ព័ត៌មានជាតិ
អភិបាលក្រុងបានលុងចេញបទបញ្ជាឱ្យដកហូតយានជំនិះ និងឃាត់ខ្លួនបុគ្គលណាដែលរឹងរូសល្មើសបម្រាមគោចរ យកទៅធ្វើចត្តាឡីស័ក
លោក ងិន ណែល អភិបាលក្រុងបានលុង បានឲ្យដឹងថា ក្នុងករណីបុគ្គលដែលមិនព្រមស្តាប់ការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ហើយនៅតែបន្តល្មើសលើច្បាប់បម្រាមគោចរ ម្តងជាពីរដង នឹងត្រូវធ្វើការដកហូតមធ្យោបាយធ្វើដំណើរ ហើយបញ្ជូនខ្លួនទៅធ្វើចត្តាឡីស័ក នៅឯក្បែរច្រកព្រំដែនកម្ពុជា-វៀតណាមក្នុងស្រុកអូរយ៉ាដាវមួយរយ:។
លោក ចាន់ សារុន ចៅសង្កាត់ឡាបានសៀក ដែលកំពុងឈរជើង ត្រួតពិនិត្យកងកម្លាំងចុះអនុវត្តគោលការណ៍នៅចំណុចរង្វង់មូលក្រុងបានលុង ខេត្តរតនគិរី បានឲ្យដឹងដែរថា បន្ទាប់ពីមានការសហការណ៍គ្នារវាងកងកម្លាំងនគរបាលប៉ុស្តិ៍ ប្រជាការពារនិងកងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្ត ក្នុងការអនុវត្តបទបញ្ជារបស់លោកអភិបាលខេត្ត នៅក្នុងពេលយប់នេះមក ឃើញថាប្រជាពលរដ្ឋមានការយល់ដឹងច្រើន ពុំសូវមានធ្វើចរាចរដូចថ្ងៃធម្មតាឡើយ។
ជាក់ស្តែងគឺមានតែរថយន្តដឹកទំនិញ អ្នកបម្រើការងារយប់ និងការធ្វើដំណើរក្នុងហេតុផលសុខភាពផ្សេងៗតែប៉ុណ្ណោះ។
បើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី ឈឿន ឆាយ ស្នងការរងទទួលផែនអន្តរាគមន៍ពិសេស តម្រួតបទបញ្ជា ថា សមត្ថកិច្ចនៅមិនទាន់ធ្វើការឃាត់ខ្លួនបុគ្គលណាម្នាក់នៅឡើយទេ ដោយគ្រាន់តែធ្វើការអប់រំនិងណែនាំ ក្រើនរំលឹកពួកគាត់ប៉ុណ្ណោះ ឲ្យចូលរួមគោរពច្បាប់ទាំងអស់គ្នា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍យើង។
សូមជម្រាបថាគិតចាប់តាំងពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ មកដល់ពេលនេះ ជារាត្រីទី៤ហើយនូវការអនុវត្តបម្រាមគោចររបស់គណ:បញ្ជាការឯកភាពក្រុងបានលុង ដែលធ្វើការហាមឃាត់ការលក់ដូរ និងចរាចរមិនចាំបាច់នានា ចាប់ពីម៉ោង២១និង០០នាទី រហូតដល់ម៉ោង៥និង០០នាទី ទៀបភ្លឺ៕
អត្ថបទ៖វុទ្ធឦសាន
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង