ព័ត៌មានជាតិ
នេះជាក្រុមហ៊ុនអាកាសចរណ៍ទាំង ២៩ ភ្ជាប់ការហោះហើរមកអាកាសយានដ្ឋានតម្លៃជាង ២ ០០០ លានដុល្លាររបស់កម្ពុជា
មន្រ្តីអាកាសចរណ៍ស៊ីវិលបានឲ្យកម្ពុជាថ្មីដឹងថា បច្ចុប្បន្ននេះមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ២៩ ដែលបានកំពុងប្រតិបត្តិការតភ្ជាប់ជើងហោះហើរមកអាកាសយានដ្ឋានអន្តរជាតិតេជោរបស់ប្រទេសកម្ពុជា។
លោក ស៊ីន ចាន់សិរីវុត្ថា មន្រ្តីអ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ទាំង ២៩ មានមកពីតំបន់អាស៊ី និងមជ្ឈិមបូព៌ា ខណៈក្រុមហ៊ុនអាកាសចរណ៍មកពីអឺរ៉ុប Turkey Airline ក៏គ្រោងតភ្ជាប់ជើងហោះហើរមកប្រទេសកម្ពុជានៅចុងឆ្នាំ ២០២៥ នេះ។

ក្រុមហ៊ុនអាកាសចរណ៍ទាំង ២៩ ដែលកំពុងប្រតិបត្តិការដឹកអ្នកដំណើរមកពីជុំវិញពិភពលោកមកអាកាសយានដ្ឋានដ៏ទំនើបតម្លៃជាង ២ ០០០ លានដុល្លាររបស់កម្ពុជានេះ មានក្រុមហ៊ុនក្នុងស្រុកចំនួន ៤ និងក្រុមហ៊ុនបរទេសចំនួន ២៥ ដែលក្នុងនោះរួមមាន៖
-Air Cambodia (K6)
-Cambodia Airways (KR)
-Sky Angkor Airlines (ZA)
-AirAsia Cambodia (KT)
-Thai Airways (TG)
-Thai Vietjet Air (VZ)
-Bangkok Airways (PG)
-Thai Air Asia (FD)
-K-Mile Air (8K)
-Singapore Airlines (SQ)
-Malaysia Airlines (MH)
-Vietnam Airlines (VN)
-PAL Express (2P)
-Myanmar Airways (8M)
-PT Indonesia Air Asia (QZ)
-China Eastern Airlines (MU)
-China Southern Airlines (CZ)
-Xiamen Airlines (MF)
-Shenzhen Airlines (ZH)
-Spring Airlines (9C)
-Air China (CA)
-Korean Air (KE)
-Asiana Airlines (OZ)
-Eva Air (BR)
-China Airlines (CI)
-Cathay Pacific Airways (CX)
-Qatar Airways (QR)
-Emirates Airlines (EK
-Etihad Airways
នៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍មកពីប្រទេសតួកគីយ៉េ Turkish Airlines គ្រោងបើកការហោះហើរជាលើកដំបូងពីទីក្រុងអ៊ីស្តង់ប៊ុលនៃសាធារណរដ្ឋតួកគីយ៉េ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោនៃព្រះរាជាណាចក្រកម្ពុជា។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន កម្ពុជាជាគោលដៅប្រទេសទី ៧ នៅតំបន់អាស៊ីអាគ្នេយ៍ ខណៈទីក្រុងភ្នំពេញជាទីក្រុងទី ១១ នៅក្នុងតំបន់ ដែលក្រុមហ៊ុនបានបើកប្រតិបត្តិតភ្ជាប់ជើងហោះហើរ ដែលមានបណ្តាញដឹកជញ្ជូនគ្របដណ្តប់លើ ២១ ប្រទេស និង ២០ ទីក្រុងនៅជុំវិញពិភពលោក៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


