្រូវរៀបចំរបាយការណ៍ករណីមរណភាពមាតា និងទារកមក កាន់តែសុក្រឹត ប្រកបដោយគរុកោសល្យ ត្រូវខិតខំស្វែងយល់ពីករណីអសកម្មនានា ជាពិសេសការយឺតយ៉ាវទាំង៣ដំណាក់កាល ត្រូវពិនិត្យនិងវិភាគរៀបចំផែនការកែលម្អចំណុចអសកម្មទាំងនោះ ត្រូវតាមដានការអនុវត្តផែនការប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមន្ទីរពេទ្យជាតិត្រូវបន្តជួយដល់មន្ទីរពេទ្យថ្នាក់ក្រោមជាតិ ដែលជាមន្ទីរពេទ្យសម្ព័ន្ធមេត្រីលើផ្នែកបច្ចេកទេស។

ជាមួយគ្នានេះ លោក កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកគុណភាពសេវាមន្ទីរពេទ្យក៏បានលើកបង្ហាញពីការគាំទ្រ និងបន្តជំរុញការអនុវត្តន៍ភារៈកិច្ច របស់គណៈកម្មការ MPDSR ជាតិ ដែលបាន និងកំពុងបំពេញកិច្ចការរបស់ខ្លួនយ៉ាងសកម្មហ្មត់ចត់ត្រឹមត្រូវ មានការទទួលខុសត្រូវខ្ពស់ក្នុងការវិភាគ លើករណីអសកម្មនានា ជាពិសេសការយឺតយ៉ាវទាំង៣ដំណាក់កាល និងយកមកជាការចងក្រងបណ្តុះបណ្តាលជាបន្តបន្ទាប់។
លោកបញ្ជាក់ថា ទស្សនវិជ្ជានៃការងារ MPDSR គឺសែ្វងរកចំណុចអសកម្មនានាជាយថាហេតុ ជាពិសេសការយឺតយ៉ាវទាំង៣ដំណាក់កាល ដោយសំដៅចងក្រងជាបទពិសោធន៍យកមកចៀសវាង (ផលអវិជ្ជមាន ដែលបានកើតមានឡើង) ដែលជាការជួយបច្ចេកទេសពាក់ព័ន្ធ និងវិទ្យាសាស្រ្តការពារសុខភាពមាតា និងទារកជុំវិញកំណើត។

គួរបញ្ជាក់ថា កិច្ចប្រជុំខាងលើធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តការងារ ពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើតនិងការឆ្លើយតប ស្វែងយល់ពីមូលហេតុដែលនាំឱ្យមានការយឺតយ៉ាវទាំង៣ លើកកម្ពស់គុណភាពពាក់ព័ន្ធការយឺតយ៉ាវទាំង៣ និងរៀបចំផែនការលើកកម្ពស់គុណភាពសេវាសម្ភពកាន់តែមានប្រសិទ្ធភាពខ្ពស់ ពិសេសឈានទៅសម្រេចគោលដៅពី១៥៤នាក់ លើ១សែនកំណើតរស់នៅឆ្នាំ២០២២ មកត្រឹម៧០នាក់លើ១សែនកំណើតរស់នាឆ្នាំ២០២៣០ខាងមុខ៕
អត្ថបទ៖សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៦ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


