ព័ត៌មានជាតិ
ល្មុតណាំង ឬ ល្មុតថ្ម កំពុងមានតម្លៃល្អនៅលើទីផ្សារក្រុងបាត់ដំបង
ផ្លែល្មុត គឺជារុក្ខជាតិម្យ៉ាងដែលបានចែកចេញជាពីរប្រភេទ គឺល្មុតណាំង ឬល្មុតថ្ម និងល្មុតទន់ ឬល្មុតធម្មតា ដែលផ្លែល្មុតទាំងពីរប្រភេទនេះ វាមានឱជារសឆ្ងាញ់តាមបែបផ្សេងគ្នា រីឯតម្លៃក៏ខុសគ្នាផងដែរ។

ស្ថិតក្នុងវ័យជាង៥០ឆ្នាំ អ្នកស្រី សុខ ហ៊ុន ជាប្រជាកសិកររស់នៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បានរៀបរាប់ទាំងទឹកមុខញញឹមញញែមថា សព្វថ្ងៃអ្នកស្រីមានដើមល្មុតមួយចំការដែលបន្សល់ទុកមកតាំងពីជីដូនជីតាមកម៉្លេះ ហើយដើមល្មុតទាំងនេះ ក៏មានល្មុតធម្មតាផង និងល្មុតថ្មផង ដោយដើមខ្លះមានអាយុកាលជាង ១០០ ឆ្នាំមកហើយ នេះបើតាមសម្ដីឪពុករបស់អ្នកស្រីដែលស្លាប់ទៅបានប្រាប់ ដោយកាលគាត់នៅរស់ គឺដើមល្មុតទាំងនេះធំៗនិងវ័យចំណាស់ខ្លះហើយ។

អ្នកស្រី ហ៊ុន បានបន្តថា សព្វថ្ងៃនៅពេលទំនេរអ្នកស្រីច្រើនតែបេះផ្លែល្មុតចាស់ៗយកមកបន្ទុំដោយខ្លួនឯង ហើយក៏ដឹកយកទៅលក់នៅឯផ្សារតែម្ដង ព្រោះបច្ចុប្បន្នអ្នកស្រីជាស្ត្រីមេម៉ាយ ដោយមានកូននៅក្នុងបន្ទុក និងត្រូវរកលុយកាក់ទប់ទល់ក្នុងជីវភាពផង ផ្គត់ផ្គង់អោយកូនបានចូលសាលារៀនផង ព្រោះសព្វថ្ងៃអ្នកស្រីពុំមានមុខរបរអ្វីផ្សេងក្រៅពីបេះផ្លែឈើនៅក្នុងចំការយកទៅលក់តែប៉ុណ្ណោះ ពិសេសគឺផ្លែល្មុតតែម្ដង ដោយគ្រាន់តែថា ដើមល្មុតកាន់តែចាស់ ផ្លែក៏កាន់តែតូច ហើយម្យ៉ាងទៀតសព្វថ្ងៃនេះមិនសូវមានអ្នកណាដាំដើមល្មុតទៀតឡើយ ដោយឡែកល្មុតដែលលក់នៅលើទីផ្សារសព្វថ្ងៃនេះ ភាគច្រើនគឺបានមកពីដើមដែលបន្សល់ពីមុនម៉ោងតែប៉ុណ្ណោះ ព្រោះល្មុតមានអាយុវែងណាស់មិនងាយងាប់ទេ។

ដោយឡែកអ្នកស្រី វ៉ាន់ សំណាង ជាអាជីវករលក់ផ្លែឈើនៅក្នុងផ្សារបឹងឈូក កណ្ដាលក្រុងបាត់ដំបង បានបញ្ជាក់ថា សព្វថ្ងៃនេះ ផ្លែល្មុត គឺកម្រដោយមិនសូវសម្បូរដូចពីដើមឡើយ។ សម្រាប់ផ្លែល្មុតដែលអ្នកស្រីលើកពីគេយកមកលក់ គឺមានពីរប្រភេទ ដោយប្រភេទល្មុតថ្ម ឬល្មុតណាំង លក់បានតម្លៃ ៤.០០០ រៀលក្នុងមួយគីឡូក្រាម រីឯល្មុតធម្មតា ឬល្មុតទន់ គឺលោកបានត្រឹមតែ ៣.៥០០ រៀលក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ ដោយសារតែល្មុតថ្មវាមានឱជារសឆ្ងាញ់ជាង និងមានលក្ខណៈរឹងដូចដុំថ្មប៉ុន្តែវាផ្អែមស្រួយ។ សព្វថ្ងៃកុំថាឡើយតែផ្លែល្មុតបើទោះបីជាផ្លែឈើផ្សេងៗ ក៏អ្នកស្រីលើកយកមកលក់ដែរ និយាយឲ្យចំ គឺដល់រដូវអ្វីគឺត្រូវទិញយកមកលក់ដើម្បីជួយសម្រាលជីវភាពប្រចាំថ្ងៃនៅក្នុងគ្រួសារ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១៥ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


