ព័ត៌មានជាតិ
ផ្លែដូងក្លាយជាទីពេញនិយម ភ្ញៀវទេសចរបរទេសមកកម្សាន្តនៅរមណីយដ្ឋានភ្នំសំពៅ
ផ្លែដូងបានក្លាយជាទីពេញនិយម សម្រាប់ទេសចរបរទេសមកកម្សាន្តរមណីយដ្ឋានភ្នំសំពៅ ខណៈតំបន់ទេសចរណ៍ធម្មជាតិនិងប្រវត្តិសាស្រ្តនេះ បានក្លាយជាគោលដៅទេសចរដ៏ទាក់ទាញបំផុតក្នុងខេត្តបាត់ដំបង។
អ្នកស្រី ស្រី អៀង រស់នៅភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានឲ្យដឹងថា អ្នកស្រីបានរស់នៅទីនេះតាំងពីឆ្នាំ១៩៧៩ មកម៉្លេះ ហើយនៅលើដីភូមិអ្នកស្រីមានបន្សល់ដើមដូងចំនួន ៥០ ដើម ដែលបច្ចុប្បន្នក្រុមគ្រួសារអ្នកស្រីបានរកចំណូលបន្ទាប់បន្សំពីផ្លែដូងនេះគ្រាន់បានទ្រទ្រង់ជីវភាពគ្រួសារបានមួយផ្នែក ខណះជនបរទេសចូលចិត្តទឹកដូងស្ទើរគ្រប់គ្នា រួមទាំងភ្ញៀវទេសចរក្នុងស្រុកផង។


សម្រាប់អ្នកស្រី ស្រី អៀន រាល់ថ្ងៃបានផ្លែដូងហ្នឹងហើយ គ្រាន់បានចំណូលបន្ទាប់បន្សំរាល់ថ្ងៃ។ បើមានគេមកទិញ គឺលក់លើដើមបានតម្លៃ ១ ០០០ រៀលក្នុងមួយផ្លែ ដែលក្នុងមួយខែអ្នកស្រីប្រមូលផលម្តងប្រមូលម្តងបានជាង ១០០ ផ្លែ។
ចំណូលពីការលក់ផ្លែដូងនេះ បើទោះបីមិនបានច្រើនតែក៏ជួយដោះស្រាយជីវភាពបានមួយចំណែកផងដែរ។ អ្នកស្រី ស្រី អៀន បន្ថែម។

ការកើនឡើងនៃចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលបានមកទស្សនាកម្សាន្តរមណីយដ្ឋានភ្នំសំពៅជាបន្តបន្ទាប់ ក្រោយពីតំបន់នេះបានកែច្នៃយ៉ាងប្រណិតសម្រាប់ទាក់ទាញភ្ញៀវទេសចរ ដើម្បីរង់ចាំពេលវេលាទស្សនាហ្វូងទ័ពសត្វប្រចៀវចេញពីរូង។
មន្រ្តីមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា ក្រោយមានកំណើនទេសចរមកកម្សាន្តបានធ្វើឲ្យប្រជាពលរដ្ឋអាចរកចំណូល តាមរយះការលក់ដូរអាហារសម្រន់គ្រប់ប្រភេទ និងផលិតផលកសិកម្មក្នុងតំបន់ដែលក្នុងនោះតាមការសង្កេតគឺជនបរទេសចូលចិត្តផឹកទឹកដូងច្រើនជាងគេ ដើម្បីកំដរពេលវេលាសម្រាប់ទស្សនាហ្វូងសត្ប្រចៀវ។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា បច្ចុប្បន្នរមណីយដ្ឋានភ្នំសំពៅចាប់តាំងពីមានការកែច្នៃមានភ្ញៀវបរទេសមកលេងកម្សាន្តជាបន្តបន្ទាប់ ហើយភ្ញៀវក្នុងស្រុកក៏កើនឡើងច្រើនដែរ។
លោកថា ក្នុងរយះពេលចុងក្រោយនេះ រមណីយដ្ឋានភ្នំសំពៅបានទាញកំណើនភ្ញៀវទាំងក្នុងស្រុកនិងក្រៅស្រុក។ រាល់ល្ងាចគឺតែងតែកកស្ទះភ្ញៀវធ្វើដំណើរចេញចូល។ បើគិតត្រឹមរយះពេល ៣ ថ្ងៃនៃពិធីបុណ្យអុំទូក ទាញចំនួនភ្ញៀវអន្តរជាតិបានជាង ១០០ នាក់ និងភ្ញៀវក្នុងស្រុកបានចំនួន ៤ ០០០ នាក់់ ខណះរាល់ថ្ងៃក៏មកច្រើនមិនលោះថ្ងៃនោះទេ។
បើតាមមន្រ្តីទេសចរណ៍រូបនេះ តំបន់រមណីយដ្ឋានភ្នំសំពៅនៅតែបន្តអភិវឌ្ឍបន្ថែមទៀត ដើម្បីឆ្លើយតបនិងត្រៀមទទួលកំណើនភ្ញៀវទេសចរមកកម្សាន្ត៕
អត្ថបទ÷សៅ សារិទ្ធ
-
កីឡា៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


