ព័ត៌មានជាតិ
កម្ពុជាច្រានចោលការចោទប្រកាន់របស់ទាហានថៃពីបញ្ហាមីន និងដាស់តឿនកុំឱ្យដើរចូលចម្ការមីនទៀត
អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថាករណីទាហានជាន់មីនផ្ទុះកាលពីថ្ងៃទី១០ ខែវិច្ឆិកា គឺបានជាន់លើមីនចាស់ ក្នុងចម្ការមីនដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា លោកស្រីបានអំពាវនាវដល់ទាហានថៃបញ្ឈប់ការដើរចូលចម្ការមីនតទៅទៀត។

ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា ចាប់តាំងពីកម្ពុជាក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាមកកម្ពុជាមិនដែលដាក់មីនថ្មីគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។ លោកស្រីក៏បានបញ្ជាក់ផងដែរថាករណីដែលទាហានថៃដើរជាន់មីនផ្ទុះបណ្ដាលឱ្យរបួស២នាក់(ដាច់ជើងម្នាក់)កាលពីថ្ងៃទី១០ ខែវិច្ឆិកានោះគឺដោយសារទាហានថៃដើរចូលចម្ការមីនដែលបន្សល់ទុកតាំងពីសម័យសង្គ្រាមនៅកម្ពុជាមកម្លេះ។
លោកស្រីបញ្ជាក់ថា៖ «ក្រសួងការពារជាតិអំពាវនាវឱ្យភាគីថៃចៀសវៀងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថាជាចម្ការមីនដែលជាសំណល់ពីសង្គ្រាម ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ទាំងនេះ ដែលអាចបង្កឱ្យមានភាពតានតឹងដោយមិនចាំបាច់»។
បើតាមអ្នកនាំពាក្យ ក្រោយឧបទ្ទវហេតុថ្ងៃទី១០ ខែវិច្ឆិកា យោធភូមិភាគទី៤កម្ពុជា និងយោធាថៃបានទំនាក់ទំនងគ្នាហើយគិតមកដល់ពេលនេះសភាពការណ៍មានភាពស្ងប់ស្ងាត់មិនតានតឹងនោះទេ។

គួរឱ្យដឹងផងដែរថាកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា តាមការចុះផ្សាយរបស់សារព័ត៌មានរបស់ថៃចុះផ្សាយថាមានករណីផ្ទុះមីនប្រឆាំងមនុស្សនៅតំបន់ Huai Ta Maria ខេត្តស៊ីសាកេត ដែលធ្វើឱ្យទាហានថៃ២នាក់រងរបួស (ម្នាក់ដាច់កជើង)។ ទោះជាយ៉ាងណាក៏មានសេចក្ដីរាយការណ៍ថាកន្លែងដែលទាហានថៃជាន់មីននោះស្ថិតក្នុងតំបន់វាលឥន្ទ្រីយ៍ ព្រំដែនកម្ពុជាថៃ ជាការដើរជាន់មីនចាស់ នៅពេលដែលពួកគេដើរចូលមកក្នុងតំបន់ដែលជាអតីតសមរភូមិចាស់ក្នុងសង្គ្រាមស៊ីវិល ដែលសម្បូរដោយគ្រាប់មីន។
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


