ព័ត៌មានជាតិ
ពលរដ្ឋរស់នៅព្រំដែនកម្ពុជា-វៀតណាម ១០ គ្រួសារទទួលបានអំណោយគោ
ពិធីប្រគល់អំណោយជាសត្វគោដល់គ្រួសារជួបការលំបាករស់នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការឃុំឡុងធន់ ខេត្តតៃនិញ នៅព្រឹកថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

កម្មវិធីនេះបានផ្តល់អំណោយជាសត្វគោសម្រាប់ចិញ្ចឹម សរុបចំនួន ១០ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំមនោរម្យ ស្រុកស្វាយទាប ចំនួន ១០គ្រួសារ ដែលជាគ្រួសារជួបការលំបាក។
សត្វគោទាំងនេះ គឺជាកាដូដ៏មានតម្លៃដែលមិនត្រឹមតែជួយកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងជាមធ្យោបាយសម្រាប់ការបង្កបង្កើនផល ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនផងដែរ។
កម្មវិធីមនុស្សធម៌ដ៏មានអត្ថន័យនេះ ត្រូវបានដឹកនាំក្រោមវត្តមានប្រតិភូជាន់ខ្ពស់នៃភាគីវៀតណាម និងភាគីកម្ពុជា៖ លោក ជា ហ៊ន អភិបាលស្រុកស្វាយទាប លោក អ៊ុង សា អភិបាលរងស្រុកស្វាយទាប លោក កៅ សារ៉ា មេឃុំមនោរម្យ ព្រមទាំងគណៈប្រតិភូកម្ពុជា។

គណៈប្រតិភូវៀតណាមរួមមាន លោក ង្វៀន ហុងថាញ់ អនុប្រធានគណៈកម្មការប្រជាជនខេត្តតៃនិញ លោកឧត្តមសេនីយ៍ត្រី ត្រីវ ទឹកអឹង អនុប្រធាននយោបាយកងទ័ពការពារព្រំដែន វរសេនីយ៍ឯក ង្វៀន ភ្លឹកភ្លៀង អនុប្រធានការិយាល័យនយោបាយ គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន វរសេនីយ៍ឯក ង្វៀន វិញហ៊ន់៖ បញ្ជាការរងយោធាខេត្តតៃនិញ លោក ង្វៀន ទុននាន់៖ លេខាបក្សឃុំឡុងធន់ ខេត្តតៃនិញ លោកស្រី ង្វៀន ធីម៉ាយ៖ ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងធន់ ខេត្តតៃនិញ ព្រមទាំងវត្តមានគណៈប្រតិភូវៀតណាមដទៃទៀត៕






អត្ថបទ៖ ភក្ដី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


