ព័ត៌មានជាតិ
ការងារជំរឿនមន្ត្រី ធ្វើដើម្បីទទួលបានទិន្នន័យជាក់លាក់ មានការឯកភាពគ្នា និងប្រើប្រាស់រួមគ្នា
ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នចំណុះអង្គភាពនីតិប្រតិបត្តិ គឺជាគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។ បន្ថែមពីនេះ គោលដៅនៃការធ្វើជំរឿន គឺដើម្បីទទួលបានទិន្នន័យជាក់លាក់ មានការឯកភាពគ្នា និងប្រើប្រាស់រួមគ្នា។ នេះ បើតាមក្រសួងមុខងារសាធារណៈ។

នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារផ្សព្វផ្សាយព័ត៌មាននៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែង នៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ បានរៀបចំវេទិកាជាមួយអ្នកសារព័ត៌មាន ដើម្បីផ្តល់ព័ត៌មានលម្អិតអំពីដំណើរការនៃការអនុវត្តការងារ និងលទ្ធផលដែលសម្រេចបានឆ្ពោះទៅកាន់ការចុះជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធគោលដៅ ដែលរាជរដ្ឋាភិបាលបានកំណត់ ។

ក្នុងវេទិកានារនេះ មានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស ៦រូបដែលជាថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ និងមន្ត្រីជំនាញ ដែលជាក្រុមការងារទាំងអស់ នៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប សរុបប្រមាណ ៥០នាក់។

ក្រសួងបញ្ជាក់ថា យុទ្ធនាការជំរឿនមន្ត្រី ចាប់ផ្តើមនៅមូលដ្ឋានរាជធានីភ្នំពេញ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន ហើយនឹងត្រូវបន្តតាមបណ្តាខេត្តទូទាំងប្រទេស។ ដោយឡែកសម្រាប់មុខសញ្ញា ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ យុទ្ធនាការជំរឿនមន្ត្រីនឹងចាប់ផ្តើមនៅក្រសួងមុខងារសាធារណៈ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ហើយបន្តតាមក្រសួង ស្ថាប័ននានា ដែលជាគោលដៅជាបន្តបន្ទាប់។

វេទិកានេះ មានការបង្ហាញអំពីសាវតា គោលបំណង វិសាលភាព ក៏ដូចជាបច្ចេកទេសផ្សេងៗគាំទ្រដល់ដំណើរការនៃយន្តការធ្វើជំរឿនមន្ត្រីជាក់ស្តែង ព្រមទាំងវេទិកាសំណួរ ចម្លើយ ពីវាគ្មិនទាំង៦ ដែលជាថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ជាមួយអ្នកសារព័ត៌មានផងដែរ។ សូមជម្រាបថា វាគ្មិនកិត្តិយសទាំង ៦រូបរួមមានដែលចូលរួមវេទិកាមាន៖ លោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មការ។

លោក សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជំរឿននៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងមុខងារសាធារណៈ។ លោក ទិត ច័ន្ទតារា ទីប្រឹក្សាឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារផ្សព្វផ្សាយព័ត៌មាននៃគណៈកម្មការ។ លោក ឡុង សារឿន អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្រ្តីតាមឌីជីថល និងជាប្រធានក្រុមការងារបច្ចុប្បន្នភាព និងអភិវឌ្ឍន៍ប្រព័ន្ធឌីជីថលនៃគណៈកម្មការ។ លោក មាស ពេជ្រ អគ្គនាយករង តំណាង លោក ពេជ្រ វិជ្ជាគន្ធី ប្រធានក្រុមការងារបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងទិន្នន័យមន្ត្រីនៃគណៈកម្មការ និង លោក ឡេង សុភក្រ ប្រធាននាយកដ្ឋានធនធានមនុស្ស តំណាង លោក សុខ សប្បាយណា អនុប្រធាននៃគណៈកម្មការ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


