ព័ត៌មានជាតិ
ក្រោយភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នា អាជ្ញាធរខេត្តកែប ចុះកាយបើកផ្លូវទឹកតាមបណ្តោយផ្លូវជាតិលេខ៣៣ ដើម្បីបង្ការទឹកជន់លិច
នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោក ហូរ មិថុនា អភិអភិបាលរងខេត្តកែប និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំក្រុមកាងារចុះប្រតិបត្តិការកាយបើកផ្លូវទឹកដែលកកស្ទះជាបន្ទាន់ នៅតាមបណ្តោយ ផ្លូវជាតិលេខ៣៣ ក្បែររង្វង់មូលសេះស ដែលជាចំណុចងាយនឹងមានការកកស្ទះលំហូរទឹកនៅពេលមានភ្លៀងធ្លាក់ខ្លាំង។ ការចុះកាយបើកផ្លូវទឹកនេះ គឺដើម្បីជួយរំដោះទឹកជន់លិចលំនៅឋានប្រជាពលរដ្ឋ ក្រោយពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ។

លោក ហ៊ួ មិថុនា បានគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាលំហូរទឹកនេះ គឺជាវិធានការចាំបាច់ដើម្បីត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់ ដែលអាចកើតមានឡើងក្នុងរដូវវស្សានេះ។ លោកក៏បានថ្លែងអំណរគុណចំពោះមន្ទីរជំនាញ និងប្រជាពលរដ្ឋ ដែលបានចូលរួមយ៉ាងសកម្មក្នុងការសម្រេចបេសកកម្មមួយនេះប្រកបដោយជោគជ័យ។

អាជ្ញាធរខេត្តកែប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តមានការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពអាកាសធាតុ និងចូលរួមរក្សាអនាម័យបរិស្ថាន ដោយកុំចោលសំរាមចូលក្នុងប្រព័ន្ធលូ ឬផ្លូវទឹក ដើម្បីចៀសវាងការកកស្ទះដែលនាំឱ្យមានការជន់លិចនារដូវវស្សានេះ៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


